សំណល់ប្លាស្ទិក

ចិន កែច្នៃសំណល់ប្លាស្ទិកទៅជាប្រេងចាក់យន្តហោះតម្លៃថោកគួរឱ្យភ្ញាក់ផ្អើល


ចិន​ បានរកឃើញដំណោះស្រាយថ្មីមួយសម្រាប់វិបត្តិសំណល់ប្លាស្ទិករបស់ពិភពលោក​ ដោយក្រុមអ្នកស្រាវជ្រាវចិនន បានអភិវឌ្ឍបច្ចេកវិទ្យា ដែលអាចបំប្លែងសំណល់ប្លាស្ទិកទៅជាប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះមានតម្លៃទាបគួរឱ្យ​ភ្ញាក់​ផ្អើល ដោយអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បានរហូតដល់ទៅ៨០% និងបង្កើតប្រភពឥន្ធនៈអាកាសចរណ៍កាន់​តែ​ស្អាតជាងមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី២០ ខែកក្កដា។
សំណល់ប្លាស្ទិក
ដោយ

ក្រុមអ្នកវិទ្យាសាស្ត្រមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងសាកលវិទ្យាល័យ ហ្វូតាន បានបង្កើតបច្ចេកវិទ្យាគីមីថ្មី ដែលអាចបំប្លែងសំណល់ប្លាស្ទិកទូទៅដូចជាប៉ូលីអេទីឡែន និងប៉ូលីប្រូពីឡែនទៅជាប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះ។ ប្លាស្ទិកទាំងនេះមានចំនួនជាង៦០% នៃសំណល់ប្លាស្ទិកសរុបរបស់ពិភពលោក ហើយពិបាកកែច្នៃខ្លាំងណាស់។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកស្រាវជ្រាវបានបង្កើតកាតាលីករថ្មីមួយ ដែលអាចបំបែកប្លាស្ទិក និងបំប្លែងវាទៅជាអ៊ីដ្រូកាបូនសម្រាប់ផលិតប្រេងយន្តហោះបានយ៉ាងមានប្រសិទ្ធភាព។
ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍បង្ហាញថា បច្ចេកវិទ្យានេះអាចផលិតប្រេងឥន្ធនៈរាវបានជាង៨២% ខណៈ៧៩% គឺជាប្រេងដែលមានគុណភាពសមស្របសម្រាប់វិស័យអាកាសចរណ៍។ ខុសពីបច្ចេកវិទ្យាចាស់ៗដែលត្រូវការលោហៈមានតម្លៃថ្លៃ បច្ចេកវិទ្យាថ្មីនេះប្រើនីគែល និងកូបាល់ ដែលមានតម្លៃទាប និងងាយរកបាន ដែលអាចជួយកាត់បន្ថយថ្លៃដើម និងបើកផ្លូវទៅរកការផលិតទ្រង់ទ្រាយធំនាពេលអនាគត។
ទោះជាយ៉ាងណាអ្នកស្រាវជ្រាវបានបញ្ជាក់ថា បច្ចេកវិទ្យានេះនៅស្ថិតក្នុងដំណាក់កាលសាកល្បងប៉ុណ្ណោះ ហើយត្រូវការការអភិវឌ្ឍបន្ថែមទៀតមុននឹងអាចប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្ម។ ប្រសិនបើទទួលបានជោគជ័យ បច្ចេកវិទ្យានេះនឹងវាអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បានរហូតដល់ ៨០% បើធៀបនឹងការផលិតប្រេងយន្តហោះតាមវិធីបែបប្រពៃណី ហើយអាចក្លាយជាដំណោះស្រាយថ្មីសម្រាប់បញ្ហាសំណល់ប្លាស្ទិក និងថាមពលស្អាតនៅទូទាំងពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការឆបោកតាមអនឡាញធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកខាតបង់ចន្លោះពី៨៨ ទៅជាង១១៤ពាន់លានដុល្លារ

ការឆបោកតាមប្រព័ន្ធអនឡាញ ឬ Online Scams ដែលប្រមុខរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសថា ជាប្រភពសេដ្ឋកិច្ចប្រផេះនៅក្នុងប្រទេស និងក្នុងតំបន់ ត្រូ…

ថៃ ដាក់​គោលដៅបញ្ចប់ការតភ្ជាប់ផ្លូវដែកជាមួយចិន នៅឆ្នាំ២០៣០ ខណៈប្រទេសទាំងពីរគ្រោងពង្រីកកិច្ចសហ​ប្រតិបត្តិការបច្ចេកវិទ្យា ដើម្បីជំរុញអនាគតរួមគ្នាដ៏រុងរឿង

ថៃ កំពុងពន្លឿនការប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន និងបច្ចេកវិទ្យាថ្មីនៅអាស៊ីអាគ្នេយ៍ ខណៈទីក្រុងបាងកក បានដាក់គោលដៅបញ្ចប់ដំណាក់កាលដំបូង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ