អង់គ្លេសដឹកនាំ៤០ប្រទេស និង UNSC

អង់គ្លេស និងសម្ពន្ធមិត្ត៤០ប្រទេសរួមនឹងក្រុមប្រឹក្សាសន្តិសុខ UN រត់ខ្វែងដៃខ្វែងជើង ដើម្បីដោះស្រាយវិបត្តិនៅច្រកសមុទ្រហ័រម៉ូស


ពិភពលោកកំពុងធ្លាក់ក្នុងភាពជ្រួលច្របល់កាន់តែខ្លាំង ខណៈវិបត្តិថាមពលសកលបានឈានដល់ចំណុចអាសន្ន ក្រោយអ៊ីរ៉ង់បានសម្រេចបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ២០% និងឧស្ម័នធម្មជាតិរាវ (LNG) រហូតដល់៣០% នៃតម្រូវការសកលជារៀងរាល់ថ្ងៃ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ប្រទេសអង់គ្លេស បានផ្ដួចផ្ដើមដឹកនាំសម្ព័ន្ធមិត្តចំនួន៤០ប្រទេស បើកកិច្ចពិភាក្សាបន្ទាន់ ដើម្បីរកវិធីបើកច្រកសមុទ្រនេះឡើងវិញ។
អង់គ្លេសដឹកនាំ៤០ប្រទេស និង UNSC
ដោយ

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក៏ត្រៀមបោះឆ្នោតលើសេចក្ដីសម្រេចសំខាន់មួយ ដើម្បីការពារនាវាចរណ៍ក្នុងតំបន់ ខណៈដែលតៃវ៉ាន់ឯណោះវិញ ក៏ចាប់ផ្ដើមភ័យខ្លួន និងត្រៀមបោះទុន២ពាន់លានដុល្លារ ពង្រឹងសន្តិសុខច្រកសមុទ្ររបស់ខ្លួន ព្រោះបារម្ភខ្លាចចិនប្រើសេណារីយ៉ូដូចអ៊ីរ៉ង់។

Story: ស្របពេលអ៊ីរ៉ង់នៅតែបន្តបិទច្រកសមុទ្រ Hormuz នាយករដ្ឋមន្ត្រីអង់គ្លេសលោក កៀ ស្តាម័រ (Keir Starmer) បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចពិភាក្សាតាមអ៊ីនធឺណិតជាមួយប្រទេសប្រហែល៤០ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រ ដើម្បីបើកផ្លូវទឹក ដែលជាដង្ហើមថាមពលដ៏សំខាន់របស់ពិភពលោកលមួយនេះឡើងវិញ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera គោលដៅសំខាន់ៗ នៃកិច្ចពិភាក្សានេះរួមមានការបើកច្រកសមុទ្រ Hormuz ឱ្យមានសុវត្ថិភាពឡើងវិញ, ការពារកប៉ាល់ និងក្រុមនាវិកដែលជាប់គាំង និងការសម្អាតមីន និងធានាសុវត្ថិភាពកប៉ាល់ដឹកប្រេងដែលឆ្លងកាត់ច្រកនេះ។ ប្រទេសនានាដូចជាបារាំង អាល្លឺម៉ង់ កាណាដា និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចូលរួមដែរ។ ទោះជាយ៉ាងណាសហរដ្ឋអាម៉េរិកមិនចូលរួមនោះទេ ដោយប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា វាមិនមែនជាការទទួលខុសត្រូវរបស់អាម៉េរិក។

ទន្ទឹមនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបោះឆ្នោតលើសេចក្តីសម្រេចរបស់ប្រទេសបារ៉ែន ដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz ដែលនឹងអនុញ្ញាតឱ្យចាត់រាល់វិធានការការពារចាំបាច់ ដែលមានការគាំទ្រពីបណ្ដាប្រទេសនៅឈូងសមុទ្រ និងសម្ព័ន្ធមិត្តលោកខាងលិច។ ទោះជាយ៉ាងណា ប្រទេសចិន ដែលមានសិទ្ធិបោះឆ្នោតវ៉េតូលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ជាក់ហើយថា ខ្លួនមិនគាំទ្រការប្រើប្រាស់កម្លាំងណាមួយ ដើម្បីបើកច្រកសមុទ្រនេះឡើយ។

ជាមួយគ្នានេះសារព័ត៌មាន Nikkei Asia បានរាយការណ៍ថា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមហាសមុទ្ររបស់តៃវ៉ាន់ បាននិយាយកាលពីថ្ងៃទី២ ខែមេសា ថា កោះតៃវ៉ាន់មានបំណងវិនិយោគរហូតដល់២ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធព្រមានជាមុនកាន់តែប្រសើរ និងធានាសន្តិសុខដែនសមុទ្ររបស់ខ្លួននៅច្រកសមុទ្រតៃវ៉ាន់ ដោយសង្កត់ធ្ងន់ថា ការបិទច្រកសមុទ្រ Hormuz ដោយអ៊ីរ៉ង់ បង្ហាញពីភាពបន្ទាន់ដែលតៃវ៉ាន់ ចាំបាច់ត្រូវតែគិតគូរ។

កោះតៃវ៉ាន់មានការព្រួយបារម្ភអំពីហានិភ័យស្រដៀងគ្នានេះនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ជាកន្លែងដែលភាពតានតឹងជាមួយប្រទេសចិនកំពុងកើនឡើង ដូចនេះរដ្ឋាភិបាលតៃវ៉ាន់ កំពុងកែលម្អប្រព័ន្ធព្រមានជាមុន ពង្រីកកងនាវាល្បាត និងដ្រូន និងត្រៀមលក្ខណៈប្រុងជើងការសម្រាប់ការបិទផ្លូវសមុទ្រតៃវ៉ាន់ ពីសំណាក់ចិន ដែលអាចកើតមាន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុន ម៉ាស្ទ័រកាត សហការគ្នា ដើម្បីពង្រីកវិសាលភាពនៃការផ្ទេរប្រាក់ឆ្លងដែនតាមរយៈ Mastercard Move

ធនាគារ អេស៊ីលីដា នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៦ បានចាប់ដៃគូជាមួយក្រុមហ៊ុន ម៉ាស្ទ័រកាត ដើម្បីពង្រីកវិសាលភាពនៃការទូទាត់ឆ្លងដែនតាមរយៈ Ma…

ហេតុអ្វីសិស្សសាលាឯកជនភាគច្រើនធ្វើការរដ្ឋ ខណៈសិស្សសាលារដ្ឋបែរជាហក់ចូលវិស័យឯកជន?

តើវាជារឿងចៃដន្យ ឬជាទំនោរសង្គម? មានមតិមួយចំនួនបានលើកឡើងថា ភាគច្រើនសិស្សរៀននៅសាលារដ្ឋធ្វើការនៅក្រុមហ៊ុនឯកជន ខណៈសិស្សរៀននៅសាលាឯកជនភាគច្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ