ពិព័រណ៍ផលិតផលខ្មែរ

កម្ពុជានឹងយកថ្ងៃបុណ្យអុំទូករៀបចំពិព័រណ៍ផលិតផលខ្មែរដ៏ធំមួយ ដើម្បីជំរុញការគាំទ្រផលិតផលខ្មែរ


កម្ពុជានឹងរៀបចំពិព័រណ៍ផលិតផលខ្មែរលើកទី២នៅរាជធានីភ្នំពេញ ក្នុងថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋក្នុងពេលរៀបចំលើកទី១កាលពីខែមុន។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាការរៀបចំពិព័រណ៍ផលិតផលខ្មែរនេះធ្វើឡើងដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងឱ្យពលរដ្ឋបានស្គាល់ពីម៉ាកផលិតផលដែលផលិតក្នុងស្រុក ក៏ដូចជាជំរុញកំណើនប្រើប្រាស់ផលិតក្នុងស្រុក ដែលកំពុងមានសន្ទុះខ្លាំង។
ពិព័រណ៍ផលិតផលខ្មែរ
ដោយ

ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានលើកឡើងថា សមាគម SME នឹងរៀបចំម្មវិធីពិព័រណ៍ផលិតផលខ្មែរលើកទីពីរចន្លោះពីថ្ងៃទី៥-៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពាណិជកម្ម និងពិព័រណ៍កោះពេជ្រ ដើម្បីជំនួសឱ្យការមិនមានរៀបចំព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញឆ្នាំនេះ។ ពិព័រណ៍នេះនឹងមានការដាក់តាំងបង្ហាញផលិតផលខ្មែរចំនួន២០០មុខសរុបជិត៣០០ស្ដង់។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ កាលរៀបចំលើកទី១រយៈពេល៣ថ្ងៃកាលពីខែមុន ពិព័រណ៍ផលិតផលខ្មែរនេះស្រូបទាញអ្នកចូលរួមបានជាង១០ម៉ឺននាក់ជាមួយចំណូលពីការលក់ជិត២លានដុល្លាអាម៉េរិក។

មុនថៃមិនទាន់បិទច្រកព្រំដែនជាឯកតោភាគី កម្ពុជាបានចំណាយថវិកាប្រមាណ៥ពាន់លានដុល្លារក្នុង១ឆ្នាំ ដើម្បីបញ្ជាទិញផលិតពីប្រទេសថៃយកមកផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។ នេះបើតាមការលើកឡើងរបស់លោកឧកញ៉ា តែ តាំងប៉ ដែលបានបន្ថែមថា ក្រោយថៃបិទច្រកព្រំដែន ហើយពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ បានជំរុញឱ្យការគាំទ្រផលិតខ្មែរពីសំណាក់ប្រជាពលរដ្ឋមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។

គួរបញ្ជាក់ថា ក្រោយពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ ហើយងាកមកគាំទ្រផលិតក្នុងស្រុកបានធ្វើឱ្យកំណើនការផលិតក្នុងស្រុកកើនឡើងទ្វេដង។ ជាក់ស្ដែងក្នុងខែសីហា ឆ្នាំ២០២៥ មានចំនួនផលិតករបានចុះឈ្មោះបញ្ជីម៉ាកផលិតផលនៅក្រសួងពាណិជ្ជកម្មរហូតដល់ទៅ៣២៤ផលិតផលកើនឡើងជិត២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលទទួលបានពីក្រសួងពាណិជ្ជកម្ម៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ហ្វតតេ អ៊ិនសួរឹនស៍ និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ផ្តើមកសាងភាពជាដៃគូប៊េងកាសួរេន

ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) នៅ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ បានចុះហត្ថលេខាជាផ្…

ទំហំទុនវិនិយោគចុះបញ្ជីក្នុងវិស័យបរធនបាលកិច្ច កើនដល់ជាង២ពាន់លានដុល្លារ

បរធនបាលកិច្ច គឺជាយន្តការមួយដែលមានការគាំពារដោយច្បាប់ និងមានចំណងច្បាប់រវាងបុគ្គល ដែលមានទ្រព្យសម្បត្តិឱ្យផ្ទេរទ្រព្យសម្បត្តិរបស់ពួកគេទៅឱ្យបុគ្គល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ