អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុន ឃែស យូ អាប់ ផ្លាស់ប្តូរទីថ្មីក្នុងខេត្តកំពង់ចាម ដើម្បីពង្រីកទីផ្សារឲ្យកាន់តែទូលាយ និងផ្តល់ភាពងាយស្រួលដល់អតិថិជន


ក្រុមហ៊ុន ឃែស យូ អាប់ ដែលជាក្រុមហ៊ុនទទួលបញ្ចាំស្របច្បាប់ និងឈានមុខគេមួយនៅកម្ពុជា ក្រោយពីបើកសាខានៅខេត្តកំពង់ចាមកាលពីឆ្នាំ២០១៦មក ថ្មីៗនេះ បានធ្វើការផ្លាស់ប្តូរទីតាំងថ្មីក្នុងក្រុងកំពង់ចាម ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាកម្ម និងប្រាតិភោគដោយអនុប្បទានដល់ពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ចាម។
ក្រុមហ៊ុន ឃែស យូ អាប់ ផ្លាស់ប្តូរទីថ្មីក្នុងខេត្តកំពង់ចាម ដើម្បីពង្រីកទីផ្សារឲ្យកាន់តែទូលាយ និងផ្តល់ភាពងាយស្រួលដល់អតិថិជន
ដោយ

លោក គុជ សេដ្ឋា ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ឃែស យូ អាប់ បានថ្លែងថា ដោយសារតែ​ខេត្តកំពង់​ចាម ជាខេត្តមាន​សក្តានុពលខ្ពស់ មានការរីក​ចម្រើន​ និងមានប្រជាជន​រស់នៅច្រើន​ផងនោះ បានជំរុញ​ ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផ្លាស់ប្តូរ​ទៅកាន់ទៅ​ទីតាំងថ្មី​ ដែលធំទូលាយ​ជាមុន មានបរិយាកាស​ល្អជាងមុន  នៅជាប់​នឹងផ្លូវធំ ដែលមានសក្តានុពល ដើម្បីភាពងាយ​ស្រួល​ដល់អតិថិជន​ក្នុង​ទំនាក់ទំនង​ដោះ​ស្រាយ​សាច់ប្រាក់​បន្ទាន់ បានល្អ​ប្រសើជាង​មុន។

លោក គុជ សេដ្ឋា ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ឃែស យូ អាប់

បើតាមប្រធាន​គ្រប់គ្រង​ទូទៅ នៃក្រុមហ៊ុន ឃែស យូ អាប់ បានឲ្យ​ដឹងថា សព្វថ្ងៃនេះ ក្រុមហ៊ុន​ឃែស យូ​អាប់បាន​ពង្រីកសាខា​រហូត​ដល់១៧ហើយ ដោយនៅ​ក្នុងទីក្រុងភ្នំពេញ​មានសាខា​រហូតដល់​ទៅ៨សាខា និងតាម​បណ្តាខេត្ត​មាន​ចំនួន៩សាខា ។ក្រុមហ៊ុននេះ ក៏មានគម្រោង​ពង្រីកសាខាឲ្យ​កាន់តែច្រើន​បន្ថែមទៀតឲ្យ​បាន២៥​ខេត្តក្រុង នៅក្នុងរយៈពេល​៣ឆ្នាំ​ខាងមុននេះ៕

ក្រុមហ៊ុន ឃែស យូ អាប់ ផ្លាស់ប្តូរទីថ្មីក្នុងខេត្តកំពង់ចាម ដើម្បីពង្រីកទីផ្សារឲ្យកាន់តែទូលាយ និងផ្តល់ភាពងាយស្រួលដល់អតិថិជន
_



អត្ថបទបន្ទាប់


ក្ដីក្ដាំជុំវិញការវិនិយោគ «ទីក្រុងរណប កាំកូ ស៊ីធី» នៅមិនទាន់បញ្ចប់នៅឡើយ ខណៈប្រជាជនកូរ៉េជិត ៤ម៉ឺននាក់ទាមទារសំណង

ទីក្រុងរណប កាំកូ ស៊ីធី ដែលបានផ្អាកការអភិវឌ្ឍមកជិត១០ ឆ្នាំមកហើយ ដោយសារតែមានបញ្ហាផ្ទៃក្នុងទាក់ទងនឹងហិរញ្ញវត្ថុ រវាងក្រុមហ៊ុនអភិវឌ្ឍន៍ និង…

កម្ពុជា នឹងខ្ចីបំណុលបរទេសថ្មីបន្ថែមទៀត ចន្លោះពី ២ពាន់លាន ទៅជិត ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទំហំនៃការខ្ចីថ្មីបន្ថែម ក្នុងរង្វង់ ១,៥ ពាន់លាន SDR (ប្រហែល ២ពាន់លានដុល្លារអាមេរិក) ទៅ ២ ពាន់លាន SDR (ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ