ដំណាំស្វាយចន្ទី

អ្នកជំនាញជឿថា តម្លៃគ្រាប់ស្វាយចន្ទីកំពង់ធំនឹងហក់ឡើងខ្ពស់ ក្រោយចុះបញ្ជីជាផលិតផល GI រួច


ដើម្បីឈានទៅសម្រេចចក្ខុវិស័យក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត កម្ពុជា កំពុងរៀបចំចុះបញ្ជីគ្រាប់ស្វាយចន្ទីខេត្តកំពង់ធំ ជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។
ដំណាំស្វាយចន្ទី
ដោយ

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ការឈានទៅក្លាយជាផលិតផល GI របស់គ្រាប់ស្វាយចន្ទីកំពង់ធំ បានឈានដល់ការសម្រេចបង្កើតសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ កាលពីពេលថ្មីៗនេះ ហើយរំពឹងថា ក្រោយគ្រាប់ស្វាយចន្ទីកំពង់ធំ​ក្លាយជាផលិតផល GI វានឹងជួយពង្រីកទីផ្សារនាំចេញ និងជួយបង្កើនតម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

លោក អួន ស៊ីឡុត ប្រធានសមគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា កសិករដាំស្វាយចន្ទីក្នុងខេត្តកំពង់ធំ បានសម្រេចនូវសមិទ្ធផលដ៏សំខាន់មួយ ដោយសម្រេចបង្កើតសមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដែលមានឈ្មោះថា«សមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ» ដែលជាជំហានថ្មីឆ្ពោះទៅកាន់ការចុះបញ្ជីស្វាយចន្ទីកំពង់ធំ ទៅជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាពេលឆាប់ៗខាងមុខ។ បើតាមប្រធានសមាគមរូបនេះ ការធ្វើពិពិធកម្មផលិតផលស្វាយចន្ទី និងការលើកកម្ពស់ការកសាងម៉ាកយីហោ GI នៃផលិតស្វាយចន្ទីកំពង់ធំនេះ គឺដើម្បីកំណត់យកទីតាំងខេត្តកំពង់ធំ ជាប្រភព នៃគ្រាប់ស្វាយចន្ទី ដែលមានគុណភាពលំដាប់ខ្ពស់។

លោក អួន ស៊ីឡុត បានបញ្ជាក់ថា អត្ថប្រយោជន៍ដែលកសិករនឹងទទួលបាននៅពេលចូលរួមក្នុងសមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)«ស្វាយចន្ទីកំពង់ធំ» គឺការការពារអត្តសញ្ញាណ និងឈ្មោះផលិតផលតាមផ្លូវច្បាប់, ការពង្រឹងបច្ចេកទេស និងគុណភាពផលិតផល, ការពង្រីកឱកាសទីផ្សារ និងការនាំចេញ, កិច្ចសហការ និងអំណាចនៃការចរចា និងការបង្កើនតម្លៃ និងប្រាក់ចំណូលបន្ថែម ដ្បិតផលិតផលដែលទទួលស្គាល់ជាម៉ាក GI តែងតែទទួលបានតម្លៃលក់ខ្ពស់ជាងផលិតផលទូទៅនៅលើទីផ្សារ ដោយសារមានការទទួលស្គាល់លើគុណភាព និងប្រភពច្បាស់លាស់។

​សូមបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជា បានចុះបញ្ជីផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន៨មុខរួមមានម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ, ក្រូចថ្លុងកោះទ្រង់, ទឹកឃ្មុំព្រៃមណ្ឌលគិរី, អំបិល និងផ្កាអំបិលកំពត, បង្កងតាកែវ, ទឹកត្រីកំពតកែប និងប្រហុកសៀមរាប។ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សហគ្រិនភាព ការអភិវឌ្ឍសហគមន៍កសិកម្ម បង្កើនចំណូលរបស់សហគមន៍ បង្កើតភាពប្រកួតប្រជែង និងតម្លៃបន្ថែមផ្នែកពាណិជ្ជកម្ម ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ផងដែរ៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរ…

ប្រធានធនាគារកណ្តាលអឺរ៉ុប គ្រោងលាលែងពីតំណែងមុនអាណត្តិ ដើម្បីបើកផ្លូវឱ្យលោក ម៉ាក្រុង ជ្រើសរើសអ្នកបន្តវេនថ្មី

លោកស្រី គ្រីស្ទីន ឡាហ្គាត (Christine Lagarde) ប្រធានធនាគារកណ្តាលអឺរ៉ុប ត្រូវបានគេរាយការណ៍ថា មានគម្រោងលាលែងពីតំណែងមុនអាណត្តិរបស់លោកប្រធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ