កម្ពុជា រកចំណូលបានជាង៤១៧លានដុល្លារ

កម្ពុជា រកចំណូលបានជាង៤១៧លានដុល្លារពីការនាំចេញដំឡូងមីនៅ៥ខែឆ្នាំនេះ ធ្លាក់ចុះជាង១៣%


ដំឡូងមីជាដំណាំមួយប្រភេទ ដែលកសិករកកម្ពុជា មានការពេញនិយមក្នុងការដាំដុះ ដ្បិតវាងាយស្រួលដាំ និងមើលថែទាំ ចំណាយដើមទុនទាប និងឆាប់ទទួលបានផល។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់ដំណាំប្រភេទនេះ គឺបញ្ហាទីផ្សារ និងតម្លៃ ព្រោះថា ពេលខ្លះអាចលក់បានតម្លៃខ្ពស់ និងពេលខ្លះលក់បានតម្លៃទាប។ តួយ៉ាងនៅក្នុងរយៈពេល៥ខែកន្លងមកនេះ ការនាំចេញដំឡូងមីរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង៤១៧លានដុល្លារធ្លាក់ចុះជាង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កម្ពុជា រកចំណូលបានជាង៤១៧លានដុល្លារ
ដោយ

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានឱ្យដឹងថា ការធ្លាក់ចុះតម្លៃនាំចេញដំឡូងមីរបស់កម្ពុជា នៅក្នុងរយៈពេល៥ខែកន្លងមកនេះ គឺដោយសារតែតម្លៃដំឡូងមីនៅឆ្នាំនេះ មានការធ្លាក់ចុះខ្លាំង ដោយតម្លៃដំឡូងមីស្រស់បច្ចុប្បន្នអាចលក់បានក្នុងតម្លៃជាង១រយរៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ ខណៈកាលពីឆ្នាំមុខអាចលក់បានប្រមាណ៦រយរៀលក្នុង១គីឡូក្រាម។ តែយ៉ាងណាអ្នកជំនាញរូបនេះបានបញ្ជាក់ថា ទោះបីជាតម្លៃដំឡូងមីនៅឆ្នាំនេះមានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែបរិមាណនាំចេញដំឡូងមីនៅ៥ខែឆ្នាំនេះ គឺនៅតែរក្សាបានកំណើនវិជ្ជមាន និងមានស្ថិរភាព ពោលគឺមិនមានដំឡូងមីចាល់សល់នៅក្នុងស្តុកនោះទេ។

ទោះបីគេដឹងថា ថៃជាទីផ្សារនាំចេញដំឡូងមីដ៏សំខាន់មួយរបស់កម្ពុជា ក៏ដោយ តែលោក អិល ឈិញ បានវាយតម្លៃថា ការបិទការនាំចូលដំឡូងមីរបស់ថៃ ដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលនេះ ទំនងជាមិនប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា នោះទេ ដោយសារបច្ចុប្បន្នសកម្មភាពនៃការប្រមូលផលដំឡូងរបស់កសិករពុំសូវមានច្រើននោះទេ ហើយក្រៅពីទីផ្សារថៃ កម្ពុជា ក៏អាចបង្វែរការនាំចេញទៅកាន់ទីផ្សារវៀតណាម និងចិន ក៏ដូចជាផ្គត់ផ្គង់ដល់រោងចក្រក្នុងស្រុកផងដែរ។

គួរជម្រាបថា នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៥ ការនាំចេញដំឡូងមីរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង៤១៧លានដុល្លារធ្លាក់ចុះជាង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំទឹកប្រាក់ជាង៤៨៤លានដុល្លារ។ នេះបើតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម៕

អត្ថបទ សោម ស្រីពេជ្រ​




អត្ថបទបន្ទាប់


តុលាការធម្មនុញ្ញថៃ នឹងសម្រេចជោគវាសនារបស់លោកស្រី ផៃថងថាន នៅដើមខែក្រោយ

ជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃលោកស្រី ផៃថងថាន ស៊ីណាវ៉ាត់ត្រា កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ខណៈតុលាការធម្មនុញ្ញថៃ នឹងសម្រេចនៅថ្ងៃទី១ ខែក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ