អត្ថបទពាណិជ្ជកម្ម

ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៦០ ពង្រីកប្រតិបត្ដិការអាជីវកម្មតាមរយៈកញ្ចប់ជំនួយសហគ្រិនខ្មែរ


រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ - សហគ្រិនខ្មែរបានរៀបចំពិធីប្រគល់កញ្ចប់ជំនួយ ផ្នែកហិរញ្ញវត្ថុ ដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៦០ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ដ្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសហគ្រិនខ្មែរ។ កញ្ចប់ជំនួយនេះត្រូវបាន រៀបចំ ដើម្បីពង្រឹងប្រសិទ្ធភាពអាជីវកម្ម, បង្កើនភាពប្រកួតប្រជែង និងពង្រីកឱកាសនាំចេញ សំដៅផ្ដល់ការគាំទ្របន្ថែមដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលកំពុងរីកចម្រើនរបស់កម្ពុជា។
ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៦០ ពង្រីកប្រតិបត្ដិការអាជីវកម្មតាមរយៈកញ្ចប់ជំនួយសហគ្រិនខ្មែរ
ដោយ
អំពី Khmer Enterprise

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “តាមរយៈកម្មវិធីជាតិដ៏រឹងមាំ និងភាពជាដៃគូក្នុងស្រុក និងអន្តរជាតិដ៏ទូលំទូលាយ សហគ្រិនខ្មែរកំពុងផ្ដល់មធ្យោបាយជាឧបករណ៍, បណ្តាញទំនាក់ទំនង និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមត្រូវការ ដើម្បី ប្រកួតប្រជែងទាំងនៅទីផ្សារក្នុងស្រុក និងអន្ដរជាតិ។ បន្ថែមលើការផ្តល់ហិរញ្ញប្បទាន កញ្ចប់ជំនួយ នេះដើរតួជាកាតាលីករ ដើម្បីបើកឱកាសឆ្ពោះទៅកាន់ការវិនិយោគឯកជន និងកិច្ចសហការកាន់តែ ស៊ីជម្រៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច និងហិរញ្ញវត្ថុ។”

ចាប់តាំងពីឆ្នាំ ២០២០ មក សហគ្រិនខ្មែរបានដាក់ចេញកម្មវិធីរាប់រយ ដើម្បីលើកកម្ពស់សហគ្រិនភាព នៅទូទាំងប្រទេសកម្ពុជា រាប់ចាប់តាំងពីការប្រកួតប្រជែងផែនការអាជីវកម្មដែលជំរុញភាពច្នៃប្រឌិត ក្នុងចំណោមសិស្សនិស្សិតរហូតដល់វគ្គសិក្សាអភិវឌ្ឍសមត្ថភាព ដែលគ្របដណ្ដប់លើប្រធានបទ សំខាន់ៗ ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ ការលក់ និងទីផ្សារ និងយុទ្ធសាស្ត្រនាំចេញ។ កម្មវិធីទាំងនេះ ត្រូវបានកែលម្អ ជាបន្តបន្ទាប់ដើម្បីឆ្លុះបញ្ចាំងការវិវត្តនៃទិដ្ឋភាពអាជីវកម្មនាពេលបច្ចុប្បន្ន។ តាមរយៈ ព្រឹត្តិការណ៍បណ្តាញទំនាក់ទំនង ដែលភ្ជាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមជាមួយ វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអាជីវកម្មសំខាន់ៗ សហគ្រិនខ្មែរធានាថាការគាំទ្ររបស់ខ្លួន នៅតែមានភាពពាក់ព័ន្ធ មានការឆ្លើយតប និងស្របតាមតម្រូវការនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលកំពុងរីកចម្រើន។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិ សហគ្រិនខ្មែរ បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពដ៏រឹងមាំ និងធន់ ដោយលើកឡើងថាជំនួយហិរញ្ញវត្ថុដោយផ្ទាល់នេះឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងអាជីវកម្ម និងពង្រីកលទ្ធភាព ចូលទៅកាន់ទីផ្សារ។ ឯកឧត្តមបានបន្ថែមថាយុទ្ធសាស្ត្ររបស់សហគ្រិនខ្មែរផ្តោតលើការកសាង ភាពធន់​របស់អាជីវកម្មឱ្យទប់ទល់បាននឹងសម្ពាធខាងក្រៅ ទន្ទឹមនឹងនោះគាំទ្រសហគ្រាសធុនតូច និងមធ្យមឱ្យចាប់យកឱកាសនៅក្នុងទីផ្សារថ្មីៗបន្ថែមទៀត តាមរយៈកញ្ចប់ជំនួយគោលដៅ និងគំនិត ផ្តួចផ្តើមជាក់លាក់តាមវិស័យ។

ជាវេទិកាជាតិ សហគ្រិនខ្មែរ ផ្ដោតលើការជំរុញសហគ្រិនភាព និងនៅតែបន្តគាំទ្រការរីកចម្រើន របស់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម។ តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះ វិស័យឯកជនឱ្យរស់រវើក និងសកម្ម សហគ្រិនខ្មែរព្យាយាមពន្លឿនកំណើនអាជីវកម្ម និងជំរុញ ភាពច្នៃប្រឌិត។ គំនិតផ្ដួចផ្ដើមទាំងនេះគាំទ្ររបៀបវារៈអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និង វិបុលភាពជាតិរយៈពេលវែងរបស់រដ្ឋាភិបាល។

អំពីសហគ្រិនខ្មែរ

ជាបរធនបាលកិច្ចរដ្ឋាភិបាល សហគ្រិនខ្មែរ ប្តេជ្ញាចិត្តជំរុញប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពប្រកប ដោយភាពរស់រវើក និងនិរន្តរភាពនៅកម្ពុជា។ ជាមួយនឹងអាណត្តិក្នុងការប្រមូលផ្តុំវិនិយោគ និងគ្រប់គ្រងធនធាន សហគ្រិនខ្មែរគាំទ្រអាជីវកម្មដែលជំរុញនវានុវត្ដន៍ និងបង្កើតតម្លៃសម្រាប់ សេដ្ឋកិច្ចជាតិ។

ក្នុងនាមជាវេទិកាជាតិសម្រាប់ការអភិវឌ្ឍសហគ្រិនភាព សហគ្រិនខ្មែរផ្តោតលើវិស័យអាទិភាព ចំនួនបួន៖

● បច្ចេកវិទ្យាព័ត៌មានវិទ្យា និងគមនាគមន៍ - គាំទ្រធុរកិច្ចបង្កើតថ្មីផ្នែកបច្ចេកវិទ្យា ដើម្បីពន្លឿន បរិវត្ដកម្មឌីជីថល។

● សេវាកម្ម - លើកកម្ពស់បដិសណ្ឋារកិច្ច និងភស្តុភារ ដើម្បីពង្រឹងវិស័យសេវាកម្មរបស់កម្ពុជា។

● កសិកម្ម - ជំរុញការកែច្នៃកសិផលសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។

● កម្មន្ដសាល - លើកកម្ពស់ការជំនួសការនាំចូលដើម្បីបង្កើនផលិតកម្មក្នុងស្រុក។




អត្ថបទបន្ទាប់


IMF ព្រមានថា សង្គ្រាមអ៊ីរ៉ង់នឹងធ្វើឱ្យតម្លៃទំនិញហក់ឡើងទូទាំងពិភពលោក និងជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានធ្ងន់ៗថា សង្គ្រាមរបស់សហរដ្ឋអាម៉េរិក រួមដៃជាមួយអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ នឹងធ្វើឱ្យតម្លៃទំនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ