វិស័យថាមពល

តើមានថាមពលអ្វីខ្លះ ដែលអាចជំនួសប្រេងឥន្ធនៈ ដែលកំពុងហក់ឡើងថ្លៃខ្ពស់?


បច្ចុប្បន្ននិន្នាការ នៃការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា កំពុងមានសម្ទុះកើនឡើងខ្លាំងដោយក្នុងនោះថាមពលស្អាតបានរួមចំណែករហូតដល់ជាង៦០% នៃប្រភពថាមពលសរុប។ ដើម្បីបន្តជំរុញសក្ដានុពលនេះ អ្នកជំនាញសេដ្ឋកិច្ចស្នើឱ្យរដ្ឋាភិបាលពិចារណាលើវិធានការលើកលែងពន្ធដល់កសិករ សិប្បកម្ម និងអាជីវកម្មក្នុងស្រុក ដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីជំនួសឱ្យការប្រើប្រាស់ថាមពលប្រេងឥន្ធនៈ ដែលមានតម្លៃថ្លៃ។
វិស័យថាមពល
ដោយ

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានលើកឡើងថា ក្រៅតែពីថាមពលប្រេងឥន្ធនៈ កម្ពុជា នៅមានសក្ដានុពលថាមពលជាច្រើនទៀត ដែលអាចជំនួសប្រេងឥន្ធនៈបាន ដូចជា ថាមពលកកើនឡើងវិញ ដែលរួមមានថាមពលដើរដោយពន្លឺព្រះអាទិត្យ វារីអគ្គិសនី និងខ្យល់ជាដើម។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីឱ្យពលរដ្ឋអាចងាកទៅប្រើប្រាស់ថាមពលកកើនឡើងវិញឱ្យបានច្រើនជាងនេះ ទាមទារឱ្យរដ្ឋាភិបាលដាក់ចេញវិធានការលើកទឹកចិត្តតាមរយៈលើកលែងពន្ធ និងកម្រៃផ្សេងៗ ដែលនេះជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋ។

ស្រដៀងគ្នានេះ លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយយល់ឃើញថា ស្របពេលដែលតម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងថ្លៃខ្ពស់ កម្ពុជា អាចមានជម្រើសប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ឬថាមពលអគ្គិសនីជំនួសឱ្យប្រេងឥន្ធនៈ សម្រាប់បម្រើក្នុងវិស័យកសិកម្ម និងខ្សែច្រវាក់ផលិតកម្មផ្សេងៗ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីជំរុញឱ្យកសិករ អាជីវករ និងអ្នកផលិតក្នុងស្រុកប្រើប្រាស់ថាមពលអគ្គិសនីកកើតឡើងវិញ រាជរដ្ឋាភិបាលគួរពិចារណាលើកលែងពន្ធ និងកម្រៃផ្សេងៗលើការប្រើប្រាស់បន្ទះសូឡា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយថាមពលបៃតង សំដៅលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញដូចជា ថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី និងថាមពលខ្យល់ជាដើម ដើម្បីកាត់បន្ថយការបំភាយកាបូន និងធានានិរន្តរភាពបរិស្ថាន។ ជាមួយគ្នានេះ រដ្ឋាភិបាលបានកំណត់គោលដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបាន៧០% នៃប្រភពថាមពលសរុបរបស់កម្ពុជា នៅត្រឹមឆ្នាំ២០៣០ និងលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


រុស្ស៊ីប្រកាសជួយការពារប្រទេសគុយបា ក្រោយលោក ត្រាំ គំរាមវាយយករដ្ឋកុម្មុយនីស្តមួយនេះ

កាលពីថ្ងៃទី១៧ ខែមីនា រុស្ស៊ី បានផ្ញើសារតបតយ៉ាងខ្លាំងក្លាទៅកាន់សហរដ្ឋអាម៉េរិក ដោយប្រកាសជួយការពារប្រទេសគុយបា ក្រោយប្រធានាធិបតីអាម៉េរិក ល…

រដ្ឋបាលខេត្តសៀមរាបថា ពុំមានការហាមឃាត់ដាច់ខាតចំពោះការលេងជះទឹកនោះទេ គ្រាន់តែលើកទឹកចិត្តឱ្យពលរដ្ឋលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើន

​​រដ្ឋបាលខេត្តសៀមរាប លើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ