អត្ថបទពាណិជ្ជកម្ម

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD & DENZA ត្រូវបានបញ្ចប់ការសាងសង់ បើកទំព័រថ្មីនៃយុគសម័យ ធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា


នៅថ្ងៃទី ៣០ ខែមករា មជ្ឈមណ្ឌលចែកចាយផ្លូវការនៃម៉ាកយីហោទ្វេ BYD & DENZA របស់ Harmony ICAR ត្រូវបានសម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក្នុងឱកាសនោះ រថយន្តម៉ូដែល SEALION 5 ចំនួនពីរគ្រឿងដំបូងដែលទើបតែចេញពីខ្សែសង្វាក់ផលិតកម្មនៃរោងចក្រដំឡើង BYD នៅកម្ពុជា ត្រូវបានប្រគល់ជូនម្ចាស់រថយន្តដោយផ្ទាល់ ដែលបានក្លាយជាចំណុចចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវកិត្តិយស និងបណ្តាញសារព័ត៌មានដែលបានចូលរួម។
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD & DENZA ត្រូវបានបញ្ចប់ការសាងសង់ បើកទំព័រថ្មីនៃយុគសម័យ ធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា
ដោយ
អំពី BYD & DENZA
ភ្ញៀវកិត្តិយសកាត់ខ្សែបូសម្ពោធសាខាថ្មី

លោក Liu Xueliang អគ្គនាយកផ្នែកលក់រថយន្ត BYD តំបន់អាស៊ីប៉ាស៊ីហ្វិក, លោក Ye Chenghui អគ្គនាយកផ្នែកលក់រថយន្ត BYD តំបន់អាស៊ីប៉ាស៊ីហ្វិកសាខាប្រទេសកម្ពុជា, អ្នកស្រី Li Bin នាយកមជ្ឈមណ្ឌលប្រតិបត្តិការ BYD តំបន់អាស៊ីប៉ាស៊ីហ្វិក, លោក Feng Changge ប្រធានក្រុមហ៊ុន Harmony, លោក Qu Jianlei អគ្គនាយករងផ្នែកអាជីវកម្ម Harmony ICAR តំបន់អាស៊ីប៉ាស៊ីហ្វិក និងលោក Yang Chao អគ្គនាយក Harmony ICAR ប្រចាំកម្ពុជា បានរួមគ្នាកាត់ខ្សែបូសម្ពោធសាខាថ្មីនេះ។

ការសម្តែងរបាំប្រពៃណីខ្មែរ

លោក Ye Chenghui បានប្រគល់ផ្លាកសញ្ញាអនុញ្ញាតជាផ្លូវការជូនដល់មជ្ឈមណ្ឌល BYD & Denza Flagship Center ក្នុងប្រទេសកម្ពុជា។ នេះសបញ្ជាក់ពីការទទួលស្គាល់យ៉ាងពេញលេញរបស់ម៉ាកយីហោ BYD ទៅលើសមត្ថភាពប្រតិបត្តិការ និងប្រព័ន្ធសេវាកម្មរបស់ Harmony ICAR នៅក្នុងទីផ្សារកម្ពុជា។

លោក Ye Chenghui (ឆ្វេង) ប្រគល់ផ្លាកសញ្ញាជូនលោក Yang Chao

កាលពីខែមេសា ឆ្នាំ ២០២៥ មូលដ្ឋានផលិតកម្មរបស់ BYD នៅខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើង​ជាផ្លូវការ​នៅក្នុងប្រទេសកម្ពុជា។ ក្នុងអំឡុងពិធីសម្ពោធនេះ លោក Liu Xueliang និងលោក Feng Changge បានប្រគល់រថយន្ត SEALION 5 ដែលផលិតក្នុងស្រុកពីរគ្រឿងដំបូងជូនដល់ម្ចាស់រថយន្តជនជាតិខ្មែរ ដែលនេះបង្ហាញថា អតិថិជនក្នុងស្រុកនឹងកាន់តែមានលទ្ធភាពទិញរថយន្តថាមពលថ្មីរបស់ BYD ដែលផលិតដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា។

លោក Liu Xueliang (ឆ្វេងបង្អស់) និងលោក Feng Changge (ស្តាំបង្អស់) ប្រគល់រថយន្តជូនអតិថិជនដំបូងគេនៃសាខាថ្មី

ការប្រគល់រថយន្ត BYD ដែលផលិតក្នុងស្រុក ក៏បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយធំៗនៅ​ក្នុងប្រទេសកម្ពុជាផងដែរ។ នៅក្នុងបទសម្ភាសន៍ផ្ទាល់ លោក Liu Xueliang បានមានប្រសាសន៍ថា៖ "នៅទីនេះ BYD ទទួលបានអារម្មណ៍យ៉ាងច្បាស់ ពីការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងស្រុក​សម្រាប់ការអភិវឌ្ឍ​រថយន្តថាមពលថ្មី ហើយយើងក៏សូមអរគុណដល់ប្រជាជនកម្ពុជាសម្រាប់ការគាំទ្រផលិតផលបច្ចេកវិទ្យាថ្មី។ ជាជាងនិយាយថា BYD ជ្រើសរើសយកកម្ពុជា វាប្រហែលជាត្រឹមត្រូវជាងក្នុងការនិយាយថា ប្រជាជនកម្ពុជាគឺជាអ្នកជ្រើសរើសយក BYD"។

លោកបានបន្តថា ការចាប់ផ្តើមផលិតកម្មនៅរោងចក្រផលិតរថយន្ត BYD ក្នុងប្រទេសកម្ពុជា មិនត្រឹមតែពង្រីកចំណែក​ទីផ្សាររបស់ BYD ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកម្ពុជាក្លាយជា​ទីផ្សារដែលពិភពលោកតាមដានសម្រាប់ការអភិវឌ្ឍរថយន្តថាមពលថ្មី។ វាក៏ជាការអនុវត្តគោលនយោបាយឧស្សាហកម្មយានយន្តរបស់រដ្ឋាភិបាលកម្ពុជាផងដែរ ពោលគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទិញរថយន្តអគ្គិសនី (NEV) ដែលពួកគេពេញចិត្តនៅជិតផ្ទះបំផុត។ BYD នឹងបន្តប្រើប្រាស់បច្ចេកវិទ្យា និងផលិតផលល្អបំផុតសម្រាប់ផលិតកម្មក្នុងស្រុក ហើយនឹងសហការជាមួយដៃគូចែកចាយដូចជា Harmony ICAR ដើម្បីបង្កើតសាខាបន្ថែមទៀត​នៅក្នុងប្រទេសកម្ពុជា។

លោក Liu Xueliang ថ្លែងសុន្ទរកថា

លោក Liu Xueliang បានមានប្រសាសន៍ថា៖ "ការសម្ពោធមជ្ឈមណ្ឌល Flagship នាថ្ងៃនេះ គឺដើម្បីបញ្ជូននូវគោលគំនិតមួយ​ទៅកាន់អ្នកប្រើប្រាស់ថា អ្វីដែល BYD នាំមកជូន មិនមែនត្រឹមតែជា​ផលិតផលរថយន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាបទពិសោធន៍នៃការរស់នៅបែបថ្មីដែលបៃតង និងឆ្លាតវៃ!"។ Harmony ICAR គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ BYD នៅក្រៅប្រទេស។ មជ្ឈមណ្ឌល Flagship ទ្វេម៉ាក BYD និង Denza ដែលសាងសង់ដោយ Harmony នៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជា​សាលតាំងបង្ហាញ BYD ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយជាគំរូ​សម្រាប់សេវាកម្មកម្រិតខ្ពស់ផងដែរ។

លោកជឿជាក់ថា តាមរយៈការធ្វើទីផ្សារប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមការងារផ្នែកលក់ Flagship Center នេះនឹងក្លាយជាកន្លែងថតរូប (Check-in) ដ៏ពេញនិយមសម្រាប់អ្នកស្រុក និងភ្ញៀវទេសចរ ហើយបុគ្គលិក​នៅទីនេះ​នឹងក្លាយជាក្រុមការងារដែលមានសេចក្តីសុខបំផុត។ អ្វីដែលបង្កើតឡើងនៅទីនេះ មិនមែនមានតែចំនួននៃការលក់នោះទេ ប៉ុន្តែគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង​របស់កម្ពុជា។

លោក Liu Xueliang ផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា

នៅក្នុងសុន្ទរកថារបស់លោក លោក Yang Chao បានលើកឡើងថា ក្នុងនាមជាភ្នាក់ងារចែកចាយទូទៅ​ផ្លូវការសម្រាប់ BYD និង Denza ក្នុងប្រទេសកម្ពុជា ក្រុមការងារ Harmony ICAR Cambodia នឹងបន្តខិតខំប្រឹងប្រែងដោយភាពដាក់ខ្លួន។ ពួកគេនឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជា "លក់ឡានមួយគ្រឿង បង្កើតមិត្តម្នាក់" ដោយចូលរួមយ៉ាងស៊ីជម្រៅក្នុងទីផ្សារកម្ពុជា ប្រើប្រាស់រោងចក្រក្នុងស្រុក​ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងស្វែងយល់ឱ្យកាន់តែច្បាស់ពីតម្រូវការរបស់អ្នកប្រើប្រាស់។ នេះនឹងអនុញ្ញាតឱ្យបទពិសោធន៍ធ្វើដំណើរ "បៃតង ឆ្លាតវៃ និងគួរឱ្យទុកចិត្ត" ទៅដល់ក្រុមគ្រួសារ និងអាជីវកម្មកាន់តែច្រើន ដែលជាការរួមចំណែកកម្លាំងនៃម៉ាកយីហោចិន ឆ្ពោះទៅរកគោលដៅនៃការធ្វើដំណើរបៃតងរបស់កម្ពុជា។

លោក Yang Chao ថ្លែងសុន្ទរកថា

មជ្ឈមណ្ឌល BYD & Denza Flagship Center ប្រចាំកម្ពុជា គឺជាទីតាំងថ្មីស្រឡាងដែលសាងសង់ដោយ Harmony ICAR ដែលមានទីតាំងនៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលជាតំបន់​អភិវឌ្ឍន៍​ដ៏សំខាន់នៃទីក្រុងភ្នំពេញ។ វាស្ថិតនៅក្បែរផ្លូវមេដែលឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ​តេជោភ្នំពេញ ហ៊ុំព័ទ្ធដោយតំបន់ពាណិជ្ជកម្មលំដាប់ខ្ពស់ និងសហគមន៍ទំនើបៗ ដែលផ្តល់ភាពងាយស្រួល​ក្នុងការធ្វើដំណើរ។ ទីតាំងនៃសាខាថ្មីនេះ ស្របទៅនឹងទីតាំងលំដាប់ខ្ពស់របស់ម៉ាកយីហោ ដែលធ្វើឱ្យវាក្លាយជាផ្ទាំងទស្សនីយភា​ពដ៏សំខាន់សម្រាប់រូបភាពម៉ាកយីហោ BYD និង Denza។

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center
អាសយដ្ឋាន៖ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ម៉ោងធ្វើការ៖ 8:30-18:00​

ផ្នែកសេវាកម្ម៖ 017 555 422




អត្ថបទបន្ទាប់


តើលោក ខេវិន វ៉ាស បេក្ខភាពប្រធានធនាគារកណ្តាលអាម៉េរិកថ្មីជានរណា?

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសជ្រើសរើសអតីតអភិបាលធនាគារកណ្តាលអាម៉េរិក លោក ខេវីន វ៉ាស (Kevin Warsh) ឱ្យធ្វើជាប្រ…

លោក តូ ឡឹម នឹងមកបំពេញទស្សនៈកិច្ចនៅកម្ពុជានៅសប្តាហ៍នេះ

ក្រោយបក្សកុម្មុយនីស្តវៀតណាមបានសម្រេចឲ្យលោក តូ ឡឹម កាន់តំណែងជាអគ្គលេខាធិការបក្ស ដែលជាតំណែងកំពូលរបស់ប្រទេសបន្តទៀតនោះ លោកនឹងដឹកនាំគណប្រតិភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ