វិស័យថាមពល

ចិន កំពុងសម្រុកសាងសង់ទំនប់វារីអគ្គិសនីដ៏ធំបំផុតនៅលើពិភពលោក តម្លៃ១៦៨ពាន់លានដុល្លារ


ចិន ដែលត្រូវបានគេដឹងថា ជាម្ចាស់គម្រោង និងគ្រប់គ្រងប្រតិបត្តិការវារីអគ្គិសនីធំជាងគេបំផុតនៅលើពិភពលោករួចទៅហើយនោះ កំពុងសម្រុកសាងសង់ទំនប់វារីអគ្គិសនីថ្មីមួយទៀត ដែលជាទំនប់វារីអគ្គិសនីធំជាងគេបំផុតនៅលើពិភពលោក។ ទំនប់វារីអគ្គិសនី ដែលមានតម្លៃ១៦៨ពាន់លានដុល្លារនេះអាចផលិតថាមពលបានចន្លោះពី៦០ទៅ៨០ជីហ្គាវ៉ាត់ ហើយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣៥ ខាងមុខនេះ។
វិស័យថាមពល
ដោយ

សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា អស់រយៈពេល៣ខែហើយ ដែលទំនប់វារីអគ្គិសនី យ៉ាលង សាងប៉ូ បានដំណើរការសាងសង់ ហើយមកដល់ពេលនេះគម្រោងដែលមានតម្លៃប្រមាណ១៦៨ ពាន់លានដុល្លារនេះ កំពុងដំណើរការទៅមុខដោយរលូន និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣៥។ បើតាមការអះអាងរបស់លោក លី ឈាង នាយករដ្ឋមន្រ្តីចិន ដែលថា គម្រោងនេះ ជាគម្រោងធំបំផុតនៅក្នុងសតវត្សរ៍ទី២១នេះ។

លោក លី បានអះអាងថា គម្រោងវារីអគ្គិសនីនេះមានទ្រង់ទ្រាយធំ ហើយក៏ប្រើប្រាស់រយៈពេលសាងសង់យូរដែរ រីឯផលប៉ះពាល់វាក៏ធំដូចគ្នាដែរ ដូច្នេះវាគួរតែត្រូវបានសាងសង់ឡើងទៅជាគម្រោងដ៏សំខាន់មួយដែលជានិមិត្តរូបនៃសករាជថ្មី។ ការអភិវឌ្ឍន៍គម្រោងនេះត្រូវបានគេជឿជាក់ថា មិនមែនទើបអនុវត្តក្នុងរយៈពេល២ទៅ៣ខែនេះនោះទេ ពោលគឺវាអាចចាប់ផ្តើមសាងសង់ពីមួយឆ្នាំ ឬពីរឆ្នាំមុនប្រកាសបើកផ្លូវការឯណោះ ដោយគម្រោងនេះត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណង ដើម្បីជំរុញ និងអភិវឌ្ឈន៍តំបន់ភាគខាងលិចរបស់ចិន ឲ្យមានកំណើនសេដ្ឋកិច្ចលឿន និងស្ទុះទៅមុខ។

អ្នកវិភាគបានលើកឡើងថា មកដល់ពេលនេះ នៅក្នុងចំណោមគម្រោងវារីអគ្គិសនីធំៗទាំង៥នៅលើពិភពលោក មាន៤ទីតាំងស្ថិតក្នុងប្រទេសចិន។ កាលពីសម័យមុន ទន្លេជាប្រភពនៃជីវិត ហើយជាសរសៃឈាមនៃអាទិទេព ដូច្នេះចិន កំពុងចង់ក្លាយជាអាទិទេព ព្រោះទំនប់វារីអគ្គិសនី យ៉ាលង សាងប៉ូ ជាប្រភពជីពចរនៃតម្រូវការទឹកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែសជាដើម។

ក្រុមមន្រ្តីចិន បានឲ្យដឹងថា គម្រោងទំនប់វារីអគ្គិសនី យ៉ាលង សាងប៉ូ នេះ វានឹងបង្កើតថាមពលអគ្គិសនីបានចន្លោះពី៦០ទៅ៨០ជីហ្គាវ៉ាត់ក្នុងមួយឆ្នាំ ពោលគឺស្មើនឹង២០% នៃតម្រូវការប្រើប្រាស់ថាមពលនៅក្នុងប្រទេសចិន។ គម្រោងនេះត្រូវបានគេដឹងថា ត្រូវការប្រើប្រាស់ស៊ីម៉ងត៍រហូតដល់៤០លានតោន និងដែកយ៉ាងហោចណាស់៤លានតោន ក្រៅពីនោះគឺប្រើប្រាស់ធនធានពីធម្មជាតិ ដូច្នេះហើយទើបមានការព្រួយបារម្ភថា វានឹងប៉ះពាល់ដល់លំហូរទឹករបស់ទន្លេ និងបរិស្ថាន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ជប៉ុន គ្រោងដំឡើងថ្លៃទិដ្ឋាការឱ្យស្មើនឹងទិដ្ឋាការអាម៉េរិក និងអឺរ៉ុប ដើម្បីទប់ស្កាត់ចំនួនភ្ញៀវទេសចរកុំឱ្យលើសកម្រិត

រដ្ឋាភិបាលជប៉ុន គ្រោងដំឡើងថ្លៃទិដ្ឋាការចំពោះអ្នកដំណើរអន្តរជាតិ ឱ្យស្មើនឹងតម្លៃទិដ្ឋាការរបស់សហរដ្ឋអាម៉េរិក និងអឺរ៉ុប ក្រោយចំនួនភ្ញៀវទេសចរអ…

ជីប ម៉ុង ប្រកាសវិនិយោគទុន ១០០ លានដុល្លារ ពង្រីកវិសាលភាពលើវិស័យអប់រំលំដាប់ថ្នាក់អន្តរជាតិនៅកម្ពុជា តាមរយៈការចាប់ដៃគូជាមួយ iCAN British International School

ក្រុមហ៊ុនយក្ស ជីប ម៉ុង នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ បានប្រកាសបោះទុនវិនិយោគ ១០០ លានដុល្លារ លើការពង្រីកវិសាលភាពវិស័យអប់រំលំដាប់ថ្នាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ