អ្នកឧកញ៉ា សៀ ឬទ្ធី

អ្នកឧកញ៉ា សៀ ឬទ្ធី ផ្ដល់នូវគំនិតយោបល់ជូនអ្នកវិនិយោគ ត្រូវចេះកែច្នៃធុរកិច្ច ដែលកំពុងមានបញ្ហាប្រឈមឱ្យទៅជាឱកាស


អ្នកឧកញ៉ា សៀ ឬទ្ធី ដែលជាអ្នកជំនួញ និងជាអ្នកវិនិយោគពហុវិស័យក្ដោបក្ដាប់ក្រុមហ៊ុនរាប់សិបក្រុមហ៊ុននៅកម្ពុជា បានអះអាងថា នៅក្នុងកាលៈទេសៈ ដែលបរិយាកាសសេដ្ឋកិច្ច ការវិនិយោគ និងទីផ្សារនៅកម្ពុជា កំពុងប្រឈមនឹងផលប៉ះពាល់នានា ពិសេសស្ថានភាពសេដ្ឋកិច្ចសកលមិនច្បាស់លាស់ អ្នកវិនិយោគទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាពរបស់ខ្លួន និងចេះកែច្នៃធុរកិច្ច ដែលកំពុងមានបញ្ហាប្រឈម ទៅជាឱកាសដើម្បីពង្រឹងខ្លួន និងភាពរីកចម្រើនទៅមុខ។
អ្នកឧកញ៉ា សៀ ឬទ្ធី
ដោយ

ថ្លែងនៅក្នុងកិច្ចពិភាក្សាធុរកិច្ចពេលព្រឹកស្ដីពី «សេដ្ឋកិច្ច និងទីផ្សារកម្ពុជា» ដោយមានការចូលរួមពីសមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន១៩រូប កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានទទួលបន្ទុកកិច្ចការប្រចាំខែកុម្ភៈរបស់សមាគម និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ អន្តរជាតិ និងទេសចរណ៍ បានផ្ដល់ជាអនុសាសន៍ និងចែករំលែកមេរៀនជាបទពិសោធផ្ទាល់ខ្លួនដល់សមាជិកឱ្យមានភាពបត់បែន និងចេះកែច្នៃធុរកិច្ច ដែលកំពុងមានបញ្ហាប្រឈមទៅជាឱកាស តួយ៉ាងវិស័យសំណង់ និងអចលនទ្រព្យដែលទាមទារឱ្យមានការធ្វើពិពិធកម្មស្របទៅតាមតម្រូវការទីផ្សាររបស់អតិថិជនជាគោលដៅ និងការប្រកួតប្រជែងនាពេលបច្ចុប្បន្ន ខណៈដែលវិស័យមួយចំនួនទៀតក៏ត្រូវផ្លាស់ប្តូរ និងបត់បែនទៅតាមបរិបទសេដ្ឋកិច្ច និងត្រូវស្វែងរកកិច្ចសហការជាមួយវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដើម្បីវិនិយោគលើវិស័យជាអាទិភាពសំដៅបង្កើតការងារ និងជំរុញសេដ្ឋកិច្ចជាតិផងដែរ។

កិច្ចពិភាក្សាធុរកិច្ច ដែលរៀបចំដោយសមាគមឧកញ៉ាកម្ពុជានេះ ត្រូវបានធ្វើឡើងជាលើកទី២ នៅក្នុងខែកម្ភៈនេះ ដោយការពិភាក្សាផ្តោតសំខាន់លើការធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងទីផ្សារនៅកម្ពុជាក្នុងវិស័យអាទិភាពនានា ជាពិសេសវិស័យដែលកំពុងទទួលរងផលប៉ះពាល់ពីស្ថានភាពសេដ្ឋកិច្ចសកល។

សមាជិកនីមួយៗរបស់សមាគម បានចែករំលែកអំពីបញ្ហាប្រឈមដែលខ្លួនបាននិងកំពុងជួបប្រទះក្នុងវិស័យ ដែលខ្លួនកំពុងវិនិយោគ រួមមាន វិស័យសំណង់ និងអចលនទ្រព្យ, កសិ-ផលិតផល, ផលិតកម្មក្នុងស្រុក, ទេសចរណ៍, អប់រំ ជាដើម។ បន្ថែមពីនេះ កិច្ចពិភាក្សាក៏បាន បានផ្លាស់ប្ដូរមតិយោបល់គ្នា និងចែករំលែកបទពិសោធទៅវិញទៅមក ព្រមទាំងទស្សនាទានល្អៗដែលជាគន្លឹះដ៏សំខាន់ក្នុងការពង្រឹងអាជីវកម្មរបស់ខ្លួន និងការចាប់យកឱកាសក្នុងការបង្កើត និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូវិនិយោគិននានា តាមរយៈការជំរុញ និងការទាក់ទាញទុនវិនិយោគពីក្រៅស្រុកមកក្នុងស្រុក។




អត្ថបទបន្ទាប់


ក្រសួងការពារជាតិ ប្រកាសជ្រើសរើសទាហានថ្មី ៣,០០០នាក់បន្ថែមទៀត ខណៈកម្ពុជា រងការឈ្លានពានពីប្រទេសថៃ

អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ចំណុះក្រសួងការពារជាតិ បានប្រកាសជ្រើសរើសពលទាហានថ្មី ចំនួន ៣០០០នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យបណ្តាកងឯក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ