អត្ថបទពាណិជ្ជកម្ម

អបអរសាទរដល់ម្ចាស់ជ័យលាភី ក្នុងការរចនាសំបកវេចខ្ចប់


ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ – សហគ្រិនខ្មែរបានរៀបចំ “ពិធីប្រកាសជ័យលាភីការប្រកួត ប្រជែងរចនាសំបកវេចខ្ចប់” ដែលទទួលបានការចូលរួមពីសិស្សានុសិស្សប្រមាណ ១០០នាក់ ដើម្បី បង្ហាញពីនវានុវត្តន៍ និងជំនាញបច្ចេកទេសថ្មី ក្នុងវិស័យឧស្សាហកម្មវេចខ្ចប់។
អបអរសាទរដល់ម្ចាស់ជ័យលាភី ក្នុងការរចនាសំបកវេចខ្ចប់
ដោយ
អំពី Khmer Enterprise

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានស្វាគមន៍ ដៃគូសហការណ៍ គណៈកម្មការវិនិច្ឆ័យ បេក្ខជន សហគ្រាសធនតូច និងធម្យម និងភ្ញៀវកិត្តិយ ដែលបានចូលរួមជាមួយសហគ្រិនខ្មែរក្នុងការគាំទ្រអាជីវកម្ម បង្កើតឱកាសផ្សារភ្ជាប់ទំនាក់ ទំនងថ្មីៗ និងចែករំលែកឧត្តមានុវត្តន៍ ដើម្បីពង្រឹងដល់វិស័យវេចខ្ចប់ឱ្យកាន់ តែមានភាពប្រកួតប្រជែង។

ម្ចាស់ជ័យលាភីនៃការប្រកួតប្រជែងរចនាវេចខ្ចប់៖

វិស័យវេចខ្ចប់នៅកម្ពុជា កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ហើយក៏ជាផ្នែកដ៏សំខាន់សម្រាប់ការចូលរួមប្រកួត ប្រជែងក្នុងទីផ្សាររបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលបាន ចូលរួមចំណែក ប្រមាណជាង ៥៨% នៃផលិតផលក្នុងស្រុកសរុប(GDP)។[*] សំបកវេចខ្ចប់គឺជាផ្នែកដ៏សំខាន់មួយ ដែលបានចូលរួមចំណែកក្នុងការបង្ហាញពីមុខមាត់ថ្មីនៃអត្តសញ្ញាណខ្មែរ (Made in Cambodia) សម្រាប់ទីផ្សារនាំចេញ។ សហគ្រិនខ្មែរ បានរៀបចំកម្មវិធីប្រកួតរចនាសំបកវេចខ្ចប់ ដែលគាំទ្រ យុទ្ធសាស្ត្ររាជរដ្ឋាភិបាលក្នុងវិស័យវេចខ្ចស់នៅកម្ពុជា ក្នុងការលើកកម្ពស់គុណភាពផលិតផល បង្កើននិង សម្រួលដល់ការចូលទីផ្សារ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានមានប្រសាសន៍ថា "ខណៈពេលដែលគុណភាពស្តង់ដារ ផលិតផលមានសារៈសំខាន់ រីឯការវេចខ្ចប់ជាយុទ្ធសាស្ត្រប្រកួតប្រជែងសម្រាប់ទំនិញក្នុងទីផ្សារ។ កម្មវិធី នេះ បានផ្ដល់ការគាំទ្រដល់សហគ្រាស ធុនតូច និងមធ្យម (SMEs) ដើម្បីជួយអភិវឌ្ឍ ការរចនាសំបកវេចខ្ចប់ បង្កើនសោភ័ណភាពផលិតផល និងផ្សព្វផ្សាយពាណិជ្ជសញ្ញា។”

សហគ្រិនខ្មែរ សូមថ្លែងអំណរគុណ ចំពោះដៃគូពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូយុទ្ធសាស្ត្រ គណៈកម្មការ គ្រូបណ្ដុះបណ្ដាល និងបេក្ខជនប្រកួតប្រជែង ដែលចូលរួមក្នុងការកសាងសហគ្រិនភាព លើកកម្ពស់ សមត្ថភាព និងបង្កើនភាពច្នៃប្រឌិត ធ្វើឱ្យមានភាពប្រកួតប្រជែងទាំងទីផ្សារក្នុងតំបន់ និងសកលលោក។

References

[*] United Nations Department of Economic and Social Affairs, Division for Sustainable Development Goals (DSDG), & Ministry of Industry and Handicraft (MIH). (2020). Supporting Micro-, Small and Medium-sized Enterprises (MSMEs) to Achieve the Sustainable Development Goals (SDGs) in Cambodia through Streamlining Business Registration Policies. Retrieved from https://sdgs.un.org/sites/default/files/2020-07/Supporting_MSMEs_to_Achieve_SDGs_in_Cambodia.pdf




អត្ថបទបន្ទាប់


រដ្ឋបាលលោក ត្រាំ សម្រេចលើកលែងពន្ធលើការនាំចូលទំនិញជាង២០០មុខ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានប្រកាសកាត់បន្ថយពន្ធលើផលិតផលម្ហូបអាហាររាប់សិបមុខ រួមទាំងអាហារសំខាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ