ធនាគារ ប្រ៊ីដ

ធនាគារ ប្រ៊ីដ បង្ហាញពីភាពធន់រឹងមាំក្នុងវិស័យហិរញ្ញវត្ថុ ដើរតាមគន្លងធុរកិច្ចជោគជ័យជាង ៣ទសវត្សរ៍នៃក្រុមហ៊ុនមេ វើលដ៏ ប្រ៊ីដ គ្រុប


នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក រួមទាំងវិស័យហិរញ្ញវត្ថុនៅកម្ពុជា មានការវិវត្តយ៉ាងឆាប់រហ័ស ធនាគារ ប្រ៊ីដ បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តខ្ពស់ និងភាពធន់រឹងមាំរបស់ខ្លួន នៅក្នុងការគាំទ្រដល់ការលូតលាស់នៃកំណើនសេដ្ឋកិច្ច និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ស្របតាមចក្ខុវិស័យវែងឆ្ងាយ ក្នុងការក្លាយជាដៃគូហិរញ្ញវត្ថុ ដែលអតិថិជនពេញចិត្តបំផុត ទាំងនៅថ្ងៃនេះ និងថ្ងៃអនាគត។តើអ្វីជាតើអ្វីជាភាពធន់រឹងមាំរបស់ធនាគារ ប្រ៊ីដ?
ធនាគារ ប្រ៊ីដ
ដោយ

ធនាគារ ប្រ៊ីដ គឺជាធនាគារក្នុងស្រុក ដែលត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា សៀ ឬទ្ធី ដែលលោកគឺជាស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃ វើល ប្រ៊ីដ គ្រុប។ វើលដ៏ ប្រ៊ីដ គ្រុប ត្រូវបានមហាជនទទួលស្គាល់​យ៉ាងទូលំទូលាយថា ជាសម្ព័ន្ធ​ក្រុមហ៊ុនក្នុងស្រុកមួយដ៏ធំ បានឈរជើងរឹងមាំជាង ៣ទសវត្សរ៍មក​ហើយនៅកម្ពុជា ព្រមទាំងបាននិង​កំពុងពង្រីកការវិនិយោគ​ពហុវិស័យនៅកម្ពុជា ដែលសុទ្ធសឹង​ជាវិស័យស្នូលដ៏​សំខាន់​នៃសេដ្ឋកិច្ច​កម្ពុជា រួមមាន, ការដឹកជញ្ជូន និងភស្ដុភារកម្ម, អចលនទ្រព្យ និងសំណង់, តំបន់សេដ្ឋកិច្ចពិសេស, ចំណីអាហារ និងភេសជ្ជៈ, សេវាហិរញ្ញវត្ថុ និងពាណិជ្ជកម្ម​ជាច្រើនទៀត។

ដោយដើរតាមគន្លងធុរកិច្ចជោគជ័យ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ដែលជាក្រុមហ៊ុនមេ, ធនាគារ ប្រ៊ីដ ទទួលបាន​ការរីកចម្រើនយ៉ាងឆាប់រហ័សនៅលើទីផ្សារ តាមរយៈការផ្ដល់នូវការប្រឹក្សា និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏ល្អ និងដ៏គួរឱ្យទុកចិត្ត​បំផុត សម្រាប់​អ្នកប្រើប្រាស់ជាបុគ្គល និងម្ចាស់អាជីវកម្ម។

ធនាគារ ប្រ៊ីដ មានយុទ្ធសាស្ត្រជាចម្បង ក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នង​ដ៏សំខាន់របស់សេដ្ឋកិច្ចជាតិ ដោយក្នុងនោះ ធនាគារបានផ្ដល់នូវប្រាក់កម្ចីលក្ខខណ្ឌសមរម្យ អត្រាការប្រាក់ទាប និងរយៈពេលសងប្រាក់មានភាព​បត់បែនបាន ដើម្បីឱ្យសហគ្រាស​អាចយក​ប្រាក់កម្ចីទៅពង្រីកអាជីវកម្ម ឬបង្កើនទុនប្រតិបត្តិការបានយ៉ាងងាយស្រួល និងរីកចម្រើន។

ជាមួយនឹងកំណើននៃការគាំទ្រពីអតិថិជន បានជំរុញឱ្យធនាគារ ប្រ៊ីដ ពង្រីកប្រតិបត្តិការ​របស់ខ្លួនជា​លំដាប់ ដោយផ្ដោតទៅលើការអភិវឌ្ឍនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដូចជាសេវាធនាគារឌីជីថល សម្រាប់​បំពេញ​តម្រូវការរបស់​អ្នកប្រើប្រាស់បានកាន់តែងាយស្រួល លឿន និងមានសុវត្ថិភាពខ្ពស់។

ធនាគារ ប្រ៊ីដ ប្តេជ្ញា​នឹងបន្ដពង្រឹង​មូលដ្ឋានអាជីវកម្មស្នូលរបស់ខ្លួន ដោយធ្វើយ៉ាងណា​ ដើម្បីផ្ដល់នូវសេវាហិរញ្ញវត្ថុ​ ដែលអ្នកអាចជឿទុកចិត្តាន តាមរយៈស្ដង់ដារសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់​សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់៕




អត្ថបទបន្ទាប់


ក្រៅពី អេ អឹម ខេ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀតកំពុងត្រៀមខ្លួនក្លាយជាធនាគារពាណិជ្ជ

ស្របពេលដែលវិស័យហិរញ្ញវត្ថុនៅកម្ពុជា កំពុងរីកលូតលាស់ និងមានការប្រកួតប្រជែងខ្លាំងនៅមួយរយៈចុងក្រោយនេះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ