ហេដ្ឋារចនាសម្ព័ន្ធ

គម្រោងស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-កូរ៉េ តម្លៃជាង២៤០លានដុល្លារ នឹងបញ្ចប់នីតិវិធីផ្សេងៗនៅត្រីមាសទី១ឆ្នាំក្រោយ


គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រីឆ្ពោះទៅអរិយក្សត្រឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ នឹងបញ្ចប់នីតិវិធីនានា នៅអំឡុងត្រីមាសទី១ឆ្នាំក្រោយ ខណៈការជ្រើសរើសក្រុមហ៊ុនសាងសង់អាចនឹងអនុម័តនៅចុងឆ្នាំ២០២៤។ តែយ៉ាងណាគម្រោងបើកការដ្ឋាននៅពុំទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា កត្តាសេដ្ឋកិច្ចជាសកលទំនងជាពុំអាចរារាំងដល់គម្រោងសាងសង់ស្ពានឆ្លងទន្លេនេះនោះទេ ដ្បិតគម្រោងដែលមានតម្លៃវិនិយោគជាង២៤០លានដុល្លារអាម៉េរិកនេះ ត្រូវបានចុះហត្ថលេខា រួចហើយរវាងរាជរដ្ឋាភិបាលរកម្ពុជា និងរដ្ឋាភិបាលរដ្ឋកូរ៉េខាងត្បូងកាលពីឆ្នាំ២០២២ កន្លងទៅ។

ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា បច្ចុប្បន្នគម្រោងស្ពានទន្លេមិត្តភាពកម្ពុជា-កូរ៉េ ពីផ្សាររាត្រី ទៅអរិយក្សត្រ កំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនទីប្រឹក្សា ដោយរំពឹងនឹងបញ្ចប់នីតិវិធីផ្សេងៗនៅអំឡុងត្រីមាសទី១ឆ្នាំក្រោយ ដើម្បីឈានទៅរៀបចំប្លង់សាងសង់លម្អិត។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា បន្ទាប់ពីបញ្ចប់នីតិវិធីរៀបចំប្លង់លម្អិតរួច គម្រោងនេះអាចនឹងអនុម័តលើការជ្រើសរើសក្រុមហ៊ុនសាងសង់នៅចុងឆ្នាំ២០២៤។

ស្របពេលសេដ្ឋកិច្ចសកលរួមទាំងកម្ពុជាស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងហ្គាហ្សា ការរឹតបន្តឹងហិរញ្ញវត្ថុរបស់ធនាគារកណ្តាលអាម៉េរិក និងភាពតាន​តឹងភូមិសាស្ត្រនយោបាយសកល បានធ្វើឱ្យមានការព្រួយបារម្ភថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទំនងជាអាចមានការពន្យារពេល។ តែយ៉ាងណាបើតាមការអះអាងរបស់ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បញ្ហានេះមិនបានធ្វើឱ្យប៉ះពាល់ដល់គម្រោងនេះនោះទេ ពោលគឺកម្ពុជា-កូរ៉េនឹងខិតខំពួតដៃគ្នាពុះពារឧបសគ្គដ៏លំបាកនេះ ធ្វើយ៉ាងណាឱ្យគម្រោងនេះសម្រេចបានតាមផែនការដែលបានគ្រោងទុក។

ទន្ទឹមនឹងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ រាជរដ្ឋាភិបាលកម្ពុជាកាលពីចុងឆ្នាំ២០២២ បានចេញអនុក្រឹតបង្កើតក្រុងអរិយក្សត្រនៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៦ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ពីស្រុកល្វាឯម។

គួរបញ្ជាក់ថា គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ចេញពីម្តុំផ្សារចាស់ឆ្លងកាត់ទន្លេសាបឆ្ពោះទៅជ្រោយចង្វារ ហើយបន្តទៅអរិយក្សត្រដោយឆ្លងកាត់ទន្លេមេគង្គ។ គម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ២៤៦លានដុល្លារ ដែលជាកម្ចីហិរញ្ញប្បទានរបស់សាធាររណរដ្ឋកូរ៉េ ដែលបានចុះហត្ថលេខាផ្តល់ និងទទួលកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា៕

None



អត្ថបទបន្ទាប់


សមត្ថភាពដឹកជញ្ជូនពិភពលោកត្រូវបានកាត់បន្ថយ២០%ដោយសារការវាយប្រហារនៅសមុទ្រក្រហម

ដែលគាំទ្រមន្ត្រីជំនាញបានឱ្យដឹងថា ការវាយប្រហារនាវាដឹកជញ្ចូនជាបន្តបន្ទាប់ដោយក្រុមឧទ្ទាមហ៊ូធី (Houthi) ដោយប្រទេសអ៊ីរ៉ង់ នៅសមុទ្រក្រហមអាចកាត់…

តើស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុមានការប្រែប្រួលយ៉ាងណានៅពេញមួយឆ្នាំ២០២៣នេះ?

អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា កត់សម្គាល់ឃើញថា រយៈពេលពេញមួយឆ្នាំ២០២៣នេះ វិស័យធនាគារ និងហិរញ្ញរបស់កម្ពុជា នៅតែអាចរក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ