ប្រទេសអ៊ីរ៉ង់

តើអ៊ីរ៉ង់អាចបញ្ចៀសការវាយប្រហារពីសហរដ្ឋអាម៉េរិកតាមរយៈផ្លូវការទូតបានដែរឬទេ?


កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចៀសការវាយប្រហារជាថ្មីពីសំណាក់សហរដ្ឋអាម៉េរិក កំពុងមានសញ្ញាវិជ្ជមាន ក្រោយអ៊ីរ៉ង់បានឆ្លងកាត់ចលនាកុប្បកម្មនយោបាយយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យជនស៊ីវិលប្រមាណ៧,០០០នាក់បាត់បង់ជីវិត។ សារព័ត៌មានអន្តរជាតិធំៗបានរាយការណ៍ថា ជំនួបដោយប្រយោលរវាងប្រមុខការទូតអ៊ីរ៉ង់ និងមន្ត្រីជាន់ខ្ពស់អាម៉េរិក នៅទីក្រុងហ្ស៊ឺណេវ សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលជាសញ្ញានៃការបន្ទន់ឥរិយាបថរវាងភាគីទាំងពីរ។
ប្រទេសអ៊ីរ៉ង់
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាជី (Abbas Araghchi) បានបញ្ជាក់ក្រោយជំនួបនៅប្រទេសស្វីសថា ភាគីទាំងពីរបានព្រមព្រៀងគ្នាលើសំណុំ នៃគោលការណ៍ណែនាំសំខាន់ៗមួយចំនួន។ កិច្ចពិភាក្សាដោយប្រយោលនេះ បានបញ្ចប់កាលពីថ្ងៃអង្គារ ជាមួយនឹងលទ្ធផល ដែលលោក អារ៉ាជី ចាត់ទុកថា ជាផ្លូវច្បាស់លាស់ សម្រាប់កិច្ចព្រមព្រៀង ដែលអាចកើតមាននាពេលខាងមុខ។

តាមរយៈទូរទស្សន៍រដ្ឋអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេសរូបនេះបានបញ្ជាក់ថា ការចរចារយៈពេល៣ម៉ោងនៅទីក្រុងហ្ស៊ឺណេវ មានលក្ខណៈស្ថាបនា និងរីកចម្រើនជាងជំនួបជុំមុនៗនៅប្រទេសអូម៉ង់។ ទោះជាយ៉ាងនេះក្ដី ខណៈដែលកិច្ចព្រមព្រៀងជាផ្លូវការមិនទាន់សម្រេចបាន១០០% តំបន់មជ្ឈិមបូព៌ានៅតែស្ថិតក្នុងភាពភ័យព្រួយអំពីលទ្ធភាព នៃការវាយប្រហាររបស់អាម៉េរិក ប្រសិនបើការចរចានេះត្រូវបានជាប់គាំង ឬបរាជ័យ។

ដោយឡែក មន្ត្រីអាម៉េរិក ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានបង្ហើបឱ្យដឹងថា ទោះបីជាសម្រេចបានវឌ្ឍនភាពខ្លះមែន ប៉ុន្តែនៅមានគម្លាតដែលត្រូវដោះស្រាយបន្តទៀត។ អ៊ីរ៉ង់នឹងត្រូវដាក់ជូននូវសំណើលម្អិតបន្ថែមក្នុងរយៈពេល២សប្តាហ៍ខាងមុខ ដើម្បីបង្រួមគម្លាត នៃការយល់ឃើញរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។ ប្រភពខ្លះទៀតបានទម្លាយថា អ៊ីរ៉ង់កំពុងប្រើប្រាស់នុយសេដ្ឋកិច្ច ដោយផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងវិស័យប្រេង និងថាមពលដល់សហរដ្ឋអាម៉េរិក ដើម្បីជាថ្នូរនឹងការសម្របសម្រួលនយោបាយ​។

យ៉ាងណាមិញ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បើទោះជាការចរចាមានសញ្ញាវិជ្ជមានក៏ដោយ ក៏លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តរក្សាសម្ពាធយោធា ដោយបញ្ជាឱ្យបង្កើនកងកម្លាំងអាម៉េរិក នៅក្នុងតំបន់ រួមទាំងការបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូអាក្រក់បំផុត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


គណៈកម្មការរៀបចំការបោះឆ្នោតថៃ បញ្ជាឱ្យរៀបចំបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅមណ្ឌលចំនួន៩ឡើងវិញ

ក្រោយមានការតវ៉ាជុំវិញភាពមិនប្រក្រតី និងភាពអសកម្មដ៏ចម្រូងចម្រាសជាច្រើន រហូតដល់មានការទាមទារឱ្យលុបចោលលទ្ធផលបោះឆ្នោត និងរៀបចំការបោះឆ្នោតទូទ…

ក្រុមហ៊ុន Vietjet ប្រកាសពីកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្រោមវត្តមានថ្នាក់ដឹកនាំកំពូលៗនៃប្រទេសវៀតណាម និងសហរដ្ឋអាមេរិក

ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាច្រើនជាមួយសាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ