អត្ថបទពាណិជ្ជកម្ម

ពិព័រណ៍វិស័យផ្គត់ផ្គង់ ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចលេខមួយរបស់កម្ពុជា CAMFOOD CAMHOTEL EXPO នឹងត្រលប់មកវិញនៅចុងខែតុលាខាងមុខនេះ


ក្រុមហ៊ុន Informa Markets ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការ រៀបចំពិព័រណ៍ ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម សមាគមចុងភៅកម្ពុជា សភាពាណិជ្ចកម្មកម្ពុជា នៅថ្ងៃទី ៩ខែកញ្ញា ឆ្នាំ ២០២៥ បានប្រកាសជាផ្លូវ អំពីការរៀបចំនូវព្រឹត្តិការណ៍នៃការតាំងពិព័រណ៍ CAMFOOD/CAMHOTEL Expo វិស័យផ្គត់ផ្គង់ ម្ហូប អាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចលេខមួយ របស់កម្ពុជា ប្រចាំឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ នៅខែតុលាខាងមុខនេះ ។
CNM00479
ដោយ

ដោយមានគាំទ្រពីក្រសួងទេសចរណ៍ ស្របតាមគោលនយោបាយដើម្បីប្រែក្លាយ កម្ពុជា ជាមជ្ឈមណ្ឌលទេសចរណ៍​អាស៊ាន ពិព័រណ៍ដ៏ធំមួយនេះ នឹងមានការតាំងបង្ហាញផលិតផល និង សេវាកម្ម ដោយមានបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើន។

ព្រឹត្តិការណ៍នេះចាប់បើកបង្ហាញដាក់តាំងជាផ្លូវការ ចាប់ពីថ្ងៃទី ២២-២៤ ខែតុលា ឆ្នាំ 2025 នៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាតកោះពេជ្រ (DIECC) រាជធានីភ្នំពេញ។ ពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់នេះ នឹងបើកបង្ហាញ អំពីឧត្តមភាព និងការវិវត្ត​នៃសង្វាក់ផ្គត់ផ្គង់សម្រាប់ ម្ចាស់អាជីវកម្ម ហាងកាហ្វេ ភោជនីយដ្ឋាន សណ្ឋាគារ រីសត បារ ក្លឹប ផ្សារទំនើប មីនីម៉ាត និងអ្នកចែកចាយបន្ត ដើម្បីស្វែងយល់ពីបច្ចេកវិទ្យា និងការវិវត្តន៍ចុងក្រោយ​បង្អស់ពី​សំណាក់​អ្នកផ្គត់ផ្គង់​នៃផលិតផល និងសេវាកម្មទាំងក្នុងស្រុក និងក្រៅស្រុក សម្រាប់ជាចំណេះដឹង បទពិសោធន៍ បណ្តាញទំនាក់ទំនង ការផ្គូផ្គង អាជីវកម្ម និងការស្វែងរកឱកាសថ្មីៗ​​សម្រាប់ពង្រឹង និងពង្រីកអាជីវកម្មនៃឧស្សាហកម្ម ដែលកំពុង​រីកចម្រើន​យ៉ាងឆាប់រហ័សទាំងនេះ។

ឯកឧត្តម ឈុន មករា អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍, បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍មានមោទនភាពក្នុងការចាប់ដៃគូជាមួយ CAMFOOD & CAMHOTEL 2025 ដែលជា​ការតាំងពិព័រណ៍​ដែលឆ្លុះបញ្ចាំងពីមហិច្ឆតារបស់កម្ពុជាក្នុងការលើកកម្ពស់វិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច​របស់យើងឱ្យ​ឈានទៅស្តង់​ដារអន្តរជាតិ។ ការប្រមូលផ្តុំរួមគ្នារវាងអ្នកជំនាញក្នុងឧស្សាហកម្ម ក្រោមដំបូលតែមួយនេះ នឹងនាំមកនូវភាពប៉ិនប្រសប់ និងគំនិតអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតកាន់តែប្រសើរ មិនត្រឹមតែជាកាតាលីករពង្រឹង​សមត្ថភាព​ក្នុងស្រុករបស់យើង​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យប្រទេសកម្ពុជាយើង មានធនធានគ្រប់គ្រាន់ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រកបដោយភាពសំបូរបែបនិងទូលំទូលាយនៅក្នុងអាស៊ាន»។

មួយ​ទសវត្សរ៍​កន្លង​មក​នេះ ប្រទេស​កម្ពុជា​បាន​មើល​ឃើញ​ពី​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ទេសចរណ៍​របស់​ខ្លួន។ ការមកដល់របស់​ភ្ញៀវអន្តរជាតិត្រូវបានគេរំពឹងថានឹងកើនលើស ៦ លាននាក់នៅឆ្នាំ ២០២៥ ដែលជំរុញឱ្យមាន​តម្រូវការនៃការ ទទួលទានអាហារដែលមានគុណភាពខ្ពស់ តម្រូវការសណ្ឋាគារ និងសេវាកម្មមានការកើនឡើងជាហេតុ CAMFOOD &CAMHOTEL 2025 EXPO បានបង្កើតអោយមានព្រឹត្តិការណ៏នេះម្តងទៀត ដើម្បីឆ្លើយ​តបតម្រូវការ​ក្នុង​ឧស្សាហកម្ម​​ប្រកបដោយជំនាញ​និងស្តង់ដារ។

លោក Gerard Leeuwenburgh អ្នកគ្រប់គ្រងទូទៅប្រចាំប្រទេស ​នៃក្រុមហ៊ុន Informa Markets បានមានប្រសាសន៍ថា “CAMFOOD & CAMHOTEL បន្តធ្វើជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យផ្គត់ផ្គង់ F&B និងជាកន្លែងជួបជុំ​សម្រាប់អ្នកជំនាញ​ផ្នែកបដិសណ្ឋារកិច្ចរបស់កម្ពុជា។ “ដោយមានក្រសួងទេសចរណ៍ និង ក្រសួងពាណិជ្ជកម្មបន្តការគាំទ្រ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងអាជីវកម្ម យើងនៅតែប្តេជ្ញាដាក់ប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលលំដាប់ថ្នាក់តំបន់សម្រាប់ផ្សព្វផ្សាយបន្ថែមនៃវិស័យ បដិសណ្ឋារកិច្ច និងឧត្តមភាព F&B នៃកម្ពុជាឱ្យកាន់តែល្បឺរន្ធឺ”។

ដោយមានអ្នកតាំងពិព័រណ៍ក្នុងស្រុក និងអន្តរជាតិប្រមាណជាង ២៥០ ក្រុមហ៊ុន រួមគ្នាមកពង្រីកបណ្តាញ និងផ្សព្វផ្សាយផលិតផលផ្នែកផ្គត់ផ្គង់ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងផ្សំ ប្រព័ន្ធគ្រប់គ្រងសណ្ឋាគារ ហាងកាហ្វេ ភោជនីយដ្ឋាន (POS) ឧបករណ៍ផ្ទះបាយ ឧបករណ៍ Barista តែ ស្រា និងដំណោះស្រាយបដិសណ្ឋារកិច្ចប្រកបដោយវិជ្ជាជីវៈ។ អ្នកជំនាញផ្នែកពាណិជ្ជកម្មជាង 6,000នាក់ ត្រូវបានគេរំពឹងថានឹងចូលរួម ដែលធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាវេទិកាធុរកិច្ច និងអាជីវកម្មដ៏ធំបំផុតរបស់កម្ពុជា។

ពិព័រណ៍CAMFOOD/CAMHOTEL ឆ្នាំ២០២៥មិនត្រឹមតែមានការដាក់តាំងបង្ហាញផលិតផល និងសេវាកម្មប៉ុណ្ណោះទេ​ថែមទាំងមានរំលេចឡើងកម្មវិធីសំខាន់ៗចំនួន ៥ ដែលរៀបចំឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍វិជ្ជាជីវៈ និងបង្ហាញពី​បេតិកភណ្ឌសិល្បៈនៃការធ្វើម្ហូបរបស់កម្ពុជាផងដែររួមមាន ៖

- បទបង្ហាញពីសិល្បៈនៃការចំអិនម្ហូបច្នៃចេញពីគ្រឿងផ្សំក្នុងស្រុករួមជាមួយផលិតផលក្រៅស្រុកអមជាមួយការតុបតែងមុខម្ហូបពីសំណាក់មេចុងភៅជំនាញរៀបចំដោយសមាគមចុងភៅកម្ពុជា

- វគ្គសិក្ខាសាលាសម្រាប់ចុងភៅ ដែលរៀបចំដោយសមាគមចុងភៅកម្ពុជា (CCA)

- ការប្រកួតឆុងការហ្វេ

- ការប្រកួតសេវាកម្មបម្រើស្រាក្រហម​

- ពិព័រណ៍ការងារវិស័យទេសចរណ៍ឆ្នាំ 2025 ដោយ ក្រសួងទេសចរណ៍ (MOT) សម្រាប់ភ្ជាប់បុគ្គលដែលមាន ទេពកោសល្យជាមួយនឹងឱកាសការងារនៅទូទាំងឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា។

លោកស្រី ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា មានប្រសាសន៍ថា “បេតិកភណ្ឌផ្នែកធ្វើម្ហូបដ៏សម្បូរបែប​របស់កម្ពុជាមិនត្រឹមតែជាប្រភពនៃមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាជំរុញទេសចរណ៍ និងឱកាសពង្រីកសេដ្ឋកិច្ចផងដែរ។ តាមរយៈការបង្ហាញរសជាតិបែបប្រពៃណី រួមជាមួយនឹងបច្ចេកទេសទំនើប CAMFOOD & CAMHOTEL 2025 បានចូលរួមជំរុញឱ្យមេចុងភៅរបស់យើងបំផុសគំនិតច្នៃប្រឌិត និងលើកកម្ពស់មុខម្ហូបខ្មែរនៅលើឆាកពិភពលោកបន្ថែម។

លោក ចឹក គារុណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍បាន​មានប្រសាសន៍ថា “អនាគតនៃឧស្សាហកម្មទេសចរណ៍របស់កម្ពុជាពឹងផ្អែកលើកម្លាំងពលកម្មជំនាញ និងសមត្ថភាព។ តាមរយៈគំនិតផ្តួចផ្តើមដូចជា ពិព័រណ៍អាជីពទេសចរណ៍ យើងកំពុងបង្កើតឱកាសសម្រាប់យុវជន​កម្ពុជាក្នុងការភ្ជាប់ទំនាក់ទំនង​ជាមួយនិយោជកឈានមុខគេ និងស្វែងរកការងារប្រកបដោយអត្ថន័យ”។ តាមរយៈ​ការសម្របសម្រួលការផ្លាស់ប្តូរចំណេះដឹង ការបង្ហាញការច្នៃប្រឌិត និងការអភិវឌ្ឍន៍អាជីព ទន្ទឹមនឹងលើកកម្ពស់អត្តសញ្ញាណកម្ពុជាតាមរយៈមុខម្ហូប និងបដិសណ្ឋារកិច្ចទំនើប CAMFOOD & CAMHOTEL 2025 គាំទ្រយ៉ាងសកម្មដល់ចក្ខុវិស័យរបស់កម្ពុជាសម្រាប់កំណើនទេសចរណ៍ប្រកបដោយចីរភាព។

គួរបញ្ជាក់ផងដែរថា CAMFOOD & CAMHOTEL 2025 ទទួលបានការចូលរួមជាថ្មីម្ដងទៀត ពីសំណាក់អ្នកតាំងពិព័រណ៍​កាលពីឆ្នាំមុនរហូតដល់ទៅ ៩៧% ដោយនៅតែពង្រឹងតួនាទីរបស់ខ្លួនជាវេទិកា B2B ឈានមុខគេរបស់​ កម្ពុជាសម្រាប់ការជំរុញ ការច្នៃប្រឌិត ការវិនិយោគ និងឧត្តមភាពក្នុងវិស័យផ្គត់ផ្គង់ ម្ហូបអាហារ និងបដិសណ្ឋារកិច្ច។

ការចុះឈ្មោះ​ចូលរួមទស្សនា ឥឡូវនេះត្រូវបានបើកសម្រាប់ CAMFOOD & CAMHOTEL 2025 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (DIECC) រាជធានីភ្នំពេញ ចាប់ពីម៉ោង ១០ ព្រឹក ដល់ ម៉ោង ៦ ល្ងាច ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.camfoodhotel.com ឬទំនាក់ទំនងមកលេខ +855 76 667 2828/ 087 786 007 ។​




អត្ថបទបន្ទាប់


តុលាការកំពូលថៃសម្រេចឱ្យលោក ថាក់ស៊ីន ជាប់ពន្ធនាគារ១ឆ្នាំឡើងវិញ ក្រោយការអនុវត្តទោសកន្លងមកមិនបានពេញលេញ

នៅទីបំផុត អតីតនាកយរដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារក្រុងបាងកកនៅព្រឹកថ្ងៃទី៩ ខែកញ្ញា បន្ទាប់ពីតុល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ