CAMBODIA BLACK

CAMBODIA BLACK និង ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា បន្ដនាំយកគុនខ្មែរទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់គុនខ្មែរ ជើងឯកប្រចាំទ្វីបអឺរ៉ុប ឆ្នាំ២០២៦


នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យថ្មីមួយទៀតសម្រាប់វិស័យគុនខ្មែរ ដែលឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដោយក្រុមហ៊ុនយក្សខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេជីប ម៉ុង តាមរយៈផលិតផល CAMBODIA BLACK និង ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា ក្នុងការរៀបចំការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ គុនខ្មែរជើងឯកប្រចាំទ្វីបអឺរ៉ុប ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។
CAMBODIA BLACK
ដោយ
អំពី CAMBODIA BLACK

កីឡាករ-កីឡាការិនីលំដាប់កំពូលរបស់កម្ពុជាចំនួន ៦ រូប ដែលនឹងត្រូវទៅចូលរួម ប្រកួតតតាំងជាមួយជើងខ្លាំងប្រចាំទ្វីបអឺរ៉ុប រួមមាន៖ ពេជ្រ អាទិទេព, ពេជ្រ សម្បត្តិ, បឺត សង្ឃឹម, ទូច ចាន់វត្តី, សៀង ហៃ និង ឈុត សេរីវ៉ាន់ថង។ ក្នុងនោះ កីឡាករ ៣ រូប ដែលនឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ជើងឯកយកមកជូនមាតុភូមិវិញ រួមមាន «ក្របីព្រៃ» ពេជ្រ សម្បត្តិ, «អ្នកលេងចិត្តសាស្ត្រ» បឺត សង្ឃឹម និង «រាហ៊ូមាស» ឈុត សេរីវ៉ាន់ថង។"

ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក និងបញ្ហាព្រំដែន បាននឹងកំពុងជះឥទ្ធិពលដល់វិស័យពាណិជ្ជកម្មជាច្រើននៅកម្ពុជាក្ដី ប៉ុន្ដែ ខ្មែរ ប៊ែវើរីជីស នៅតែបន្ដបេសកកម្មរបស់ខ្លួន ជួយគាំទ្រដល់វិស័យគុនខ្មែរ ដើម្បីបន្ដលើកស្ទួយមុខមាត់ប្រទេសកម្ពុជាឱ្យកាន់តែល្បីសុសសាយនៅលើឆាកអន្តររជាតិ។

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ បានលើកឡើងដែរថា ការរីកចម្រើនរបស់វិស័យគុនខ្មែរមកទល់ពេលនេះ គឺមានការរួមចំណែកយ៉ាងធំធេងពីវិស័យឯកជន ពិសេស គឺក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលតាំងពីដើមរៀងមកបានជួយគាំទ្រឥតងាករ៉េ ដល់កីឡាករកីឡាការិនី និងការបង្កើតនូវព្រឹត្តិការណ៍ការប្រកួតធំៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏វែងឆ្ងាយរួមគ្នា ក្នុងការនាំយកស្នាដៃ និងកេរ្ដិ៍តំណែលដូនតាខ្មែរទៅកាន់ពិភពលោក។

ក្នុងនាមជាក្រុមហ៊ុនវិនិយោគដោយសហគ្រិនខ្មែរ និងផលិតនូវផលិតផលម៉ាកយីហោខ្មែរ ឈានមុខគេនៅប្រទេសកម្ពុជា ខ្មែរ ប៊ែវើរីជីស បាននិងកំពុងបន្ដជួយជ្រោមជ្រែងវិស័យសិល្បៈវប្បធម៌ និងកីឡាយ៉ាងសកម្ម៕

CAMBODIA នាំគុនខ្មែរទៅកាន់ទីក្រុងប៉ារីស!




អត្ថបទបន្ទាប់


ដំណោះស្រាយសាច់ប្រាក់បន្ទាន់! មានតែគណនីបើកប្រាក់បៀវត្ស នៅធនាគារ អេស៊ីលីដា អាចស្នើកម្ចីបានភ្លាមៗតាមអេស៊ីស៊ូភើអេប

តម្រូវការសាច់ប្រាក់បន្ទាន់ គឺជារឿងដែលអាចកើតមានឡើងគ្រប់ពេល មិនថាសម្រាប់ចំណាយក្នុងជីវភាពប្រចាំថ្ងៃ ឬសម្រាប់បង្វិលសាច់ប្រាក់ក្នុងអាជីវកម្មនោ…

Vietjet បានទទួលពានរង្វាន់ដ៏មានកិត្តិយសជា "កន្លែងធ្វើការល្អបំផុតលើពិភពលោក" ដែលនឹងជំរុញការពង្រីកឥទ្ធិពលអាកាសចរណ៍ពហុជាតិរបស់ខ្លួន

ភ្នំពេញ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទទួលបានកិត្តិយសជាមួយនឹងពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពចំនួនបី …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ