កម្ពុជា-បារាំង

កម្ពុជា-បារាំង ប្តេជ្ញាជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែល្អប្រសើរ


កម្ពុជា និងបារាំងបានឯកភាពគ្នាក្នុងការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ការជំរុញនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក Thomas Lam ប្រតិភូក្រុមមិត្តភាពសភាបារាំង-កម្ពុជា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
កម្ពុជា-បារាំង
ដោយ

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកបារាំង គឺជាមិត្តចាស់ ដែលមានចំណងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយគ្នា ហើយជាមិត្តមួយដែលតែងតែសហប្រតិបត្តិការជាមួយគ្នាយ៉ាងស៊ីជម្រៅ។ សម្តេចរំពឹងថា តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង មកកាន់ប្រទេសកម្ពុជាក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាចុងឆ្នាំនេះ វានឹងក្លាយជាចំណុចដ៏សំខាន់ នៃការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-បារាំងបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេចតេជោ ជំរុញឱ្យភាគីកម្ពុជា-បារាំងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ដ្បិតវាជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្តេចចង់ឃើញអ្នកវិនិយោគបារាំងមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតបលោក Thomas Lam បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់សម្តេចតេជោ អំពីទំនាក់ទំនងរវាងកម្ពុជា និងបារាំង និងបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសម្របសម្រួលការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ និងបានឯកភាពទាំងស្រុងលើការជំរុញឱ្យបារាំង-កម្ពុជា ជំរុញបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគមកកម្ពុជា៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


ក្រុមហ៊ុន វិរៈ ប៊ុនថាំ បើកឱកាសសម្រាប់ដៃគូអាជីវកម្ម ដើម្បីបង្កើតស្ថានីយសាកឡានអគ្គិសនីនៅទូទាំងប្រទេស

ក្រុមហ៊ុន វិរៈ ប៊ុនថាំ បាននិងកំពុងជំរុញការពង្រីកស្ថានីយសាកឡានអគ្គិសនី VET Charging Station នៅទូទាំងប្រទេស ដែលរំពឹងថា នឹងកើនដល់ ១០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ