វិស័យពាណិជ្ជកម្ម

ចិន កំពុងព្យាយាមបន្ធូរបន្ថយការព្រួយបារម្ភរបស់វិនិយោគិនជប៉ុន ដែលកំពុងវិនិយោគនៅប្រទេសខ្លួន


ស្ថានភាពជម្លោះការទូតរវាងមហាអំណាចអាស៊ីទាំងពីរ ចិន និងជប៉ុន នៅមិនទាន់មានភាពធូរស្រាលនៅឡើយទេ បើទោះបីលោក ដូណាល់ ត្រាំ បានចូលខ្លួនមកជួយអន្តរាគមន៍ដោយប្រាប់ឱ្យជប៉ុន ថ្នមសម្តីពេលនិយាយពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ ក៏ដោយ។ តែយ៉ាងណាគេសង្កេតឃើញថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរហាក់បង្ហាញពីភាពធូរស្បើយ ខណៈអ្នកការទូតចិន កំពុងព្យាយាមបន្ធូរបន្ថយការព្រួយបារម្ភរបស់វិនិយោគិនជប៉ុន ដែលកំពុងវិនិយោគនៅប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
វិស័យពាណិជ្ជកម្ម
ដោយ

លោក លីវ ជីងសុង អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន បានព្យាយាមនិយាយបន្ធូរបន្ថយក្តីបារម្ភរបស់ក្រុមហ៊ុនជប៉ុន ដែលកំពុងវិនិយោគនៅប្រទេសចិន ជុំវិញការកើនឡើងកម្តៅជម្លោះការទូតរវាងចិន និងជប៉ុន ព្រោះលោកចង់ឱ្យក្រុមហ៊ុនជប៉ុន ធ្វើអាជីវកម្មនៅក្នុងប្រទេសចិន ដោយគ្មានការព្រួយបារម្ភ បើទោះបីក្នុងជំនួបរវាងលោកជាមួយលោក ម៉ាសាអាគី កាណៃ (Masaaki Kanai) អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងការបរទេសជប៉ុន បានបញ្ចប់ដោយមិនមានលទ្ធផលជាដុំកំភួនក៏ដោយ។

សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា លោក លីវ បានបង្ហាញភាពសិទ្ធស្នាលជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន ខណៈពេលនេះ សេដ្ឋកិច្ចចិន កំពុងប្រឈមនឹងបញ្ហាការធ្លាក់ចុះតម្រូវការក្នុងស្រុក និងការធ្លាក់ចុះការវិនិយោគបរទេស។ ស្ថិតក្នុងស្ថានភាពនេះ ចិន កំពុងត្រូវការ និងយកចិត្តក្រុមហ៊ុនបរទេសក្នុងស្រុក ស្របពេលដែលកាសែត China Daily បានរាយការណ៍ថា ការវិនិយោគពីប្រទេសជប៉ុន នៅចិន កំពុងបង្ហាញនិន្នាការកើនឡើង។

ប្រភពដដែលបានរាយការណ៍ថា ការវិនិយោគរបស់ជប៉ុន នៅក្នុងប្រទេសចិន នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ បានបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសមហាអំណាចផលិតកម្មទាំងពីរ ចំពេលមានការកើនឡើងការគាំពារនិយម និងការកកស្ទះខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ប្រទេសចិន ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបានប្រមាណ ៨១ពាន់លានដុល្លារ ដោយលំហូរចូលពីប្រទេសជប៉ុន បានកើនឡើងជាង ៥៥%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាមនឹងដាក់មេរៀនបច្ចេកវិទ្យា AI ក្នុងកម្មវិធីសិក្សាចាប់ពីកម្រិតបឋមដល់វិទ្យាល័យ

វិស័យអប់រំរបស់វៀតណាម បានបោះទៅមុខមួយជំហានទៀតហើយ ដោយក្រសួងអប់រំ និងបណ្តុះបណ្តាលរបស់ប្រទេសក្បែរខាងកម្ពុជា មួយនេះនឹងដាក់មេរៀនពាក់ព័ន្ធន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ