គួរបញ្ជាក់ផងដែរថា នេះគឺជាសាខាទី១៦ របស់ធនាគារ ជីប ម៉ុង ដែលមានទីតាំងនៅតំបន់បឹងស្នោ ហើយត្រូវបានបង្កើតឡើងក្នុងគោលបំណងឆ្លើយតប ដល់តម្រូវការអតិថិជន ផ្តល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាពសេវាហិរញ្ញវត្ថុជូនដល់អតិថិជនក្នុងតំបន់ ។ ការបើកសាខាថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការពង្រីកបណ្តាញសេវាកម្ម និងផ្តល់បទពិសោធន៍ហិរញ្ញវត្ថុដោយផ្ទាល់ដែលរហ័ស និងមានគុណភាពខ្ពស់។
ធនាគារ ជីប ម៉ុង ចូលរួមយ៉ាងសកម្មក្នុងការបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍។
ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ដើម្បីប្រជាជនខ្មែរ លើកគាំទ្រកំណើនសេដ្ឋកិច្ចជាតិ តាមរយះការផ្តល់កម្ចី លើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម ដែលជាសសៃឈាមដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។