វិស័យកសិកម្ម

កម្ពុជា រកចំណូលបានជាង៧៦លានដុល្លារពីការនាំចេញផ្លែចេកស្រស់នៅ៥ខែឆ្នាំនេះ


ការនាំចេញផ្លែចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅតែមានសញ្ញាណវិជ្ជមានមកទល់ពេលនេះ ជាក់ស្តែងនៅក្នុងរយៈពេល៥ខែឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជាង៧៦លានដុល្លារ កើនឡើងជាង២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញអះអាងថា ការកើនឡើងនេះ ក៏ដោយសារផ្លែចេកស្រស់កម្ពុជា នាំចេញទៅកាន់ទីផ្សារប្រទេសចិន មានការកើនឡើង។
វិស័យកសិកម្ម
ដោយ

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡុង ម៉េត អេហ្គ្រីខលឈ័រ ដែលជាក្រុមហ៊ុននាំចេញចេកស្រស់ទៅទីផ្សារប្រទេសចិន បានគូសបញ្ជាក់ថា ការនាំចេញផ្លែចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅ៥ខែឆ្នាំនេះ នៅតែរក្សាបានកំណើនវិជ្ជមាន ដោយសម្រេចបានការនាំចេញជាង១២ម៉ឺនតោន កើនឡើងជាង៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងតម្លៃនាំចេញសរុបជាង៧៦លានដុល្លារកើនឡើងជាង២១%។ ការកើនឡើងនៃការនាំចេញនេះ ត្រូវបានអ្នកជំនាញរូបនេះ អះអាងថា ក៏ដោយសារតម្រូវការផ្លែចេកស្រស់របស់កម្ពុជា ពីទីផ្សារប្រទេសចិន នៅតែមានកំណើនខ្ពស់ ពោលគឺទិន្នផលផ្លែចេកស្រស់របស់កម្ពុជា ប្រមាណ៩៧% ត្រូវបាននាំចេញទៅទីផ្សារប្រទេសចិន គួបផ្សំផ្ទៃដីដាំដុះដំណាំចេករបស់កម្ពុជា មានការកើនឡើង។

​បើតាមអ្នកឧកញ៉ា ហ៊ុន ឡាក់ តម្លៃផ្លែចេកស្រស់កម្ពុជា បច្ចុប្បន្នមានតម្លៃចន្លេះពីជាង៦០០ដុល្លារទៅ៧០០ដុល្លារក្នុង១តោន។ យ៉ាងណាមិញ សម្រាប់ការដាំដុះដំណាំចេកបច្ចុប្បន្នវិញ ត្រូវបានអ្នកឧកញ៉ា ​ឱ្យដឹងថា កសិដ្ឋានខ្លះមានការពង្រីកផ្ទៃដីដាំដុះច្រើន ខណៈកសិដ្ឋានខ្លះក៏បានកាត់បន្ថយការដាំដុះផងដែរ ដោយសារពួកគេជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងជំងឺរលាកស្លឹកលឿងលើដំណាំចេក ប្រសិនបើពួកគេថែទាំមិនបានដិតដល់ល្អ៕




អត្ថបទបន្ទាប់


តើកម្ពុជា គួរបង្កើតរោងចក្រចម្រាញ់ប្រេងដោយខ្លួនឯង ឬបន្តនាំចូលផលិតផលសម្រេច ក្រោយកម្ពុជា បិទការនាំចូលប្រេងពីថៃ?

កម្ពុជា បាននាំចូលប្រេង និងឧស្ម័នពីប្រភពនានា ក្នុង១ឆ្នាំៗរាប់ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក ខណៈមកទល់ពេលនេះ កម្ពុជា ន…

កសិករដាំពោតក្រហមនៅខេត្តបាត់ដំបង កំពុងព្រួយបារម្ភពីទីផ្សារ ក្រោយថៃ បិទច្រកព្រំដែន

ស្របការប្រមូលផលពោតក្រហមនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ ក្រុមកសិករដាំពោតក្រហមមួយចំនួននៅក្នុងខេត្តបាត់ដំបង ដែលធ្លាប់នាំចេញទៅកាន់ទីផ្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ