ចិន ដាក់ចេញវិធានការ

ចិន ដាក់ចេញវិធានការផ្តល់ប្រាក់ឧបត្ថម្ភធនដល់ក្រុមហ៊ុនណា ដែលផ្តល់ការងារធ្វើដល់យុវជន


អាជ្ញាធរចិន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាស្ថិរភាពការងារ និងរក្សាស្ថិរភាពប្រាក់ចំណូលគ្រួសារ ក្រោយសម្ពាធទីផ្សារការងារនៅតែបន្តកើតមានចំពេលកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ការប្រកួតប្រជែងក្នុងស្រុក និងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ក្រុមហ៊ុន ឬសហគ្រាសណាដែលផ្តល់ការងារដល់យុវជន ដែលមិនទាន់មានការធ្វើនឹងទទួលបានការឧបត្ថម្ភធនពីរដ្ឋប្រមាណ២០០ដុល្លារក្នុងបុគ្គលិកម្នាក់។
ចិន ដាក់ចេញវិធានការ
ដោយ

ការិយាល័យទូទៅនៃក្រុមប្រឹក្សារដ្ឋចិន បានចេញសារាចរមួយ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភការងារដល់ក្រុមហ៊ុន អង្គការ និងសហគ្រាសនានា ដែលផ្តល់ការងារធ្វើដល់យុវជន ដែលអត់ការងារធ្វើអាយុចន្លោះពី១៦ឆ្នាំទៅ២៤ឆ្នាំ។ បើតាមសារាចរនេះ ក្រុមហ៊ុនសហគ្រាសណា ដែលផ្តល់ការងារធ្វើដល់យុវជនក្នុងចន្លោះអាយុនេះនឹងទទួលបានការឧបត្ថម្ភធនប្រមាណ២០០ដុល្លារក្នុងមួយកិច្ចសន្យាការងារ។

បើតាមការអះអាងរបស់អាជ្ញាធរក្រុងប៉េកាំង វិធានការនេះនឹងមានសុពលភាពរហូតដល់ដំណាច់ឆ្នាំនេះ ហើយកញ្ចប់មូលនិធិគោលនយោបាយនេះ នឹងផ្តល់តាមរយៈគម្រោងទុនបម្រុងធានារ៉ាប់រងភាពអត់ការងារធ្វើរបស់ប្រទេសចិន។ គោលនយោបាយថ្មី ដែលរដ្ឋាភិបាលចិន ទើបដាក់ចេញនេះ មានទំហំទឹកប្រាក់១ពាន់៣រយលានដុល្លារ ក្នុងគោលបំណងបង្កើតការងារធ្វើដល់យុវជន ក៏ដូចជាដោះស្រាយបញ្ហាអត់ការធ្វើនៅក្នុងប្រទេសចិន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិន ចេញមុខប្រឆាំងនឹងការដាក់ពន្ធដោយអយុត្តិធម៌លើប្រទេសនានារបស់អាម៉េរិក

ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី១០ ខែក្កដា ថា សហរដ្ឋអាម៉េរិក បានដាក់ពន្ធ៣៥% លើប្រទេសកាណាដា ដោយចាប់ផ្ដើមអនុវត្តចាប់ពីខែសី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ