កម្ពុជាកំពុងរៀបចំផែនការមេ

កម្ពុជាកំពុងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍វិស័យភាគហ៊ុនឱ្យកាន់តែរីកចម្រើន


កម្ពុជាកំពុងរៀបចំផែនការមេ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យភាគហ៊ុនឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនបន្ថែមទៀត សំដៅដើម្បីបង្កើនភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងការទាញការវិនិយោគ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែឧសភា និយ័តករមូលបត្រកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីបានសិក្ខាសាលាមួយ ដើម្បីប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធមកបំពេញក្នុងសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រឆ្នាំ២០២៥-២០៣៥ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់។
កម្ពុជាកំពុងរៀបចំផែនការមេ
ដោយ

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា គោលបំណងនៃការរៀបចំសិក្ខាសាលាខាងលើធ្វើឡើងដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រឆ្នាំ២០២៥-២០៣៥។ បើតាមថ្នាក់ដឹកនាំរូបនេះ ឯកសារដែលបានរៀបចំ និងមានការចូលរួមពីអ្នកជំនាញការមកពីធនាគារអភិវឌ្ឍន៍អាស៊ី ជាឯកសារដែលបានរៀបចំរួចរាល់តាមក្រមខណ្ឌបច្ចេកទេស និងក្របខណ្ឌដកស្រង់បទពិសោធន៍ផ្ទាល់ពីការអនុវត្ត និងអភិវឌ្ឍន៍ទីផ្សារជាច្រើនឆ្នាំកន្លងទៅនេះ។

តាមរយៈការទទួលមតិយោបល់នានានៅក្នុងសិក្ខាសាលានេះ ឯកឧត្តម ស៊ូ សុជាតិ បានគូសបញ្ជាក់ថា នឹងបន្តទទួលយកបន្ថែមទៀត ដើម្បីផ្ដល់ជាធាតុចូលមុននឹងពិនិត្យអនុម័តផែនការមេសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រឆ្នាំ២០២៥-២០៣៥ ពីថ្នាក់ដឹកនាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ជាមួយគ្នានេះ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាជឿជាក់ថា តាមរយៈកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ឯកសារផែនការមេសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ ឆ្នាំ២០២៥-២០៣៥ អាចនឹងរួចរាល់នៅអំឡុងចុងខែមិថុនា ឆ្នាំនេះ ដោយអាស្រ័យលើការពិនិត្យ និងអនុម័តពីថ្នាក់ដឹកនាំ៕

អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន




អត្ថបទបន្ទាប់


លោក ត្រាំ មានបំណងទទួលយកយន្តហោះ Boeing តម្លៃប្រមាណ៤០០លានដុល្លារ ដែលជាអំណោយរបស់កាតា ដើម្បីប្រើជំនួសយន្តហោះ Air Force One

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ មានបំណងទទួលយកយន្តហោះ Boeing 747-8 តម្លៃប្រមាណ៤០០លានដុល្លារ ដែលជាអំណោយរបស់គ្រួសាររាជវង្ស ដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ