
ចាប់ពីថ្ងៃនេះដល់ម៉ោង ២៣:០០ ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ (GMT+7) ក្រុមហ៊ុន Vietjet ផ្តល់ជូនសំបុត្រអេកូចំនួន ៨០០,០០០ សំបុត្រ ដែលមានតម្លៃចាប់ពី USD0 (*) សម្រាប់លើគ្រប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិនៃប្រទេសវៀតណាម ដែលអាចអនុវត្តបានសម្រាប់ការធ្វើដំណើរចន្លោះពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦។ សំបុត្របញ្ចុះតម្លៃអាចកក់បានតាមរយៈ www.vietjetair.com។

លើសពីនេះ អ្នកដំណើរដែលកក់សំបុត្រអេកូតាមជើងហោះហើរអន្តរជាតិក្នុងអំឡុងពេលផ្ដល់ជូនពិសេសនេះ សម្រាប់ជើងហោះហើរចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ នឹងអាចដាក់ឥវ៉ាន់ដោយឥតគិតថ្លៃចំនួន ២០ គីឡូក្រាម (**) ផងដែរ។
ភ្ញៀវទេសចរណ៍ដែលមកទស្សនាទីក្រុងហាណូយក្នុងប៉ុន្មានសប្តាហ៍ខាងមុខអាចរីករាយនឹងការតាំងពិព័រណ៌ “៨០ ឆ្នាំនៃបុណ្យឯករាជ្យ - សេរីភាព - សុភមង្គល” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងព្រឹត្តិការណ៍ Vietjet នឹងបង្ហាញពីព្រឹត្តិការណ៍សំខាន់ៗរបស់ខ្លួនក្នុងវិស័យអាកាសចរណ៍វៀតណាម ដោយកត់សម្គាល់ដំណើរប្រតិបត្តិការអាជីវកម្មដែលកំពុងមានការរីកចម្រើនប្រកបដោយមោទនភាព ក្នុងនាមជាស្ពានអាកាសតភ្ជាប់វៀតណាមជាមួយពិភពលោក។ អ្នកទស្សនាអាចទទួលបានបទពិសោធន៍ថ្មីៗនៃកន្លែងតាំងពិពណ៌ដែលមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការពិតនិម្មិត និងសកម្មភាពអន្តរកម្មនានា ខណៈពេលដែលមានឱកាសឈ្នះសំបុត្រយន្តហោះ ឬវត្ថុអនុស្សាវរីយ៍ជាច្រើនរបស់ Vietjet ផងដែរ។

ក្រុមហ៊ុន Vietjet បន្តវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរ ហើយកក្តាដែលជំរុញឱ្យមានការរីកចម្រើនទាំងនេះគឺដោយតែមានកងនាវាអាកាសចរទំនើប ភាពល្អឥតខ្ចោះនៃប្រតិបត្តិការអាជីវកម្ម និងការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរចំពោះសុវត្ថិភាពភ្ញៀវធ្វើដំណើរ។ អ្នកដំណើរពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីជើងហោះហើរទៅមកប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ដើម្បីទស្សនាវប្បធម៌ដ៏សំបូរបែបរបស់វៀតណាម។
ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់ជើងហោះហើរបានយ៉ាងរលូនទៅកាន់គោលដៅដ៏គួរឱ្យរំភើបរីករាយទូទាំងអាស៊ី និងប្រទេសជាច្រើនទៀត ខណៈពេលដែលរីករាយនឹងបទពិសោធន៍ដ៏អស្ចារ្យរបស់ក្រុមហ៊ុន Vietjet។

ការផ្តល់ជូននេះមានកំណត់ - តស់! កក់សំបុត្រឥឡូវនេះដើម្បីធ្វើដំណើរដ៏រីករាយទៅកាន់គោលដៅថ្មីៗនៅទូទាំងប្រទេសវៀតណាម និងប្រទេសជាច្រើនទៀត!
(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ
(**) លក្ខខណ្ឌផ្សេងត្រូវបានអនុវត្ត។ សម្រាប់ព័ត៌មានលម្អិត សូមពិនិត្យមើលនៅលើគេហទំព័ររបស់ Vietjet