ព្រែកជីកស៊ុយអេ

ចិន កំពុងសំងំសាងសង់ព្រែកជីកស៊ុយអេលើគោកដ៏គួរឱ្យភ្ញាក់ផ្អើល ដើម្បីជំរុញពាណិជ្ជកម្មជាមួយអឺរ៉ុប


វាជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ដោយមហាយក្សចិន កំពុងសំងំសាងសង់ព្រែកជីកលើគោកភ្ជាប់ពីតំបន់អាស៊ីទៅកាន់តំបន់អឺរ៉ុបដ៏ធំមួយ ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអឺរ៉ុប ជាពិសេសដើម្បីគេចចេញពីបញ្ហានៃភាពតានតឹងនៅសមុទ្រចិនខាងត្បូង។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News ព្រែកជីកស៊ុយអេលើគោកនេះ អាចជួយឱ្យការដឹកជញ្ជូនទំនិញពីចិន ទៅកាន់តំបន់អឺរ៉ុប ចំណេញពេលពី១០ទៅ២០ថ្ងៃ បើធៀបនឹងផ្លូវដឹកជញ្ជូនកាត់តាមសមុទ្រចិន ខាងត្បូង។
ព្រែកជីកស៊ុយអេ
ដោយ

ចិន កំពុងសំងំសាងសង់ព្រែកជីកស៊ុយអេលើគោលដ៏អស្ចារ្យមួយ ដើម្បីជួយសម្រួលការនាំចេញទំនិញរបស់ចិនទៅកាន់តំបន់អឺរ៉ុប ដោយមិនឆ្លងកាត់សមុទ្រចិនខាងត្បូង ដើម្បីជៀសវាងភាពតានតឹងជាមួយសហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តនៅក្នុងតំបន់។ ព្រែកជីកលើគោក ដែលមានចំណុចចាប់ផ្តើមពីក្រុងចុងឈីង (Chongqing) នេះ នឹងប្រែក្លាយទីក្រុងនេះទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មដ៏សំខាន់ជំនួសឲ្យច្រកពាណិជ្ជកម្មតាមផ្លូវទឹក។ ផ្លូវដឹកជញ្ជូនទំនិញថ្មីនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់បំផុតរបស់អាស៊ី។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បានរាយការណ៍ គម្រោងនេះជាគម្រោងយុទ្ធសាស្ត្រក្នុងការជួយគាំទ្រពាណិជ្ជកម្មរបស់ប្រទេសចិន ហើយប្រសិនបើគម្រោងនេះទទួលបានជោគជ័យ នោះចិនអាចនឹងវិនិយោគកសាងផ្លូវពាណិជ្ជកម្មស្រដៀងគ្នានេះនៅភាគខាងលិច នៃប្រទេសបន្ថែមទៀត។

ជារៀងរាល់ថ្ងៃទីក្រុងចុងឈីង បានគ្រប់គ្រងការដឹកជញ្ជូនតាមផ្លូវដែកល្បឿនលឿនរាប់រយដោយភ្ជាប់រវាងទីក្រុងនេះជាមួយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដូចជាវៀតណាម និងសិង្ហបុរី រួមទាំងតំបន់អឺរ៉ុប ដូចជាអាល្លឺម៉ង់ និងប៉ូឡូញជាដើម។ លំហូរទំនិញចិន ទៅកាន់តំបន់អឺរ៉ុបតាមផ្លូវរថភ្លើងនេះបានជួយឲ្យចិន ចំណេញពេលវេលាពី១០ទៅ២០ថ្ងៃ បើធៀបនឹងការរដឹកជញ្ជូនតាមផ្លូវសមុទ្រ។

អ្នកវិភាគបានចាត់ទុកគម្រោងខាងលើជាគម្រោងដ៏ឆ្លាតវៃរបស់ទីក្រុងប៉េកាំង ដែលមានការគូសវាសច្បាស់លាស់។ ក្រុមអ្នកវិភាគបានអះអាងថា ចិនបានរៀបចំសេណារីយ៉ូប្រកបដោយយុទ្ធសាស្រ្តច្បាស់លាស់ ដោយដកស្រង់បទពិសោធន៍ជាច្រើនពីហានិភ័យ នៃព្រែកជីកស៊ុយអេ ច្រកសមុទ្រហ័រម៉ូស និងច្រកសមុទ្រម៉ាឡាកាជាដើម។

គួរបញ្ជាក់ថា ដើម្បីគេចចេញពីហានិភ័យ នៃការធ្វើពាណិជ្ជកម្មជាមួយនឹងរុស្ស៊ី ដែលអាចកើតមាននៅតាមផ្លូវសមុទ្រ ចិនកំពុងប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវគោក ដោយកាលពីឆ្នាំ២០២៤ កន្លងទៅ ចិនបានធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីមានទំហំរហូតដល់២៤០ពាន់លានដុល្លារអាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃមាសហក់ឡើងជាង១០០ដុល្លារក្នុង១តម្លឹងនៅ១សប្ដាហ៍ចុងក្រោយនេះ?

តម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ ក៏ដូចជានៅកម្ពុជា បានហក់ឡើងថ្លៃគួរឱ្យកត់សម្គាល់នៅមួយសប្ដាហ៍ចុងក្រោយនេះ ដោយបានបំបែកកំណត់ត្រាជាថ្មីដល់៣…

IMF បង្ហាញពីបញ្ហាប្រឈមធំៗ ដែលកម្ពុជា ត្រូវពើបប្រទះ និងត្រូវជំរុញការដោះស្រាយដើម្បីរក្សាកំណើនសេដ្ឋកិច្ច ៤,៨% នៅឆ្នាំនេះ

ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF នៅថ្ងៃទី ០៣ ខែកញ្ញានេះ បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឆ្នាំ ២០២៥ មកនៅត្រឹមកំណើន ៤,៨% …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ