មហាយក្សចិន រុស្ស៊ី និងឥណ្ឌា

លោក ស៊ី ជីនពីង និងលោក ពូទីន បង្ហាញមហិច្ឆតាចង់បង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដើម្បីប្រឆាំងលោកខាងលិច


មហាយក្សចិន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានជំរុញឱ្យក្រុមមេដឹកនាំពិភពលោកដែលមានវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឱ្យទាញយកអត្ថប្រយោជន៍ពីទីផ្សារដ៏ធំសម្បើមរបស់ប្លុកសហប្រតិបត្តិការសៀងហៃ ខណៈដែលរុស្ស៊ី បានបង្ហាញការគាំទ្រចំពោះមហិច្ឆតារបស់មហាយក្សចិន ដែលចង់បង្កើតសណ្ដាប់ធ្នាប់សន្តិសុខ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកថ្មី ដើម្បីប្រជែងជាមួយសហរដ្ឋអាម៉េរិក។
មហាយក្សចិន រុស្ស៊ី និងឥណ្ឌា
ដោយ

ទន្ទឹមនេះ ប្រធានាធិបតីចិន និងនាយករដ្ឋមន្ត្រីឥណ្ឌា បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលនោះដែរថា ឥណ្ឌា និងមហាយក្សចិន គឺជាដៃគូអភិវឌ្ឍន៍ មិនមែនជាគូប្រជែងនោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយទៅកាន់មេដឹកនាំមកពីជាង២០ប្រទេសជុំវិញពិភពលោក ដែលចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងកំពង់ផែធានជីន (Tianjin) ប្រទេសចិនថា អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នឹងបង្កើតគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិថ្មីមួយ ដើម្បីប្រជែងជាមួយអាម៉េរិក និងលោកខាងលិច។

ជាមួយគ្នានេះ លោក ស៊ី បានអំពាវនាវឱ្យមានសណ្តាប់ធ្នាប់ពិភពលោកថ្មីដែលមានភាពត្រឹមត្រូវយុត្តិធម៌ជាងពេលបច្ចុប្បន្ន ដោយជំរុញឱ្យប្លុកសហប្រតិបត្តិការសៀងហៃ (SCO) ដែលមាន៩ប្រទេសជាសមាជិករួមមាន ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន កាហ្សាក់ស្ថាន កៀរហ្ស៊ីគីស្ថាន តាហ្ស៊ីគីស្ថាន អ៊ុយបេគីស្ថាន និងអ៊ីរ៉ង់ប្រើប្រាស់ទីផ្សារដ៏ធំរបស់ប្លុកនេះដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជាថាមពល ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និង AI ជាដើម។

លោក ពូទីន បាននិយាយថា ប្លុកសហប្រតិបត្តិការសៀងហៃ កំពុងស្តារលទ្ធិពហុភាគីដ៏ពិតប្រាកដតាមរយៈការប្រើប្រាស់រូបិយប័ណ្ណជាតិ នៅក្នុងការទូទាត់ពាណិជ្ជកម្ម ដោយជួយសាងមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធសន្តិសុខអាស៊ី-អឺរ៉ុបថ្មី ដែលមានតុល្យភាព និងប្រកបដោយបរិយាបន្នជាងគំរូប្រព័ន្ធសន្តិសុខរបស់លោកខាងលិច។

ក្នុងពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ទី៣១ សីហា ឥណ្ឌា និងចិន គឺជាដៃគូអភិវឌ្ឍន៍ មិនមែនជាគូប្រជែងនោះឡើយ ខណៈដែលមេដឹកនាំទាំងពីរពិភាក្សាគ្នាអំពីវិធីកែលម្អទំនាក់ទំនងពាណិជ្ជកម្ម ស្របពេលពិភពលោកប្រឈមនឹងភាពមិនប្រាកដប្រជាផ្នែកពន្ធគយដែលបង្កឡើងដោយលោក ដូណាល់ ត្រាំ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើនរណាអាចក្លាយជានាយករដ្ឋមន្រ្តីទី៣២របស់ថៃ ជំនួសលោកស្រី ផែថងថាន ដែលខ្ទាតចេញពីតំណែង?

ក្រោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលកាន់អំណាចបាន១០ខែ១៥ថ្ងៃខ្ទាតចេញពីកៅអីនាយករដ្ឋមន្ត្រី ដោយសារសាលក្រមតុលាការធម្មនុញ្ញកាលពីសប្តាហ៍មុន ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ