លោក អេឡិន ម៉ាស់

កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ប្រាប់ពីវិធីដោះស្រាយបំណុលជាង៣៨ទ្រីលានដុល្លាររបស់អាម៉េរិក


កំពូលមហាសេដ្ឋី អេឡិនម៉ាស់ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សដ៏ល្បីល្បាញ Tesla បានលើកឡើងគួរឱ្យចាប់អារម្មណ៍នៅក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្តជាមធ្យោបាយតែមួយគត់ ដែលអាចដោះស្រាយវិបត្តិបំណុលជាង៣៨ទ្រីលានដុល្លាររបស់សហរដ្ឋអាម៉េរិកបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fox Business កាលពីថ្ងៃទី១ ខែវិច្ឆិកា។ តើបច្ចេកវិទ្យា AI និងមនុស្សយន្តជួយដោះស្រាយវិបត្តិបំណុលរបស់សហរដ្ឋអាម៉េរិកបានដោយវិធីណា?
លោក អេឡិន ម៉ាស់
ដោយ

កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើភពផែនដីបានលើកឡើងនៅក្នុងបទសម្ភាស​ក្នុងកម្មវិធី Podcast ចេញផ្សាយកាលពីថ្ងៃអាទិត្យ សប្តាហ៍មុនថា ការប្រើប្រាស់បច្ចេកវិទ្យា AI និងមនុស្សយន្តកាន់តែទូលំទូលាយជាមធ្យោបាយតែមួយគត់ ដែលអាចដោះស្រាយបំណុលរបស់អាម៉េរិក ដែលរីកប៉ោងឥតឈប់ឈរឈានដល់៣៨ទ្រីលានដុល្លារអាម៉េរិក។

លោក Elon Musk បានលើកឡើងក្នុងសម្រង់សម្តីដើមថា៖«ខ្ញុំគិតថា នោះជារឿងតែមួយគត់ដែលនឹងជួយដោះស្រាយវិបត្តិបំណុលរបស់សហរដ្ឋអាម៉េរិក ពីព្រោះបច្ចុប្បន្នបំណុលរបស់សហរដ្ឋអាម៉េរិក គឺខ្ពស់ខ្លាំងណាស់។ ការបង់ការប្រាក់លើបំណុលជាតិ គឺលើសពីទំហំថវិកាយោធាទាំងមូលរបស់សហរដ្ឋអាម៉េរិក ទៅទៀត នេះគ្រាន់តែការបង់ការប្រាក់ប៉ុណ្ណោះ ហើយក្នុងរយៈពេលខ្លីវានឹងបន្តកើនឡើងទៀត»។

កំពូលមហាសេដ្ឋីរូបនេះបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យា AI និងមនុស្សយន្តនឹងជួយកែលម្អប្រព័ន្ធ​សេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុទាំងមូលរបស់សហរដ្ឋអាម៉េរិក តាមរយៈការបង្កើនផលិតភាពការងារ ដែលជាលទ្ធផលនឹងអាចជួយដោះស្រាយបំណុលជាង៣៨ទ្រីលានដុល្លាររបស់សហរដ្ឋអាម៉េរិក បាន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រូបិយប័ណ្ណឌីជីថលធំបំផុតរបស់ពិភពលោក Bitcoin ធ្លាក់ថ្លៃខ្លាំងមកនៅក្រោម៨ម៉ឺន៧ពាន់ ដុល្លារក្នុង១កាក់

ឈានចូលដល់ដើមខែធ្នូ ភ្លាម ទីផ្សាររូបិយប័ណ្ណឌីជីថល ឬគ្រីបតូ បានដាំក្បាលចុះខ្លាំងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដែលធ្វើឱ្យបណ្ដាវិនិយោគិនសម្រុកលក់…

កម្ពុជា គ្រោងចរចាជាមួយវៀតណាម បន្តទៀត ដើម្បីបើកច្រកដឹកភ្ញៀវទេសចរពីខេត្តកំពតទៅកោះត្រល់

គណៈកម្មការអន្តរក្រសួង និងភាគីពាក់ព័ន្ធរបស់កម្ពុជា គ្រោងបន្តជួបចរចាជាមួយភាគីវៀតណាម ក្នុងពេលឆាប់ៗខាងមុខ ដើម្បីបើកច្រកដឹកជញ្ជូនភ្ញៀវទេសចរពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ