កម្មវិធីប្រម៉ូសិនដ៏ធំនេះ នឹងប្រព្រឹត្តទៅសម្រាប់រយៈពេលពេញមួយឆ្នាំ គឺចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៧។
លោកឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយក ក្រុមហ៊ុនបូទីកា បានមានប្រសាសន៍ថា៖ "យើងយល់ច្បាស់ពីតម្លៃនៃការខិតខំប្រឹងប្រែងរបស់បងប្អូនជាងសំណង់។ នៅពេលដែលបងប្អូនជាងសំណង់ទទួលបានភាពជោគជ័យ និងស្នាមញញឹម នោះបូទីកាក៏ទទួលបានភាពជោគជ័យដូចគ្នា។ កម្មវិធីនេះ គឺជាការតបស្នងរបស់យើងចំពោះការគាំទ្ររបស់ពួកគាត់ មកលើផលិតផលរបស់យើងកន្លងមក។"
ស្នងរបស់យើងចំពោះការគាំទ្ររបស់ពួកគាត់ មកលើផលិតផលរបស់យើងកន្លងមក។"
របៀបចូលរួមងាយៗដើម្បីឈ្នះរង្វាន់
បងប្អូនជាងសំណង់ទាំងអស់ អាចចូលរួមក្នុងកម្មវិធីនេះបានយ៉ាងងាយស្រួលបំផុតតាមរយៈទូរស័ព្ទដៃ ដោយគ្រាន់តែអនុវត្តតាម ៣ ជំហានដូចខាងក្រោម៖
១. ថតរូប ឬវីដេអូ៖ ថតរូប (Selfie) ឬវីដេអូ ដោយកាន់ផលិតផលបូទីកា (Botica) ជាមួយផ្ទៃខាងក្រោយនៃការដ្ឋានដែលកំពុងសាងសង់ (សូមថតឱ្យឃើញឡូហ្គោ បូទីកា ឱ្យបានច្បាស់)។
២. ផុស និង Tag៖ បង្ហោះ (Post) រូបភាព ឬវីដេអូនោះជាសាធារណៈនៅលើគណនី Facebook ឬ TikTok ផ្ទាល់ខ្លួន រួច Check-in នៅលើទំព័រផ្លូវការរបស់ Botica Cambodia និង Tag មិត្តភក្តិចំនួន ៥ នាក់។
៣. ផ្ញើផុសដើម្បីទទួលបានសន្លឹកឆ្នោត៖ ផ្ញើតំណភ្ជាប់ (Link) នៃការបង្ហោះនោះ មកកាន់ប្រអប់សារ (Messenger) របស់ផេក Botica Cambodia ឬតាមរយៈ Telegram ផ្នែកសេវាកម្មអតិថិជន ដើម្បីទទួលបានសន្លឹកឆ្នោតផ្សងសំណាងឌីជីថល (e-ticket)។
សម្រាប់កាលបរិច្ឆេទនៃការចាប់ឆ្នោតស្វែងរកអ្នកឈ្នះរង្វាន់ នឹងត្រូវធ្វើឡើងជារៀងរាល់ត្រីមាស សរុបចំនួន ៤ លើក ដោយមានការផ្សាយផ្ទាល់ (Live) ចេញពីការិយាល័យកណ្តាលក្រុមហ៊ុនបូទីកា នៅលើទំព័រហ្វេសប៊ុកផ្លូវការ Botica Cambodia តាមកាលបរិច្ឆេទដូចខាងក្រោម៖
-លើកទី១៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៧
-លើកទី២៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៧
-លើកទី៣៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៧
-លើកទី៤៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៧
សាធារណជនក៏អាចចូលរួមជួយគាំទ្រកម្មវិធីនេះបានដោយគ្រាន់តែ៖
-ចែករំលែកព័ត៌មាន៖ ជួយចែករំលែក (Share) វីដេអូ, រូបភាព និងការប្រកាសផ្សេងៗ ទៅកាន់ Facebook, TikTok និង Telegram ផ្ទាល់ខ្លួនរបស់បងប្អូន។
-ផ្សព្វផ្សាយផ្ទាល់៖ នៅពេលនិយាយទាក់ទងជាមួយអតិថិជន, ដេប៉ូចែកចាយ ឬពេលចុះតាមការដ្ឋាន សូមជួយរំលឹក និងលើកទឹកចិត្តបងប្អូន «ជាងសំណង់» ឱ្យថតរូប ផុស និងទាក់ទងមកផ្នែកសេវាកម្មអតិថិជនដើម្បីបានសន្លឹកឆ្នោតផ្សងសំណាង។
-Like, Comment & Share៖ ចូលរួមលើការផ្សព្វផ្សាយនានានៅលើទំព័រ Facebook និង TikTok ផ្លូវការរបស់ បូទីកា ដើម្បីបង្កើតទាក់ទាញអនឡាញឱ្យកាន់តែផុសផុល!
ក្រុមហ៊ុនបូទីកា បានអំពាវនាវដល់បងប្អូនជាងសំណង់ទាំងអស់នៅទូទាំងប្រទេសកម្ពុជា កុំឱ្យខកខានឱកាសដ៏ពិសេសនេះ។ សូមប្រញាប់ថតរូប ផុស និងផ្ញើមកកាន់យើងខ្ញុំឥឡូវនេះ ដើម្បីក្លាយជាម្ចាស់រង្វាន់ធំ!
គ្រូពេទ្យព្យាបាលមនុស្ស ជាងព្យាបាលអគារ!
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធី «បូទីកា៖ ថតផ្ទះ ឈ្នះរង្វាន់» សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ បូទីកា ៖ https://www.facebook.com/boticacompany
ឬទាក់ទងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមរយៈលេខទូរស័ព្ទ 092 83 83 17 / 098 83 83 17