កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ក្រោយបញ្ចប់កិច្ចចរចា FTA ជាមួយចិន ឥឡូវនេះកម្ពុជាកំពុងបន្ដសិក្សាលទ្ធភាពចរចាFTA ជាមួយឥណ្ឌា


ក្រោយពីទើបតែបានប្រកាសបិទបញ្ចប់នូវកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងប្រទេសចិនកាលពីថ្ងៃទី ២០ ខែកក្កដារួចមក នាពេលថ្មីៗនេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និង ពិព័រណ៍ពាណិជ្ជកម្ម ឥណ្ឌូ-អាស៊ាន តាមវីដេអូអនឡាញ អំពីគោលបំណងរបស់កម្ពុជា និង ឥណ្ឌា ក្នុងការសិក្សាពីលទ្ធភាពក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរ ដែលរំពឹងថា កិច្ចព្រមព្រៀងនេះនឹងចូលរួមជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរឲ្យមានការកើនឡើងបន្ថែមទៀត។
នាយករដ្ឋមន្ត្រីកម្ពុជា (ឆ្វេង) និងនាយករដ្ឋមន្ត្រីឥណ្ឌា (ស្ដាំ) (រូបភាព៖https://www.narendramodi.in)
ដោយ

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បានបញ្ជាក់ថា កម្ពុជាគឺ​មានគោល​ជំហរ​របស់ខ្លួន​និងគម្រោង​បង្កើន​លទ្ធភាព​នៃការ​ធ្វើ​ពាណិជ្ជកម្ម ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា និងឥណ្ឌា តាមរយៈ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រួមគ្នា​ដែលរំពឹងថា កិច្ចព្រមព្រៀង​នេះ នឹងចូល​រួម​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​បន្ថែម​ទៀត។

ឯកឧត្តមបាន​បញ្ជាក់​ពីវឌ្ឍនភាព​នៃការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង២ មានការ​កើនឡើង​ជាលំដាប់​ដោយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅក្នុង​ឆ្នាំ២០១៨ មានចំនួន ១២៨​លាន​ដុល្លារ​អាមេរិក ហើយនៅ​ក្នុង​ឆ្នាំ២០១៩ បានកើន​ដល់ ២៧១លាន​ដុល្លាអាមេរិក ។

ឯកឧត្តម ស៊ាង ថៃ ក៏បាន​អំពាវនាវ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ជិតស្និត​រវាងប្រទេស​ក្នុង​តំបន់ ជាពិសេស​ប្រទេស​ឥណ្ឌា ក្នុងការធ្វើ​សេរីភាវូបណីយកម្ម​សេដ្ឋកិច្ច ការលុបបំបាត់​វិធានការ​និងរបាំង​មិនមែន​ពន្ធគយ ការមិន​គាំទ្រប្រព័ន្ធ​គាំពារនិយម និងជំនួស​មកវិញ​នូវការគាំទ្រ​យ៉ាងពេញ​ទំហឹង​នូវប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​និយម​ជាពិសេស​ការគាំទ្រ​វត្តមាន​និងតួនាទី​របស់អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជំរុញឲ្យ​មានវេទិកា​ធុរកិច្ចជន និងជំរុញ​ការចូលរួម​ពីសំណាក់​សហគ្រាស​ធុនតូច និងមធ្យមផងដែរ៕

_



អត្ថបទបន្ទាប់


ផលិតផលកសិកម្មរបស់កម្ពុជាជាង ២,៦លានតោនត្រូវបាននាំចេញក្នុងរយៈពេល៧ខែ ឆ្នាំ២០២០

កម្ពុជាបាននាំចេញផលិតផលកសិកម្មដែលបានកែច្នៃរួច និងមិនទាន់កែច្នៃប្រមាណ ២០មុខទំនិញទៅកាន់ទីផ្សារក្រៅប្រទេសអាស៊ី និងអឺរ៉ុបក្នុងបរិមាណជាង២,៦…

ADB ឲ្យថៃខ្ចីប្រាក់ ១,៥ពាន់លានដុល្លារដើម្បីជំរុញ និងស្តារសេដ្ឋកិច្ចឡើងវិញ

គណៈរដ្ឋមន្រ្តីថៃ បានសម្រេចអនុម័តលើសំណើរបស់ ក្រសួងហិរញ្ញវត្ថុ ក្នុងការខ្ចីប្រាក់ ១,៥ ពាន់លានដុល្លារអាមេរិកពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ