វិស័យកាត់ដេរ

តើកម្ពុជា គួរធ្វើពិពិធកម្មទីផ្សារនាំចេញលើវិស័យអ្វីខ្លះ ដើម្បីជំនួសឱ្យវិស័យកាត់ដេរដែលកំពុងរងសម្ពាធពន្ធពីអាម៉េរិក?


វិស័យឧស្សាហកម្មកាត់ដេរ ជាវិស័យសសរស្ដម្ភមួយក្នុងការជួយទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ តែយ៉ាងណា វិស័យដ៏សំខាន់នេះ អាចប្រឈមមុខនឹងបញ្ហាមួយចំនួន ប្រសិនបើកម្ពុជា មិនអាចចរចាបញ្ចុះអត្រាពន្ធបដិការរបស់សហរដ្ឋអាម៉េរិកឱ្យបានទាបជាង៣៦% ទេនោះ ដ្បិតអាម៉េរិក ជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ហើយទំនិញនាំចេញទៅកាន់ទីផ្សារនេះភាគច្រើនជាទំនិញក្នុងវិស័យឧស្សាហកម្មកាត់ដេរ។
វិស័យកាត់ដេរ
ដោយ

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា យល់ឃើញថា សេដ្ឋកិច្ចកម្ពុជានឹងអាចរងផលប៉ះពាល់មួយចំនួន ប្រសិនបើកម្ពុជា មិនអាចចរចាបញ្ចុះអត្រាពន្ធបដិការរបស់សហរដ្ឋអាម៉េរិក ឱ្យបានទាបជាង៣៦% ទេនោះ ដ្បិតថា ការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា ភាគច្រើន ត្រូវបាននាំចេញទៅកាន់ទីផ្សារអាម៉េរិក ដែលជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា។ អ្នកជំនាញរូបនេះយល់ឃើញថា វិស័យកសិកម្មជាវិស័យអាទិភាពមួយរបស់កម្ពុជា ក្នុងការចូលរួមចំណែកជួយជំរុញកំណើននាំចេញ និងសេដ្ឋកិច្ចជាតិ ជំនួសការខាតបង់ពីការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ ដែលកំពុងរងគំនាបពន្ធខ្ពស់ពីអាម៉េរិក។

​ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា កន្លងមកការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក គឺមានទំហំធំ និងមានកំណើនវិជ្ជមានជាបន្តបន្ទាប់។ ប៉ុន្តែលោកជឿជាក់ថា ក្រោយសហរដ្ឋអាម៉េរិក ចាប់ផ្តើមដាក់ឱ្យអនុវត្តការយកពន្ធបដិការចាប់ពីថ្ងៃទី១ ខែសីហា តទៅ ការនាំចេញផលិតផលកាត់ដេរកម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក នឹងជួបបញ្ហាប្រឈម ដោយសារកម្ពុជា ត្រូវប្រកួតប្រជែងជាមួយប្រទេសដៃគូមួយចំនួន ដែលមានអត្រាពន្ធទាបជាង។ បើតាមអ្នកជំនាញរូបនេះ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យនៅតែប្រសើរ សម្រាប់ទប់ទល់ជាមួយនឹងបញ្ហាពន្ធបដិការនេះ ការធ្វើពិពិធកម្មទីផ្សារនាំចញថ្មីៗ ក្រៅពីសហរដ្ឋអាម៉េរិក គឺជារឿងចាំបាច់។ ទន្ទឹមនេះ លោកបណ្ឌិតយល់ឃើញថា ការពង្រឹង និងពង្រីកទីផ្សារកសិផលកម្ពុជា ជំនួសបន្ថែមលើការនាំចេញផលិតផលកាត់ដេរ ក៏ជាកត្តាសំខាន់ផងដែរ ដោយសារវិស័យកសិកម្ម ជាវិស័យឈានមុខគេមួយរបស់កម្ពុជា ដែលអាចទាក់ទាញវិនិយោគិនបរទេសឱ្យមកដាក់ទុនវិនិយោគកែច្នៃកសិផលសម្រាប់នាំចេញ។

​បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រៅពីការខិតខំប្រឹងប្រែងបន្តចរចាជាមួយសហរដ្ឋអាម៉េរិក ក្នុងការបញ្ចុះអត្រាពន្ធបដិការបន្ថែមទៀតឱ្យមកនៅក្រោមកម្រិត៣៦% រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងធ្វើពិពិធកម្មទីផ្សារសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមជាមួយបណ្តាប្រទេសនានា ជាពិសេសទីផ្សារប្រទេសចិន ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មឱ្យបានកាន់តែច្រើនថែមទៀត។

​គួរជម្រាបថា ការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា នៅតែបង្ហាញសញ្ញាវិជ្ជមានជាក់ស្តែងតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ ការនាំចេញសម្លៀកបំពាក់សម្រេចបានជាង៤ពាន់២រយលានដុល្លារកើនឡើងជិត២៣% រីឯផលិតផលវាយនភណ្ឌសម្រេចបានជាង២៤៥លានដុល្លារកើនឡើងជាង២២% ខណៈស្បែកជើងសម្រេចបានជាង៨៤២លានដុល្លារកើនឡើងជាង៣៦% និងការនាំចេញផលិតផលធ្វើដំណើរ និងកាបូបសម្រេចបានជាង៨៣៦លានដុល្លារកើនឡើងជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


តម្លៃស្រូវ OM ហក់ឡើងថ្លៃបន្តិច តែក្រុមកសិករអះអាងថា អាចផ្តល់ប្រាក់ចំណេញដល់ពួកគេតិចតួចប៉ុណ្ណោះ

ក្រោយធ្លាក់ថ្លៃអស់មួយរយៈ ពេលនេះតម្លៃស្រូវប្រភេទ OM ដែលកសិករមានការពេញនិយមដាំដុះបានហក់ឡើងថ្លៃមកវិញបន្តិចហើយ ដែលកំពុងផ្តល់ក្តីសង្ឃឹមដល់កសិ…

លោក ត្រាំ អះអាងថា ឥណ្ឌូនេស៊ី អាចរងពន្ធបដិការត្រឹម១៩% ខណៈពន្ធបដិការ២០% របស់វៀតណាម អាចនឹងមានការប្រែប្រួល

លោក ដូណាល់ ត្រាំ បានអះអាងថា ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ានអាចនឹងទទួលបានការបញ្ចុះពន្ធបដិការពី៣២% មកនៅត្រឹម១៩…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ