ការផលិតអំបិល

មន្ត្រីជំនាញ៖ ទិន្នផលអំបិលឆ្នាំនេះមានការធ្លាក់ចុះ តែអាចប្រើគ្រប់ដោយមិនចាំបាច់នាំចូលនោះទេ!


មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបង្ហាញពីទិន្នផលអំបិលធ្នាក់ចុះប្រមាណជាង១០% នៅឆ្នាំ២០២១ បើធៀបនឹងឆ្នាំ២០២០។ ទោះបីយ៉ាងនេះក្តី មន្ត្រីក្រសួងឧស្សាហកម្មរូបនេះបានអះអាងថា តាមរយៈទិន្នផលផលិតបាននៅក្នុងឆ្នាំនេះ គួបផ្សំនឹងអំបិលដែលនៅសល់ក្នុងស្ដុកខ្លះផងនោះ កម្ពុជាអាចផ្គត់ផ្គង់ទៅតាមតម្រូវការប្រើប្រាស់ក្នុងស្រុកបានគ្រប់គ្រាន់ ដោយមិនបាច់នាំចូលអំបិលពីក្រៅប្រទេសនៅនោះទេ។
ក្រសួងឧស្សាហកម្ម៖ អំបិល៨,៨ម៉ឺនតោនត្រូវបានផលិតនៅ៤ខែឆ្នាំនេះ និងអាចប្រើគ្រប់គ្រាន់ដោយមិនចាំបាច់នាំចូល(រួបភាព ពីក្រសួងឧស្សាហកម្ម)
ដោយ
អំពី អំបិល

លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបញ្ជាក់ថា ទិន្នផលអំបិលឆ្នាំនេះប្រមូលបានសរុបជិត ៨ម៉ឺនតោន ធ្លាក់ជាង១០ភាគរយបើធៀបនឹងឆ្នាំ២០២០ ដែលមានរហូតដល់ជាង៩ម៉ឺនតោន។ ការធ្លាក់ចុះនេះដោយសារកត្តាអាកាសធាតុ និង កង្វះកម្លាំងពលកម្មជាដើម។

ទោះបីទិន្នផលអំបិលនៅឆ្នាំនេះ មានការធ្លាក់ចុះ តែមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា កម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការអំបិលក្នុងស្រុក ដោយមិនចាំបាច់នាំចូលពីបរទេស។ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ នេះ កម្ពុជានៅសល់អំបិលក្នុងស្តុកប្រមាណជាង៥ម៉ឺនតោនទៀត ដែលអាចផ្គត់ផ្គង់តម្រូវការរហូតដល់ចុងឆ្នាំ២០២១។ 

ចំពោះតម្លៃអំបិលនៅឆ្នាំនេះវិញ ត្រូវបានមន្ត្រីក្រសួងឧស្សាហកម្មអះអាងថា មានតម្លៃចន្លោះពី១៧ម៉ឺនរៀលទៅ២២ម៉ឺនរៀលក្នុង១តោន ពោលគឺប្រហាក់ប្រហែលនឹងឆ្នាំ២០២០ដែរ។

ជាមួយគ្នានេះលោក ប៊ុន យោង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែបបានកត់សម្គាល់ឃើញថា ភ្លៀងធ្លាក់ញឹកញាប់ និងកង្វះកម្លាំងពលកម្មបានបង្កជាបញ្ហា និងធ្វើឲ្យមានការរាំងស្ទះដល់ដំណើរការផលិតអំបិលរបស់កសិករនៅខេត្តកែបឆ្នាំនេះ។ បើតាមទិន្នន័យ ដែលផ្តល់ដោយលោក ប៊ុន យោង ការផលិតអំបិលនៅខេត្តកែបឆ្នាំនេះ សម្រេចបានជាង១ម៉ឺន១រយតោន ធ្លាក់ចុះជាង២០ភាគរយបើធៀបនឹងឆ្នាំមុន ដែលមានជាង១ម៉ឺន២ពាន់តោន។

បើតាមការវាយតម្លៃរបស់អ្នកជំនាញ កម្ពុជាមានតម្រូវការប្រើប្រាស់អំបិលប្រមាណ៨ម៉ឺនតោនក្នុង១ឆ្នាំ។ ដូច្នេះបើតាមតួលេខខាងលើ កម្ពុជា ទំនងជាអាចផ្គត់ផ្គង់ការប្រើប្រាស់អំបិលក្នុងស្រុកបានគ្រប់គ្រាន់នៅឆ្នាំនេះ។ សូមបញ្ជាក់ថា កម្ពុជាមានផ្ទៃដីផលិតអំបិលជិង៥ពាន់ហិកតានៅក្នុងខេត្តកំពត និងកែប ដោយក្នុង១ហិកតាអាចផលិតអំបិលបានប្រហែល២០តោន ប្រសិនបើអំណោយផលពីអាកាសធាតុ និងមានកម្លាំងពលកម្មគ្រប់គ្រាន់៕

_



អត្ថបទបន្ទាប់


វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB) ចាប់ដៃគ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ (KIT) ពង្រីកចំណេះដឹងផ្នែកបច្ចេកវិទ្យា ហិរញ្ញវត្ថុនៅកម្ពុជា

វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB) ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារអេស៊ីលីដា ដែលជាធនាគារឈានមុខគេនៅកម្ពុជា បានសហការគ្នាជាមួយវិទ្យាស្ថានប…

សហគមន៍អ្នកចិញ្ចឹមគ្រំចំពុះទានៅកោះកុង ទទូចស្វែងរកទីផ្សារក្នុងស្រុក ខណៈបច្ចុប្បន្នពឹងខ្លាំងលើទីផ្សារថៃ និង វៀតណាម

គ្រំចំពុះទា ត្រូវបានចិញ្ចឹម ដោយប្រជាសហគមន៍ពាមក្រសោបប្រមាណ ១១៥គ្រួសារ នៅខេត្តកោះកុង ដោយក្នុងមួយឆ្នាំៗអាចប្រមូលផលបានជាង៣ពាន់តោន ហើយតម្លៃរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ