វិធានការនេះ ហាមឃាត់ការបញ្ជូនទំនិញដែលអាចប្រើប្រាស់បាន២យ៉ាងទៅកាន់ក្រុមហ៊ុនទាំងនោះ បើគ្មានការអនុញ្ញាត។
ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា រាល់ការនាំចេញទំនិញទាំងនោះ ត្រូវមានរបាយការណ៍វាយតម្លៃហានិភ័យ និងកិច្ចសន្យាច្បាស់លាស់ថា មិនត្រូវបានយកទៅប្រើប្រាស់ក្នុងគោលបំណងពង្រឹងកម្លាំងយោធា ឬមហិច្ឆតានុយក្លេអ៊ែរបស់ជប៉ុន ឡើយ។ ចិន បានហៅចំណាត់ការនេះថា ជាវិធានការត្រឹមត្រូវ និងស្របច្បាប់ ដើម្បីការពារសន្តិសុខតំបន់។
ទំនិញដែលរងការរឹតបន្តឹងរួមមាន លោហធាតុតាមបច្ចេកវិទ្យាកម្រដូចជាទុងស្តែន, តេលលូរីញ៉ូម និងប៊ីស្មុត ដែលជាវត្ថុធាតុដើមសំខាន់ក្នុងការផលិតកម្មបន្ទះឈីប និងគ្រឿងបន្លាស់ឧស្សាហកម្មធុនធ្ងន់។ បច្ចុប្បន្នក្រុមហ៊ុនជប៉ុន មួយចំនួន ដូចជា TDK និង Mitsubishi កំពុងប្រញាប់ពិនិត្យមើលផលប៉ះពាល់នេះជាលក្ខណៈផ្ទៃក្នុង ខណៈដែលចិន អះអាងថា វិធានការនេះនឹងមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចធម្មតារវាងប្រទេសទាំងពីរនោះទេ ប្រសិនបើក្រុមហ៊ុនទាំងនោះអនុវត្តតាមច្បាប់ត្រឹមត្រូវ៕
អត្ថបទៈ សួន ឡង់ទី