វិស័យ​​ពាណិជ្ជកម្ម

តើកម្ពុជា គួររៀបចំយន្តការបែបណា ដើម្បីទាក់ទាញមហាសេដ្ឋីពីពិភពអារ៉ាប់ឱ្យមកបោះទុនវិនិយោគ?


​​វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានជំរុញឱ្យក្រុមមហាសេដ្ឋីនៅតំបន់ឈូងសមុទ្រពែក្សចាប់ផ្តើមសម្លឹងរកជម្រកវិនិយោគសុវត្ថិភាពថ្មីនៅក្នុងតំបន់អាស៊ាន ខណៈប្រទេសជិតខាងកម្ពុជា មួយចំនួន កំពុងទទួលបានផលប្រយោជន៍ពីលំហូរទុននេះរួចហើយ។ សម្រាប់កម្ពុជា ក្រុមអ្នកជំនួញដ៏មានសក្តានុពលបានចាត់ទុកស្ថានភាពនេះថា ជាឱកាសមាសក្នុងការទាក់ទាញទុនវិនិយោគពីពិភពអារ៉ាប់ ប៉ុន្តែទាមទារឱ្យមានការរៀបចំខ្លួន និងយន្តការច្បាស់លាស់ជាមុនសិន​។
វិស័យ​​ពាណិជ្ជកម្ម
ដោយ

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដគ្រុប កត់សម្គាល់ឃើញថា សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យក្រុមមហាសេដ្ឋីមកពីប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស កំពុងចាប់ផ្តើមបង្វែរទិសដៅមកវិនិយោគនៅតំបន់អាស៊ីកាន់តែច្រើន ក្នុងនោះក៏មានមកប្រទេសជិតខាងកម្ពុជា ផងដែរ។ ស្ថិតក្នុងបរិបទដ៏លំបាកនេះ អ្នកជំនួញរូបនេះ ជំរុញដល់ម្ចាស់អាជីវកម្មនានានៅកម្ពុជា ត្រូវតែពង្រីកដៃគូពាណិជ្ជកម្មថ្មីៗបន្ថែមទៀត ខណៈការបង្វែរទិសដៅមកវិនិយោគនៅតំបន់អាស៊ីរបស់ក្រុមមហាសេដ្ឋីមកពីប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស គឺជាឱកាសមាសសម្រាប់អាជីវកម្មក្នុងស្រុកក្នុងការស្វែងរកដៃគូសហការ។ បើតាមអ្នកឧកញ៉ា សៀ ឬទ្ធី នៅក្នុងស្ថានភាពនេះ ដើម្បីទាក់ទាញវិនិយោគិនពីមជ្ឈិមបូព៌ាបានលុះណាតែម្ចាស់អាជីវកម្មចេះកសាងខ្លួនឱ្យស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។

ស្រដៀងគ្នានេះ ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា និងបុរីឡុងនី សង្កេតឃើញថា ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យក្រុមមហាសេដ្ឋីនៅពិភពអារ៉ាប់ចាប់ផ្ដើមសម្លឹងរកជម្រកវិនិយោគសុវត្ថិភាពថ្មីនៅក្នុងតំបន់អាស៊ាន។ នេះជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជា តែអ្នកជំនួញរូបនេះយល់ថា កម្ពុជាគួរសិក្សាពីតម្រូវការ និងលទ្ធភាពនានាឱ្យបានច្បាស់លាស់ ដើម្បីអាចទាក់ទាញពួកគេឱ្យចូលមកបណ្ដាក់ទុន ខណៈវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ គឺជាវិស័យដ៏ស័ក្ដិសមបំផុតសម្រាប់ការវិនិយោគរបស់ក្រុមមហាសេដ្ឋីមកពីពិភពអារ៉ាប់។

បើតាមលោកឧកញ៉ា កែវ បូណ៌ភិរក្ស ដើម្បីអាចទាក់ទាញក្រុមមហាសេដ្ឋីនៅពិភពអារ៉ាប់ឱ្យមកបណ្ដាក់ទុនបាន លុះណាតែកម្ពុជាត្រូវរៀបចំលើកិច្ចការមួយចំនួនជាបន្ទាន់ដូចជាការសម្របសម្រួលច្បាប់ធុរកិច្ច ការបង្កើតអនុកម្មការទទួលបន្ទុក ការរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្បូរបែប និងការបណ្ដុះបណ្ដាលធនធានមនុស្សជាដើម៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បោះទុនរាប់លានដុល្លារវិនិយោគពង្រីកការអភិវឌ្ឍគម្រោងដីឆ្នេរដ៏ប្រណិតទំហំ ១០០ហិកតា នៅតំបន់កោះស្តេច

ក្រុមហ៊ុន VET Property Management ក្រោមការដឹកនាំរបស់លោកអគ្គនាយក អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ បាននិងកំពុងអភិវឌ្ឍគម្រោងដីឆ្នេរដ៏ប្រណិតទំហំ …

អ្នកជំនាញជឿជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនីនឹងដើរលឿនជាងផែនការ ក្រោយរដ្ឋបញ្ចុះពន្ធនាំចូល

​​រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះអត្រាពន្ធគយនាំចូលរថយន្តអគ្គិសនីភាគច្រើនមកនៅត្រឹម ០% ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ ដើម្បីសម្រាលប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ