MoU ឆ្នាំ២០០០

គណៈកម្មាធិការព្រឹទ្ធសភាថៃ ត្រៀមបោះឆ្នោតលុបចោល MoU ឆ្នាំ២០០០ ជាមួយកម្ពុជា


ភាពចម្រូងចម្រាសរឿងព្រំដែនរវាងថៃ និងកម្ពុជា កំពុងឈានដល់ដំណាក់កាលតានតឹងថ្មីមួយ ដោយគណៈកម្មាធិការព្រឹទ្ធសភាថៃ នឹងបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា ដើម្បីសម្រេចជោគវាសនា នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ឬ MoU ៤៣ ដែលពាក់ព័ន្ធនឹងការកំណត់ព្រំដែនគោក។ ការគ្រោងលុបចោលនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការនេះ បានគាំទ្រឱ្យលុបចោល MoU ៤៤ ពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នានៅសមុទ្ររួចមកហើយកាលពីចុងឆ្នាំមុន។
MoU ឆ្នាំ២០០០
ដោយ

បើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ប្រធានគណៈកម្មាធិការព្រឹទ្ធសភាថៃលោក ណុបផាឌុន អ៊ីនណា ដែលកំពុងសិក្សាពីគុណសម្បត្តិ និងគុណវិបត្តិនៃការលុបចោល MoU ២០០០-២០០១ ឬថៃហៅថា MoU 43-44 បានអះអាងថា គណៈកម្មាធិការព្រឹទ្ធសភាបានផ្ដល់ការគាំទ្រឱ្យលុបចោល Mou 44 ពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្ររួចហើយ។ លោកបានបន្តថា គណៈកម្មាធិការព្រឹទ្ធសភាបានអញ្ជើញស្ថាប័នផ្សេងៗ រួមទាំងកងទ័ពនៃយោធភូមិភាគ១ និងយោធភូមិភាគ២ឱ្យមកផ្តល់ទិន្នន័យបន្ថែមពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចគ្នាតាមព្រំដែនថៃ-កម្ពុជាកាលពីថ្មីៗនេះ។

លោកបានអះអាងថា បច្ចុប្បន្នប្រទេសថៃគ្រប់គ្រងទីតាំងជម្លោះស្ទើរតែទាំងអស់ក្នុងចំណោម១៥ទីតាំង ដែលនឹងធ្វើឱ្យមានភាពងាយស្រួលដល់ការសម្រេចចិត្តរបស់គណៈកម្មាធិការព្រឹទ្ធសភាក្នុងការលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ឬ MoU 43 នេះ។ មន្ត្រីជាន់ខ្ពស់ថៃរូបនេះបានលើកឡើងទាំងឥតអៀនខ្មាសថា ប្រទេសថៃមិនគួរប្រគល់តំបន់ ដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាក្រោមកិច្ចព្រមព្រៀងរបស់គណៈកម្មការព្រំដែនទូទៅ (GBC) វិញនោះទេ។ មន្ត្រីរូបនេះបានចោទទាំងគ្មានមូលដ្ឋានថា តំបន់ទាំងនោះរួមទាំងតំបន់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ត្រូវបានកម្ពុជារំលោភយកប្រមាណ៣០ឆ្នាំមកហើយ។

បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា សេចក្តីសម្រេចនេះនឹងត្រូវបញ្ជូនទៅកាន់អង្គព្រឹទ្ធសភាទាំងមូល ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍បន្ថែម មុននឹងបញ្ជូនបន្តទៅគណៈរដ្ឋមន្ត្រីថៃ ដើម្បីសម្រេចជាផ្លូវការ។ ជុំវិញការបារម្ភពីផលប៉ះពាល់លើឆាកអន្តរជាតិ លោក ណុបផាឌុន បានអះអាងថា ទោះបីជាគ្មាន MoU ទាំងពីរក៏ដោយ ក៏យន្តការទ្វេភាគីផ្សេងទៀតដូចជា JBC, GBC និង RBC នៅតែមានសុពលភាពក្នុងការដោះស្រាយបញ្ហាព្រំដែនដដែល៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសាបរទេស




អត្ថបទបន្ទាប់


វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងគំរាមកំហែងឧស្សាហកម្មថៃ ខណៈវិស័យទេសចរណ៍ស្នើសុំកញ្ចប់សង្គ្រោះ៤២៧លានដុល្លារ

សង្គ្រាមនៅអ៊ីរ៉ង់កំពុងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ប្រទេសថៃ រហូតដល់ការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មថៃបានចេញមុខព្រមានថា ប្រសិនបើតម្លៃប្រេងឆៅ…

G7 ប្រកាសជួយការពារសន្តិសុខថាមពលសកល ចំពេលលោក ត្រាំ ព្រមានវាយប្រហាររោងចក្រថាមពលអ៊ីរ៉ង់

ស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឈានដល់ចំណុចដ៏គ្រោះថ្នាក់បំផុតសម្រាប់ទីផ្សារប្រេងឥន្ធនៈ និងថាមពល ដែលធ្វើឱ្យក្រុមប្រទេសឧស្សាហកម្មឈានមុខទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ