នៅលើវេទិកាអន្តរជាតិ

កម្ពុជាទម្លាយភស្តុតាងនៅ UN បកស្បែកមុខយោធាថៃរឿងរំលោភទឹកដី និងធ្វើបាបពលរដ្ឋស៊ីវិលខ្មែរ


នៅលើវេទិកាអន្តរជាតិ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កម្ពុជាបានប្រើធម៌ក្តៅការទូត ដោយទម្លាយពីសកម្មភាពរំលោភបំពានទាំងកម្រោល និងបំពានច្បាប់របស់យោធាថៃលើដែនធិបតេយ្យភាពកម្ពុជា ដែលកំពុងធ្វើឱ្យស្ថានភាពព្រំដែនកំពុងស្ថិតក្នុងភាពផុយស្រួយ។
នៅលើវេទិកាអន្តរជាតិ
ដោយ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបកអាក្រាតពីទង្វើរបស់ភាគីថៃ ដែលមិនត្រឹមតែរំលោភលើបទឈប់បាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ខំឱ្យពលរដ្ឋស៊ីវិលខ្មែររាប់ម៉ឺននាក់បាត់បង់ជម្រក និងរងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ ប្រមុខការទូតកម្ពុជាឯកឧត្តម ប្រាក់ សុខុន បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ប្រមុខការទូតកម្ពុជាបានសង្កត់ធ្ងន់ថា ទោះបីជាប្រទេសទាំងពីរកំពុងស្ថិតក្នុងការអនុវត្តបទឈប់បាញ់លើកទី២ក៏ដោយ ប៉ុន្តែយោធាថៃនៅតែបន្តឈរជើងហួសខ្សែបន្ទាត់ព្រំដែន និងបង្កការរំលោភបំពានយ៉ាងជ្រៅចូលមកក្នុងទឹកដីកម្ពុជា។

របាយការណ៍ដែលកម្ពុជាដាក់ទៅកាន់អង្គការសហប្រជាជាតិបានបង្ហាញថា យោធាថៃបានប្រើប្រាស់បន្លាលួស និងទូកុងតឺន័រ ដើម្បីគ្រប់គ្រងតំបន់ខុសច្បាប់ និងបានបណ្តេញពលរដ្ឋស៊ីវិលខ្មែរចេញពីផ្ទះសម្បែងដោយបង្ខំ។ សកម្មភាពអរិភាពនេះបានធ្វើឱ្យមនុស្សជិត៦៥ម៉ឺននាក់ ត្រូវផ្លាស់ទីលំនៅដោយភៀសសឹក ខណៈជាង៨ម៉ឺននាក់ផ្សេងទៀតនៅតែមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិដូចជាសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានជម្រក និងសេរីភាពខាងជំនឿសាសនាជាដើម។

ទោះជាយ៉ាងនេះក្ដីឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា កម្ពុជានៅតែរក្សាជំហរអត់ធ្មត់ខ្ពស់បំផុត និងមានការទទួលខុសត្រូវក្នុងនាមជាអ្នកជិតខាងល្អ ដោយបានផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹក និងធានានូវសេវាចាំបាច់នានា។ ទន្ទឹមនឹងការបកអាក្រាតទង្វើអយុត្តិធម៌ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តគោរពបទឈប់បាញ់ និងជំរុញឱ្យមានការសន្ទនាដោយសន្តិវិធី ដើម្បីនាំមកនូវប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា មជ្ឈមណ្ឌលឆបោកតាមអនឡាញកំពុងបំផ្លាញសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះកម្ពុជា ដូច្នេះត្រូវតែបោសសម្អាតឱ្យអស់

សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា មជ្ឈមណ្ឌលឆបោកតាមអនឡាញកំពុងបំផ្លាញសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះកម្ពុជា ដូច្នេះត្រូវតែបោសសម្អាតឱ្យអស់! បច្ចុប្បន្…

អាម៉េរិកព្រមានថា ពន្ធគយថ្មីរបស់ ត្រាំ អាចលើស១៥%សម្រាប់ប្រទេសខ្លះ ខណៈ IMF ស្នើឱ្យបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម

តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកលោក ជេមីសុន ហ្គ្រៀ (Jamieson Greer) បានព្រមានថា អត្រាពន្ធថ្មី១០% ដែលប្រធានាធិបតី ដូណាល់ ត្រាំ ទើបតែដាក់លើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ