អត្ថបទពាណិជ្ជកម្ម

ធនាគារប្រ៊ីដ ទទួលពានរង្វាន់អន្តរជាតិពីស្ថាប័ន Visa សម្រាប់សមិទ្ធផលឆ្នើមឆ្នាំ ២០២៥


ធនាគារប្រ៊ីដដែលជាធនាគារពាណិជ្ជក្នុងស្រុកផ្តល់ជូនសេវាហិរញ្ញវត្ថុគ្រប់ប្រភេទមានមោទនភាពក្នុងការប្រកាសនូវការទទួលបានពានរង្វាន់កិត្តិយស Leadership in Credit Authorization Performance for eCommerce Payment 2025 ពីស្ថាប័នអន្តរជាតិ VISA ក្នុងការទទួលស្គាល់សមិទ្ធផលឆ្នើមក្នុងវិស័យសេវាកម្មទូទាត់អេឡិចត្រូនិក។
ធនាគារប្រ៊ីដ ទទួលពានរង្វាន់អន្តរជាតិពីស្ថាប័ន Visa សម្រាប់សមិទ្ធផលឆ្នើមឆ្នាំ ២០២៥
ដោយ
អំពី Bridge Bank

ពានរង្វាន់នេះបង្ហាញពីសមត្ថភាពដ៏លេចធ្លោរបស់ធនាគារប្រ៊ីដ ក្នុងការអនុម័តប្រតិបត្តិការកាតឥណទានសម្រាប់ការទូទាត់តាមប្រព័ន្ធអនឡាញ ដោយមានប្រសិទ្ធភាពខ្ពស់ សុវត្ថិភាពរឹងមាំ និងរហ័ស។ ការទទួលស្គាល់នេះជាសក្ខីភាពបញ្ជាក់ពីគុណភាពប្រព័ន្ធបច្ចេកវិទ្យា និងស្តង់ដារគ្រប់គ្រងហានិភ័យដែលធនាគារបានអនុវត្តយ៉ាងម៉ឺងម៉ាត់។

ធនាគារប្រ៊ីដ បានបន្តវិនិយោគក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវបទពិសោធន៍ទូទាត់ឌីជីថលដែលរលូន និងទុកចិត្តបាន សម្រាប់អតិថិជន និងដៃគូអាជីវកម្ម។ សមិទ្ធផលនេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការលើកកម្ពស់សុវត្ថិភាពប្រតិបត្តិការ និងគាំទ្រការរីកចម្រើននៃប្រព័ន្ធ អេកូឡូស៊ី នៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

លោក Richard Liew, នាយយកប្រតិបត្តិនៃធនាគារ BRIDGE បានថ្លែងថា ការទទួលបានពានរង្វាន់នេះគឺជាកម្លាំងជម្រុញដ៏សំខាន់ សម្រាប់ធនាគារក្នុងការបន្តអភិវឌ្ឍផលិតផល និងសេវាកម្មឌីជីថលប្រកបដោយនវានុវត្តន៍ និងគុណភាពខ្ពស់។

លោក Richard បានបន្ថែមថា ធនាគារប្រ៊ីដនឹងបន្តបេសកកម្មក្នុងការផ្តល់សេវាធនាគារឌីជីថលដែលប្រសើរ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាព។ ធនាគារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន និងដៃគូទាំងអស់ សម្រាប់ការជឿជាក់ និងគាំទ្រជាបន្តបន្ទាប់។

ធនាគារប្រ៊ីដ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត និងផ្តល់ជូនសេវាហិរញ្ញវត្ថុដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនឹងមានសុវត្ថិភាព។




អត្ថបទបន្ទាប់


តើសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលកំពុងអង្រួនខ្សែច្រវាក់ផ្គត់ផ្គង់សកល អាចធ្វើឱ្យប៉ះពាល់ដល់វិស័យផលិតកម្ម និងសេដ្ឋកិច្ចកម្ពុជា យ៉ាងណាដែរ?

សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានពួតដៃគ្នាវាយប្រហារយ៉ាងចាស់ដៃលើប្រទេសអ៊ីរ៉ង់ បណ្តាលឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូលកំពុងស្ថិតនៅមាត់ជ្រោះនៃការ…

តើសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាជះឥទ្ធិពលយ៉ាងណាដល់វិស័យទេសចរណ៍ និងអាកាសចរណ៍កម្ពុជា?

ក្រោយផ្ទុះការវាយប្រហារទ្រង់ទ្រាយធំពីសំណាក់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍នានា ដែលមានគោលដៅទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ