វិស័យដឹកជញ្ជូន

តើវិស័យដឹកជញ្ជូនកម្ពុជា អាចរងផលប៉ះពាល់កម្រិតណា បើអាម៉េរិក មិនបញ្ចុះពន្ធបដិការ?


វិស័យដឹកជញ្ជូនរបស់កម្ពុជា អាចនឹងមានភាពប្រែប្រួលខ្លាំង និងប្រឈមនឹងការចំណាយខ្ពស់ជាងមុន ប្រសិនបើអាម៉េរិក មិនបន្ធូរបន្ថយពន្ធបដិការលើទំនិញនាំចូលពីកម្ពុជា។ យ៉ាងណាមិញប្រសិនបើកម្ពុជា ទទួលបានលទ្ធផលល្អលើការចរចាពន្ធបដិការជាមួយអាម៉េរិក ដែលនឹងធ្វើឡើងនៅសប្តាហ៍នេះ វានឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់កម្ពុជា ក្នុងជំរុញពាណិជ្ជកម្ម និងស្រូបទាញការវិនិយោគពីប្រទេសផ្សេងៗ ជាពិសេសចិន ដែលរងពន្ធខ្ពស់ពីអាម៉េរិក។ តើត្រូវធ្វើដូចម្តេច ដើម្បីអាចឱ្យវិស័យដឹកជញ្ជូននៅកម្ពុជា មានស្ថិរភាព?
វិស័យដឹកជញ្ជូន
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស ជឿជាក់ថា ប្រសិនបើការដំឡើងពន្ធពាណិជ្ជកម្មរបស់អាម៉េរិក មិនអាចចរចាបាន នោះវិស័យដឹកជញ្ជូនរបស់កម្ពុជា នៅឆ្នាំនេះ អាចនឹងរងផលប៉ះពាល់ និងជួបការលំបាក ដោយសារសហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ដោយមានចំណែករហូតដល់ប្រមាណ៥០%នៃការនាំចេញសរុបរបស់កម្ពុជា។

​យ៉ាងណាមិញ ​ឧកញ៉ា ស៊ិន ចន្ធី បានគូសបញ្ជាក់ថា កាលពីពេលថ្មីៗនេះបណ្ដាក្រសួងពាក់ព័ន្ធបានទំនាក់ទំនងដឹកជញ្ជូនទំនិញតាមរយៈផ្លូវរថភ្លើងរបស់ប្រទេសឡាវទៅកាន់ប្រទេសចិន។ សម្រាប់អ្នកជំនាញរូបនេះ សម្រាប់គោលការណ៍ដឹកជញ្ជូន ដើម្បីអាចរកផលចំណេញបានទាមទារការចំណាយថ្លៃដើមឱ្យទាប និងប្រើប្រាស់ពេលវេលាខ្លីជាដើម។

​គួរបញ្ជាក់ថា នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរបស់ម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង១៩ពាន់លានដុល្លារ កើនឡើងជាង១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានជាង៩ពាន់លានដុល្លារ កើនឡើង១៤% ខណៈកម្ពុជា នាំចូលមកវិញមានទំហំជាង១០ពាន់លានដុល្លារ កើនឡើង​១៨%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ស្ករត្នោតកំពង់ស្ពឺ នៅតែរក្សាបានទីផ្សារល្អប្រសើរ ដោយនាំចេញទៅកាន់១៧ប្រទេស

ស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ហាក់ទទួលបានការពេញនិយម និងការបញ្ជាទិញពីក្រុមហ៊ុននានាយ៉ាងច្រើនសម្រាប់នាំចេញទៅក…

ការនាំចេញទុរេនរបស់វៀតណាម ទៅចិន ដាំក្បាលចុះយ៉ាងគំហុក ក្រោយចិន រឹតបន្តឹងការត្រួតពិនិត្យរកសារធាតុគីមី

ការនាំចេញទុរេនរបស់វៀតណាម ទៅកាន់ទីផ្សារចិន បានដាំក្បាលចុះយ៉ាងគំហុក ក្រោយចិន រឹតបន្តឹងវិធានការត្រួតពិនិត្យរកសារធាតុគីមីម្យ៉ាងដែលអាចបង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ