ធនធានមនុស្ស

ចិន កំពុងស្រូបទាញនិស្សិតចិន ដែលបញ្ចប់ការសិក្សានៅបរទេស ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច


និស្សិតចិន ដែលបញ្ចប់ការសិក្សានៅបរទេសបានសម្រុកវិលត្រឡប់មកកាន់ប្រទេសកំណើតវិញយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលស្រូបទាញដោយសារការរីកចម្រើននៃឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ក្នុងស្រុក គោលនយោបាយគាំទ្រពីរដ្ឋាភិបាល រួមផ្សំនឹងភាពតឹងរ៉ឹងនៃច្បាប់ទិដ្ឋាការនៅបរទេស និងការប្រកួតប្រជែងយ៉ាងស្រួចស្រាវនៅក្នុងទីផ្សារការងារសកល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ធនធានមនុស្ស
ដោយ

យោងតាមរបាយការណ៍ស្ទង់មតិ ស្តីពី«ការងារនិស្សិតបញ្ចប់ការសិក្សាវិលត្រឡប់មកប្រទេសចិន ឆ្នាំ២០២៥» ដែលចេញផ្សាយដោយវេទិកាជ្រើសរើសបុគ្គលិក Zhaopin បានបង្ហាញថា ចំនួននិស្សិតចិន ដែលបញ្ចប់ការសិក្សាពីបរទេសស្វែងរកការងារធ្វើបានកើនឡើង១២% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ។

ទោះបីជាវេទិកានេះមិនបានបញ្ជាក់ពីតួលេខជាក់លាក់ ប៉ុន្តែក្រសួងអប់រំចិន បានទម្លាយឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ មាននិស្សិតចិន ប្រមាណ ៤៩៥,០០០នាក់ បានវិលត្រឡប់មកប្រទេសចិនវិញ ដែលតួលេខនេះកើនឡើងជាង១៩% បើធៀបនឹងឆ្នាំមុនៗ។ ក្នុងចំណោមនិស្សិតទាំងនោះ ភាគច្រើនបានបញ្ចប់ការសិក្សាពីប្រទេសអភិវឌ្ឍន៍នៅលោកខាងលិច ដោយក្នុងនោះមកពីចក្រភពអង់គ្លេសមានចំនួន៣៤% អូស្ត្រាលី២២% និងសហរដ្ឋអាម៉េរិក ប្រមាណ៨%។

លោក ស៊ាង ប៊ីងជី (Xiong Bingqi) នាយកវិទ្យាស្ថានស្រាវជ្រាវអប់រំសតវត្សរ៍ទី២១ បានលើកឡើងកាលពីខែធ្នូ ថា ការវិលត្រឡប់របស់ធនធានមនុស្សរបស់ចិន ដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានឆ្លុះបញ្ចាំងពីនិន្នាការរយៈពេលវែង នៃសេដ្ឋកិច្ចចិន។ លោកបន្ថែមថា ស្ថិរភាព និងការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយជាមេដែកយ៉ាងសំខាន់ក្នុងការទាក់ទាញនិស្សិតទាំងនោះឱ្យវិលត្រឡប់មកអភិវឌ្ឍមាតុភូមិវិញ ជាជាងការស្នាក់នៅបរទេស៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ម៉ាឡេស៊ី ជំរុញឱ្យពង្រីកវិសាលភាព នៃគម្រោងខ្សែក្រវាត់ និងផ្លូវ ឆ្ពោះទៅកាន់ទីផ្សារប្រទេសទីបី

ក្នុងនាមជាប្រទេសគាំទ្រដ៏សកម្មមួយចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ប្រទេសម៉ាឡេស៊ី កំពុងបង្ហាញបំណងចង់ប្រើប្រាស់យន្តការនេះ ដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ