ទីផ្សារមាស

ចិន មានការជួញដូរមាសច្រើនជាងគេរហូតដល់ជាង១០០តោននៅត្រីមាសទី២ឆ្នាំនេះ


ការជួញដូរមាសនៅលើទីផ្សារពិភពលោកមានបរិមាណជាង៣០០តោននៅត្រីមាសទី២ ឆ្នាំ២០២៥ មានការកើនឡើង១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចិន បន្តក្តោបក្តាប់ទីផ្សារជាប្រទេសមានការជួញដូរមាសច្រើនជាងគេនៅក្នុងរយៈពេលនេះ បន្ទាប់មកឥណ្ឌា អឺរ៉ុប និងសហរដ្ឋអាម៉េរិក។ គិតត្រឹមចុងសប្តាហ៍មុនមាសត្រូវបានជួញដូរជាមធ្យមក្នុងតម្លៃប្រមាណ៤ពាន់២០ដុល្លារក្នុង១តម្លឹង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ទីផ្សារមាស
ដោយ

មាសជិត៣០៧តោនត្រូវបានជួញដូរទូទាំងពិភពលោកនៅត្រីមាសទី២ឆ្នាំ២០២៥ មានការកើនឡើងប្រមាណ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចិន ជាប្រទេសដែលមានការជួញដូរមាសច្រើនជាងគេនៅក្នុងរយៈពេលនេះមានរហូតដល់ទៅ១១៥ តោន បន្ទាប់មកឥណ្ឌាមានបរិមាណជួញដូរសរុប៤៦តោន អឺរ៉ុបមាន២៨តោន និងអាម៉េរិកមានត្រឹមតែ៩តោនប៉ុណ្ណោះ។

ក្រុមប្រឹក្សាមាសពិភពលោកបានលើកឡើង ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការប្រែប្រួលទីផ្សារ និងភាពមិនប្រាកដប្រជានៃម៉ាក្រូសេដ្ឋកិច្ច នឹងបន្តជំរុញឱ្យមានតម្រូវការវិនិយោគលើមាស ដែលជាឧបករណ៍ជួញដូរដ៏មានសុវត្ថិភាព មានកំណើនបន្ថែមទៀត។

ដោយឡែកនៅក្នុងតំបន់អាស៊ីអគ្នេយ៍ឯណោះក៏មានប្រតិបត្តិការជួញដូរមាសដ៏រស់រវើកផងដែរនៅក្នុងរយៈពេលដូចគ្នានេះ ដោយក្នុងនោះការជួញដូរមាសនៅសិង្ហបុរី មានការកើនឡើង៣៧% ជាមួយនឹងបរិមាណ២,២តោន។ ជាមួយគ្នានេះ ការជួញដូរមាសទៅឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ក៏មានកំណើនជិតពីរខ្ទង់ផងដែរ ខណៈការជួញដូរមាសនៅវៀតណាម មានការធ្លាក់ចុះរហូតដល់ទៅ២០% ទៅវិញ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាម គ្រោងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ នៅចុងឆ្នាំ២០២៥

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញឈិញ (Pham Minh Chinh) ប្រធានគណៈកម្មាធិការដឹកនាំសម្រាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាម (IFC) បា…

តម្លៃស្បៀងអាហារនៅជប៉ុន ហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្រោយប្រទេសនេះរងការគំរាមកំហែងពីរលកកម្តៅ

រលកកម្តៅដ៏អូសបន្លាយកំពុងវាយលុកប្រទេសជប៉ុន និងធ្វើឱ្យប៉ះពាល់ដល់ផលិកម្មដំណាំ និងបសុសត្វ។ កត្តានេះ បានជំរុញឱ្យតម្លៃបន្លែ សាច់ និងសូម្បីអង្ករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ