ចិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនក្នុងវិស័យការពារជាតិរបស់អាម៉េរិក ជុំវិញការលក់អាវុធទៅឱ្យតៃវ៉ាន់


ក្រសួងការបរទេសចិនបានប្រកាសដាក់ទណ្ឌកម្មនៅថ្ងៃសុក្រ ទី២៦ ខែធ្នូ ដោយកំណត់គោលដៅទៅលើបុគ្គលចំនួន ១០នាក់ និងក្រុមហ៊ុនក្នុងវិស័យការពារជាតិរបស់អាម៉េរិកចំនួន២០ រួមទាំងសាខា ប៊ីអេ.អិន សេនត៍ ល្វីស (BA.N St. Louis) របស់ក្រុមហ៊ុនផលិតយន្តហោះបូអ៊ីង (Boeing) ទៀតផង ជុំវិញការលក់អាវុធទៅឱ្យតៃវ៉ាន់។
ក្រសួងការបរទេសចិន
ដោយ

សកម្មភាពនេះកើតឡើងបន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានប្រកាសកាលពីសប្តាហ៍មុនថា នឹងលក់អាវុធក្នុងតម្លៃ ១១,១ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់ ជាកញ្ចប់អាវុធដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិកដែលធ្លាប់លក់ទៅឱ្យកោះមួយនេះ ដែលធ្វើឱ្យក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង។ ក្រៅពីនេះ បុគ្គលនៅក្នុងបញ្ជីឈ្មោះរបស់ចិន ដែលរួមទាំងស្ថាបនិកក្រុមហ៊ុនក្នុងវិស័យការពារជាតិ អានឌូរីល អ៊ីនដាស្ទ្រី (Anduril Industries) និងនាយកប្រតិបត្តិជាន់ខ្ពស់ចំនួន ៩នាក់ទៀតមកពីក្រុមហ៊ុនដែលរងដាក់ទណ្ឌកម្ម ក៏ត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសចិនផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន នីកេអ៊ី អាស៊ា របស់ជប៉ុន។

ប៉ុន្ដែ ទង្វើរបស់ចិននេះ ហាក់ដូចគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ដោយសារតែប្រទេសចិនសឹងតែមិនមានទំនាក់ទំនងណាមួយជាមួយក្រុមហ៊ុនក្នុងវិស័យការពារជាតិរបស់អាម៉េរិកឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបាននិយាយថា សហរដ្ឋអាម៉េរិកជំទាស់យ៉ាងខ្លាំងចំពោះទង្វើរបស់ចិន ដែលបង្កកទ្រព្យសម្បត្តិណាមួយដែលក្រុមហ៊ុន និងបុគ្គលជាជនជាតិអាម៉េរិក កំពុងកាន់កាប់នៅក្នុងប្រទេសចិន និងហាមឃាត់ស្ថាប័នក្នុងប្រទេស និងបុគ្គលមិនឱ្យធ្វើអាជីវកម្មជាមួយពួកគេ។

អ្នកនាំពាក្យរូបនោះបានបន្ថែមទៀតថា "យើងជំទាស់យ៉ាងខ្លាំងចំពោះការព្យាយាមរបស់ក្រុងប៉េកាំងក្នុងការសងសឹកក្រុមហ៊ុនអាម៉េរិក ដែលផ្ដល់ការគាំទ្រលើការលក់អាវុធរបស់សហរដ្ឋអាម៉េរិក ដែលជួយបង្កើនសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់" ព្រមទាំងទាមទារឱ្យក្រុងប៉េកាំងបញ្ឈប់ការដាក់សម្ពាធខាងយោធា ការទូត និងសេដ្ឋកិច្ចប្រឆាំងនឹងតៃវ៉ាន់ ហើយងាកមកចរចាយ៉ាងថ្លៃថ្នូរជាមួយក្រុងតៃប៉ិវិញ៕




អត្ថបទបន្ទាប់


អ្នកជំនាញអះអាងថា ថៃបានប្រែក្លាយជម្លោះព្រំដែនទៅជាការប្រមាថសាសនា

លោក ធួន ស៊ីណាន អ្នកតាមដានស្ថានការណ៍សង្គមមើលឃើញថា ថៃបានបំពានគ្រប់បន្ទាត់ក្រហមនៃក្រឹត្យក្រមសីលធម៌ក្នុងឋានៈជាប្រទេសដែលខ្លួនតែងតែអួតហួសមាឌថា…

ប្រធានអាស៊ានប្ដូរវេន ស្វាគមន៍ចំពោះបទឈប់បាញ់កម្ពុជា-ថៃ និងសង្ឃឹមថាភាគីទាំងពីរនឹងអនុវត្តដោយភាពស្មោះត្រង់

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេន នៅថ្ងៃទី ២៧ខែធ្នូ បានសរសេរសារលើបណ្ដាញសង្គម បង្ហាញពីការស្វាគមន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ