អត្ថបទពាណិជ្ជកម្ម

ធនាគារ ប្រ៊ីដ ផ្តល់ឱកាសពិសេសដល់អតិថិជនអាចទៅទស្សនា FIFA World Cup 2026 ដោយផ្ទាល់


ក្នុងឱកាស ដែលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 កំពុងខិតជិតមកដល់ ធនាគារ ប្រ៊ីដ ដែលមានការសហការ និងគាំទ្រដោយ ក្រុមហ៊ុន VISA បានចាប់ផ្តើមកម្មវិធីពិសេសមួយ ដែលផ្តល់ឱកាសដល់អតិថិជន អាចឈ្នះរង្វាន់ទៅទស្សនាការប្រកួតបាត់ទាល់ដោយផ្ទាល់នៅ សហរដ្ឋអាមេរិក។
ធនាគារ ប្រ៊ីដ ផ្តល់ឱកាសពិសេសដល់អតិថិជនអាចទៅទស្សនា FIFA World Cup 2026 ដោយផ្ទាល់
ដោយ
អំពី BRIDGE Bank

ក្រោមកម្មវិធីនេះ អតិថិជនដែលប្រើប្រាស់សេវាកម្ម និងចំណាយកាន់តែច្រើន នឹងកាន់តែបង្កើនឱកាស​ក្នុង​​ការឈ្នះរង្វាន់ធំ។ អ្នកឈ្នះចំនួន ២ រូប ដែលមានការចំណាយខ្ពស់ជាងគេ នឹងទទួលបានកញ្ចប់​ដំណើរ​​ដ៏ពិសេស ដែលរួមមានសំបុត្រចូលទស្សនាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទីក្រុង Dallas និង Atlanta ព្រមទាំងគូប៉ុងទឹកប្រាក់ចំនួន ២,៥០០ ដុល្លារ សម្រាប់ការចំណាយក្នុងការធ្វើដំណើរ។ ការប្រកាសអ្នកឈ្នះរង្វាន់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៦ខាងមុខនេះ។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 មិនត្រឹមតែផ្តល់ភាពរំភើប និងបទពិសោធន៍ កីឡាអន្តរជាតិ ដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញារបស់ធនាគារ ប្រ៊ីដ ក្នុងការចូលរួម លើកស្ទួយវិស័យកីឡា និងជំរុញការចូលរួមរបស់សាធារណជន ក្នុងព្រឹត្តិការណ៍ កីឡាធំៗ លើ ឆាកអន្តរជាតិ។

ធនាគារ ប្រ៊ីដ តែងតែរិះរកនូវភាពច្នៃប្រឌិត បង្កើតនូវកម្មវិធីថ្មីៗជាបន្តបន្ទាប់ ដើម្បីផ្ដល់អត្ថប្រយោជន៍​បន្ថែម​ពិសេសៗជូនអតិថិជន ហើយក្រៅពីវិស័យកីឡា កន្លងមកធនាគារពាណិជ្ជក្នុងស្រុកមួយនេះ ក៏បានចូលរួម​នៅក្នុងសកម្មភាពសង្គមជាច្រើនទៀតក្នុងការលើកស្ទួយវិស័យ វប្បធម៌ សិល្បៈ និង​អប់រំ ជាដើម៕




អត្ថបទបន្ទាប់


ឥណទានមាសកើនទ្រព្យ អិលអូអិលស៊ី ដាក់ដំណើរការជាផ្លូវការនៅ សាខាស្រុកបាទី - ឃុំត្រពាំងសាប ហើយ!

បន្ទាប់ពីបានដាក់ដំណើរការនូវ «ឥណទានមាសកើនទ្រព្យ» បានដោយជោគជ័យនៅការិយាល័យប្រតិបត្តិការ និងសាខាខណ្ឌមានជ័យ ជាបន្តបន្ទាប់រួចមក គ្រឹះស្ថានមី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ