វិស័យស្រូវ អង្ករ

ប្រសិនបើឥណ្ឌា បញ្ចេញស្តុកអង្ករ២០លានតោន តើវាអាចធ្វើឱ្យប៉ះពាល់ដលទីផ្សារអង្កររបស់កម្ពុជា យ៉ាងណាដែរ?


រដ្ឋាភិបាលឥណ្ឌា គ្រោងបញ្ចេញអង្ករ ស ចំនួន២០លានតោនពីក្នុងស្តុកទៅកាន់ទីផ្សារអន្តរជាតិ ដែលកំពុងបង្កក្ដីបារម្ភក្នុងការទាញទម្លាក់តម្លៃអង្កររបស់ប្រទេសនាំចេញផ្សេងៗ។ គម្រោងបញ្ចេញអង្ករ ស ដែលមានតម្លៃត្រឹមតែ២៣០ដុល្លារក្នុង១តោននេះ ធ្វើឡើងដើម្បីយកកន្លែងសម្រាប់ដាក់អង្ករថ្មី ក្រោយពីបានប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផលថ្មី។ ប្រសិនបើឥណ្ឌា បញ្ចេញស្តុកអង្ករ២០លានតោនមែន តើវាអាចធ្វើឱ្យប៉ះពាល់ដល់ទីផ្សារអង្កររបស់កម្ពុជា យ៉ាងណាដែរ?
វិស័យស្រូវ អង្ករ
ដោយ

ឧកញ៉ា គឹម ប៊ុនសាន អនុប្រធានក្រុមហ៊ុន ខ្មែរហ៊្វូតគ្រុប បានលើកឡើងថា គម្រោងបញ្ចេញស្តុកអង្ករ២០លានតោនរបស់ឥណ្ឌា នាពេលខាងមុខនេះ គឺជាអង្ករសធម្មតា ដែលមានតម្លៃប្រមាណ២៣០ដុល្លារក្នុងមួយតោនសម្រាប់ទីផ្សារក្នុងស្រុក និងចន្លោះពី២៦០ទៅ២៨០ដុល្លារសម្រាប់ការនាំចេញ។ អ្នកជំនាញក្នុងវិស័យស្រូវអង្កររូបនេះជឿជាក់ថា ប្រសិនបើឥណ្ឌា ពិតជាបញ្ចេញស្តុកអង្ករមែន នោះចង់ ឬមិនចង់វាអាចបង្កប៉ះពាល់ដល់ទីផ្សារសកលសម្រាប់អង្ករ ស និងអាចបង្កផលប៉ះពាល់តិចតួចដល់ទីផ្សារអង្កររបស់កម្ពុជា ផងដែរ។

ស្ថិតក្នុងស្ថានភាពនេះ​ ឧកញ៉ា គឹម ប៊ុនសាន យល់ឃើញថា រោងម៉ាស៊ីនកិនស្រូវគួរផ្តោតលើការបង្កើនប្រសិទ្ធភាពផលិតកម្ម និងកាត់បន្ថយថ្លៃដើមប្រតិបត្តិការ ដើម្បីរក្សាភាពប្រកួតប្រជែង និងភាពធន់ទៅនឹងការប្រែប្រួលនៃទីផ្សារសកល។ លើសពីនេះ ក្រុមហ៊ុនទាំងអស់ត្រូវផ្តោតលើការលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជា និងការធ្វើទីផ្សារម៉ាកយីហោផ្ទាល់ខ្លួន ដើម្បីកុំឱ្យអ្នកទិញអាចជំនួសក្រុមហ៊ុនរបស់ខ្មែរ ឬផ្លាស់ប្ដូរទៅទិញអង្ករប្រទេសផ្សេងនៅពេលតម្លៃទីផ្សារមានការប្រែប្រួល។

ដោយឡែក លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា មកដល់ពេលនេះ ពុំទាន់មានដំណឹងជាផ្លូវការពីការបញ្ចេញស្តុកអង្ករចំនួន២០លានតោនរបស់ប្រទេសឥណ្ឌា នៅឡើយទេ តែប្រសិនបើមានការបញ្ចេញអង្ករចំនួន២០លានតោនមែននោះអាចនឹងបង្កផលប៉ះពាល់ជាសកល។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះអះអាងថា អង្ករក្រអូបរបស់កម្ពុជា ដែលនាំចេញទៅអឺរ៉ុបទំនងមិនរងផលប៉ះពាល់គួរឱ្យបារម្ភខ្លាំងនោះទេ តែអាចនឹងមានផលប៉ះពាល់ដល់កសិករផលិតស្រូវ អូអ៊ឹម ឬអង្ករ ស សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាម។

​សូមបញ្ជាក់ថា កាលពីពេលថ្មីៗប្រទេសឥណ្ឌា គ្រោងបញ្ចេញអង្ករចំនួន២០លានតោនពីក្នុងស្តុករបស់ខ្លួន និងបានកំណត់តម្លៃលក់ត្រឹមតែ២៣០ដុល្លារក្នុង១តោន ដើម្បីជម្រះកន្លែងសម្រាប់ដាក់អង្ករថ្មី ក្រោយខ្លួនប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផលថ្មី។ ការណ៍នេះ កំពុងបង្កក្ដីបារម្ភចំពោះការធ្លាក់ចុះតម្លៃអង្កររបស់បណ្ដាប្រទេសអ្នកនាំចេញ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើក្នុងចំណោមបេក្ខភាពទាំង៥រូប ដែលអាចក្លាយជានាយករដ្ឋមន្ត្រីថៃ បេក្ខភាពរូបណាដែលអាចមានសមត្ថភាពដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា?

ក្រោយលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ខ្ទាតចេញពីកៅអីនាយករដ្ឋមន្ត្រីដោយអំណាចសាលក្រមរបស់តុលាការធម្មនុញ្ញថៃ គេឃើញមានបេក្ខជនលេចធ្លោចំនួន៥រូប ដែល…

តើអាកាសយានដ្ឋានអន្តរជាតិ តេជោ តម្លៃជាង១ពាន់៥រយលានដុល្លារ ដែលគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយមានលក្ខណៈពិសេសអ្វីខ្លះ?

បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលមានតម្លៃវិនិយោគប្រមាណជាង១ពាន់៥រយលានដុល្លារ នឹងដាក់ឱ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ