ទីផ្សារទុរេន

កម្ពុជា អាចនាំចេញទុរេនទៅចិន ជាផ្លូវការ តើអ្នកជំនាញ និងអ្នកដាំមានការរំពឹងបែបណា?


ទុរេន ដែលជាផ្លែឈើកំពុងទទួលបានការពេញនិយម និងកំពុងមានការដាំដុះកាន់តែច្រើននៅកម្ពុជា ទទួលបានការអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន ជាផ្លូវការហើយ។ ផ្លែទុរេនស្រស់បានក្លាយជាកសិផលទី៩ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច។ តើទីផ្សារទុរេនរបស់កម្ពុជានឹងមានការប្រែប្រួលយ៉ាងណា ក្រោយទទួលបានការអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន? ហើយអ្នកជំនាញ និងអ្នកដាំមានការរំពឹងបែបណាដែរ?
ទីផ្សារទុរេន
ដោយ

លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីនជឿជាក់ថា ក្រោយទុរេនរបស់កម្ពុជា ទទួលបានការអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ដោយផ្ទាល់ជាផ្លូវការ វានឹងជួយធ្វើទីផ្សារទុរេនរបស់កម្ពុជា កាន់តែមានភាពល្អប្រសើរជាងមុនបន្ថែមទៀត​។ ការណ៍នេះ វានឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចរបស់ម្ចាស់ចម្ការទុរេនកាន់តែមានភាពល្អប្រសើរ ខណៈវិស័យកសិកម្មរបស់កម្ពុជា ក៏នឹងកាន់តែរីកចម្រើនផងដែរ។

​ដោយឡែក លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេន ចាត់ទុកការទទួលបានឱកាសនាំចេញទុរេនដោយផ្ទាល់ទៅកាន់ទីផ្សារចិននេះ វាជាការវិវត្តដ៏ល្អមួយសម្រាប់វិស័យកសិកម្មរបស់កម្ពុជា។ តែយ៉ាងណា អ្នកជំនាញរូបនេះ ស្នើដល់អ្នកពាក់ព័ន្ធឱ្យមានការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មនៃការផលិតទុរេនឱ្យបានល្អ ដើម្បីរក្សាការពារកេរ្តិ៍ឈ្មោះទុរេនរបស់កម្ពុជា។ បើតាមលោក ឃឹម ប៊ុនឡែន ការផលិតផ្លែទុរេនដោយប្រើប្រាស់សារធាតុជី ថ្នាំកសិកម្មមិនបានត្រឹមត្រូវអាចនឹងធ្វើឱ្យប្រឈមទីផ្សារដល់ការនាំចេញ ហើយវានឹងអាចបង្កផលប៉ះពាល់ដល់កសិករខ្មែរទាំងអស់គ្នាផងដែរ។

​បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្លែទុរេនេស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន ឱ្យនាំចេញទៅកាន់ប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា។ មកទល់ពេលនេះ អគ្គរដ្ឋបាលគយចិន បានវាយតម្លៃ និងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។ ជាមួយគ្នានេះ ក្រសួងកសិកម្ម បានអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់។ ដោយឡែកម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងចង់នាំចេញ ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ភ្ញៀវទេសចរចិន ងាកចេញពីថៃ ទៅដើរកម្សាន្តនៅវៀតណាម និងម៉ាឡេស៊ី កាន់តែច្រើន

វិបត្តិសេដ្ឋកិច្ច និងការផ្លាស់ប្ដូរទម្លាប់បានធ្វើឱ្យតំបន់ទេសចរណ៍នៅអាស៊ីអាគ្នេយ៍មានភាពរង្គោះរង្គើ ក្រោយភ្ញៀវទេសចរចិន បានផ្លាស់ប្ដូរគោលដៅធ្វើដ…

អ្នកនាំពាក្យក្រសួងការពារជាតិ ថា ថៃ គ្មានសិទ្ធហាមពលរដ្ឋខ្មែរមិនឱ្យថតរូបបង់កក្រមាប៉ាក់រូបទង់ជាតិកម្ពុជា នៅប្រាសាទតាក្របីនោះទេ

អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ពលរដ្ឋ ឬទាហានថៃ គ្មានសិទ្ធិហាមឃាត់ពលរដ្ឋខ្មែរ ដែលទៅលេងកម្សាន្តនៅប្រាសាទតាក្របី មិនឱ្យថតរូបភ្ជាប់ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ