
គម្រោងវារីអគ្គិសនីខ្នាតយក្សតម្លៃជាង១៦៧ពាន់លានដុល្លារអាម៉េរិករបស់ចិន ដែលស្ថិតនៅតំបន់ទំនាបទន្លេ យ៉ាងឡាង ក្នុងតំបន់ស្វយ័តទីបេ ភាគនិរតីនៃប្រទេស បានចាប់ផ្តើមសាងសង់ជាផ្លូវការហើយ។ នេះបើតាមការអះអាងរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន កាលពីចុងសប្តាហ៍មុន។ ក្រោយគម្រោងនេះបញ្ចប់ការសាងសង់ វានឹងក្លាយជាគម្រោងវារីអគ្គិសនីធំបំផុតនៅលើពិភពលោក ដោយមានតួប៊ីនផលិតអគ្គិសនីនៅផ្នែកខាងលើចំនួន៥ ហើយថាមពលដែលផលិតបាននឹងយកទៅផ្គត់ផ្គង់ជាចម្បងសម្រាប់ការប្រើប្រាស់ខាងក្រៅ និងតម្រូវការក្នុងស្រុក។
គម្រោងវារីអគ្គិសនីខ្នាតយក្សនេះ ត្រូវបានដំណើរការសាងសង់ដោយក្រុមហ៊ុន China Yajiang Group ហើយក្រុមហ៊ុននេះក៏នឹងទទួលខុសត្រូវលើប្រតិបត្តិការរបស់រោងចក្រនេះផងដែរ។ បច្ចុប្បន្នទំនប់វារីអគ្គិសនី ដែលធំជាងគេបំផុតរបស់ពិភពលោក គឺទំនប់ សាន់យ៉ា (Sanxia) ដែលខាងបស្ចិមប្រទេសស្គាល់ថា ទំនប់វារីអគ្គិសនី ចច បី (Three Gorges) ដែលមានទីតាំងនៅទន្លេ យ៉ាងសេ ក្នុងខេត្ត បឺប៉ី ភាគកណ្តាលប្រទេសចិន។ ទំនប់វារីអគ្គីសនី ដែលបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០០៨ នេះ អាចផលិតថាមពលអគ្គិសនីបានជាង២២លានគីឡូវ៉ាត់៕
ដោយៈ សរ សុជាតិ