សង្គ្រាមពាណិជ្ជកម្ម

មហាយក្សចិនប្រកាសកំដរអាម៉េរិក ប្រយុទ្ធដល់ទីបញ្ចប់ក្នុងសង្គ្រាមពាណិជ្ជកម្មជុំថ្មី


មហាយក្សចិនបានប្រកាសកំដរអាម៉េរិកប្រយុទ្ធដល់ទីបញ្ចប់ ក្នុងសង្គ្រាមពាណិជ្ជកម្មជុំថ្មី បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធគយបដិការបន្ថែម១០០%លើទំនិញចិន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិកលោក Scott Bessent បានទម្លាយឱ្យដឹងថា លោក ដូណាល់ ត្រាំ គ្រោងនឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅកូរ៉េខាងត្បូងនៅចុងខែតុលា នេះ ដើម្បីចរចារកវិធីបន្ធូរបន្ថយភាពតានតឹងជុំវិញការគំរាមដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក និងការរឹតបន្តឹងរបស់មហាយក្សចិនលើការនាំចេញរ៉ែកម្រ។
សង្គ្រាមពាណិជ្ជកម្ម
ដោយ

សង្គ្រាមពាណិជកម្មរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិនបានផ្ទុះឡើងកម្ដៅសាជាថ្មី ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធបន្ថែម១០០%លើទំនិញនាំចេញរបស់ចិន ដែលធ្វើឱ្យមហាយក្សចិនខឹងឆេះដុំ និងចេញការព្រមានធ្ងន់ៗ។ ការប្រកាសដំឡើងពន្ធរបស់លោក ត្រាំ ដែលធ្វើឡើងតាមរយៈការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រ សប្ដាហ៍មុន គឺដើម្បីឆ្លើយតបនឹងការប្រកាសរបស់ទីក្រុងប៉េកាំង ជុំវិញការរឹតបន្តឹងការនាំចេញរ៉ែកម្រ ដែលបច្ចុប្បន្នទីផ្សាររ៉ែកម្រស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសចិន ស្ទើរតែផ្ដាច់មុខ ព្រោះប្រទេសនេះមានរ៉ែកម្រច្រើនជាងគេបង្អស់នៅទូទាំងពិភពលោក។

លោក ដូណាល់ ត្រាំ ក៏បានប្រកាសនៅក្នុងសំណេរនោះដែរថា ក្រុងវ៉ាស៊ីនតោន នឹងរឹតបន្តឹងការនាំចេញកម្មវិធីសូហ្វវែសំខាន់ៗគ្រប់ប្រភេទចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា តទៅ។ ការឡើងកម្ដៅលើកចុងក្រោយ នៃសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរនេះ បានធ្វើឱ្យទីផ្សារនានាជ្រួលច្របល់ ហើយក្នុងនោះ ក៏បានធ្វើឱ្យទីផ្សាររូបិយប័ណ្ណឌីជីថល ឬគ្រីបតូក្រឡាប់ចាក់ផងដែរ ហើយនាំឱ្យមានការចោទសួរថា តើប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង អាចនឹងជួបចរចាគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូងដែរឬទេ។

ទាក់ទិននឹងបញ្ហានេះរដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិកលោក ស្កុត បេសសេន (Scott Bessent) បានទម្លាយឱ្យដឹងថា លោក ដូណាល់ ត្រាំ គ្រោងនឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅប្រទេសកូរ៉េខាងត្បូងនៅចុងខែតុលា នេះ ដើម្បីចរចារកវិធីបន្ធូរបន្ថយភាពតានតឹងជុំវិញការគំរាមដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក និងការរឹតបន្តឹងរបស់មហាយក្សចិន លើការនាំចេញរ៉ែកម្រ។

ហើយជាការឆ្លើយតបទៅនឹងវិធានការរបស់លោក ត្រាំ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន ដែលសុំមិនបញ្ចេញឈ្មោះបានចេញសេចក្តីថ្លែងការណ៍ដោយប្រើពាក្យសម្ដីធ្ងន់ៗនៅថ្ងៃអង្គារ ទី១៤ ខែតុលា ថា ទាក់ទិនសង្គ្រាមពន្ធដារ និងសង្គ្រាមពាណិជ្ជកម្ម ជំហររបស់ចិននៅតែដដែល។ ប្រសិនបើសហរដ្ឋអាម៉េរិកចង់ប្រយុទ្ធ នោះមហាយក្សចិន នឹងកំដរប្រយុទ្ធដល់ទីបញ្ចប់ ហើយប្រសិនបើសហរដ្ឋអាម៉េរិក ចង់ចរចា ទ្វាររបស់មហាយក្សចិននៅតែបើកចំហ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាម៉េរិក ប្រកាសឈរនៅខាងហ្វីលីពីន ក្រោយមានការប៉ះទង្គិចនាវាគ្នានៅសមុទ្រចិន ខាងត្បូង

សហរដ្ឋអាម៉េរិក បានប្រកាសក្តែងៗនៅដើមសប្តាហ៍នេះថា ខ្លួននឹងឈរនៅខាងហ្វីលីពីន ដែលជាសម្ពន្ធមិត្ត បន្ទាប់ពីប្រទេសចិន បានព្រមានហ្វីលីពីន ក្រោយមានក…

តើមានកត្តាអ្វីជំរុញឱ្យតម្លៃមាសហក់ឡើងបំបែកកំណត់ត្រាប្រវត្តិសាស្រ្តជាថ្មីឈានដល់ជាង៥,០០០ដុល្លារក្នុង១តម្លឹង?

តម្លៃហាងឆេងមាសនៅកម្ពុជា និងលើទីផ្សារអន្តរជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានហក់ឡើងបំបែកកំណត់ត្រាជាថ្មីឈានដល់ជាង៥,០០០ដុល្លារក្នុង១តម្លឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ