គ្រាប់ស្វាយចន្ទី

តើការផ្សព្វផ្សាយ និងចែកចាយរូបភាពទាហានពលីអាចធ្វើឱ្យប៉ះពាល់អ្វីខ្លះ?


សមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា វិស័យស្វាយចន្ទីកម្ពុជា នៅតែរក្សាបានភាពធន់នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ បើទោះបីរងការរំខានពីបញ្ហាការប្រែប្រួលអាកាសធាតុយ៉ាងណាក្តី។ បើយោងតាមរបាយការណ៍ក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា នៅពេញមួយឆ្នាំ២០២៥ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង១លានតោនទៅកាន់ទីផ្សារអន្តរជាតិ ជាមួយទឹកប្រាក់ប្រមាណ១ពាន់៥រយលានដុល្លារកើនឡើង២៧% បើធៀបនឹងឆ្នាំ២០២៤។ សមាគមស្វាយចន្ទីកម្ពុជា មានសុទិដ្ឋិនិយមថា ការផលិត និងការនាំចេញគ្រាប់ស្វាយចន្ទីនៅឆ្នាំ២០២៦ នឹងមានការកើនឡើងបន្ថែមទៀត។
គ្រាប់ស្វាយចន្ទី
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំដ៏មានសក្ដានុពលសម្រាប់វិស័យស្វាយចន្ទីកម្ពុជា ដោយតម្លៃ និងបរិមាណនាំចេញមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ហើយការផលិតនៅតែរក្សាបានភាពធន់ បើទោះបីមានបញ្ហាប្រឈមខ្លាំងនៃការប្រែប្រួលអាកាសធាតុកាលពីដើមឆ្នាំក៏ដោយ។ បើយោងតាមរបាយការណ៍ក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា នៅពេញមួយឆ្នាំ២០២៥ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង១លាន២ម៉ឺនតោន និងបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាង១លានតោន ដោយគិតជាទឹកប្រាក់មានចំនួនប្រមាណ១ពាន់៥រយលានដុល្លារ កើនឡើង២៧% បើធៀបនឹងឆ្នាំ២០២៤។

យ៉ាងណាមិញ ប្រធានសមាគមរូបនេះរំពឹងថា ការផលិតគ្រាប់ស្វាយចន្ទីនឹងមានការកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ បើទោះបីជាបច្ចុប្បន្នបញ្ហាអាកាសធាតុបានធ្វើឱ្យការចេញត្រួយ និងផ្ការបស់ដើមស្វាយចន្ទីមានការរអាក់រអួលក៏ដោយ។ ការរំពឹងបែបនេះ ក៏ដោយសារនៅក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ សមាគមបានជួយបណ្តុះបណ្តាលកសិករឱ្យចេះសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ស្របពេលផ្ទៃដីដាំដុះក៏មានការកើនឡើង។

គួរជម្រាបថា យោងតាមទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាតិ ប្រចាំឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតានៅទូទាំងប្រទេស៕

អត្ថបទ សោម ស្រីពេជ្រ​




អត្ថបទបន្ទាប់


តើការផ្សព្វផ្សាយ និងចែកចាយរូបភាពទាហានពលីអាចធ្វើឱ្យប៉ះពាល់អ្វីខ្លះ?

រូបភាពកងទ័ពខ្មែរពលីជីវិតក្នុងការប្រយុទ្ធគ្នាការពារទឹកដីជាមួយទ័ពថៃ ដែលមានលក្ខណៈគួរឱ្យតក់ស្លុត និងអាណោចអាធ័មត្រូវបានគេបង្ហោះ និងចែកចាយព្រ…

អ្នកជំនាញជឿជាក់ថា កម្ពុជានឹងទទួលបានឱកាសពង្រីកពាណិជ្ជកម្មកាន់តែប្រសើរ ក្រោយចប់ជម្លោះព្រំដែនជាមួយថៃ

សង្រ្គាមនៅតាមព្រំដែនជាមួយថៃ នាពេលកន្លងមកនេះ បានបង្កទុក្ខលំបាក និងមានផលប៉ះពាល់ដល់ជីវភាពពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ និងបណ្ដាលឱ្យមានពលរដ្ឋស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ