វិស័យសេដ្ឋកិច្ច

មេដឹកនាំកំពូលៗរបស់ចិននឹងប្រជុំគ្នា ដើម្បីពិនិត្យផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល៥ឆ្នាំទៅមុខរបស់ចិន


មហាយក្សចិន នឹងបង្ហាញផែនការយុទ្ធសាស្ត្រថ្មីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ ផែនការយុទ្ធសាស្ត្រត្រូវបានគេរំពឹងថា នឹងបង្ហាញនៅក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលៗរបស់ចិន នៅសប្ដាហ៍នេះ ដើម្បីត្រួតពិនិត្យផែនការរយៈពេល៥ឆ្នាំបន្តទៀតរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
វិស័យសេដ្ឋកិច្ច
ដោយ

មេដឹកនាំកំពូលៗរបស់ចិន នឹងជួបប្រជុំគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងសប្តាហ៍នេះ ដើម្បីសម្រេចលើផែនការ និងគោលដៅសំខាន់ៗរបស់ប្រទេសចិន។ ជារៀងរាល់ឆ្នាំ ស្ថាប័ននយោបាយកំពូលរបស់ចិន គឺគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន តែងកោះប្រជុំមន្ត្រីកំពូលៗរបស់ចិន សម្រាប់កិច្ចប្រជុំរយៈពេលមួយសប្តាហ៍ ដែលត្រូវបានគេហៅថា ជាកិច្ចប្រជុំពេញអង្គ។

បញ្ហាដែលស្ថាប័នកំពូលនេះ ត្រូវពិភាក្សាគ្នាក្នុងកិច្ចប្រជុំខាងមុខនេះ គឺផ្ដោតលើមូលដ្ឋាននៃផែនការ៥ឆ្នាំថ្មីរបស់ប្រទេសចិន ដែលជាផែនការមេមួយសម្រាប់ប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរនៅលើពិភពលោកមួយនេះ ដើម្បីអនុវត្តចន្លោះពីឆ្នាំ២០២៦ និងឆ្នាំ២០៣០។ ផែនការពេញលេញនឹងមិនទាន់បង្ហាញក្នុងកិច្ចប្រជុំនេះទេ រហូតទាល់ដល់ឆ្នាំក្រោយ ប៉ុន្តែមន្ត្រីចិន ទំនងជានឹងប្រាប់ពីខ្លឹមសារ នៃផែនការនេះនៅថ្ងៃពុធ សប្ដាហ៍នេះ ហើយនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតក្នុងរយៈពេលមួយសប្តាហ៍ទៀតរាប់ពីថ្ងៃថ្ងៃពុធ នោះទៅ។

លោក នែល ថូម៉ាស (Neil Thomas) អ្នកជំនាញផ្នែកនយោបាយចិន នៅវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី បាននិយាយថា គោលនយោបាយលោកខាងលិចអាចដំណើរការទៅបាន គឺអាស្រ័យលើវដ្តនៃការបោះឆ្នោត ប៉ុន្តែការបង្កើតគោលនយោបាយនៅចិន គឺពឹងផ្អែកលើ វដ្តនៃការធ្វើផែនការដែលជាប្លង់មេ។ សម្រាប់អ្នកជំនាញរូបនេះ ផែនការ៥ឆ្នាំថ្មីរបស់ចិននឹងបង្ហាញពីអ្វីដែលចិន ចង់សម្រេចបាននាពេលអនាគត និងផ្ដល់សញ្ញានៃទិសដៅដែលថ្នាក់ដឹកនាំចិន ចង់ធ្វើដំណើរទៅមុខ និងផ្លាស់ទីទៅរកការសន្និដ្ឋានមួយដែលបានកំណត់ទុក៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើការខ្វែងគំនិតគ្នារបស់ថៃ អាចរំខានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃទេ?

បើគ្មានអ្វីប្រែប្រួលទេ កម្ពុជា និងថៃនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅថ្ងៃទី២៦ ខែតុលា នេះ នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ដោយមានការចូល…

អាជ្ញាធរអាម៉េរិក ចោទក្រុមសង្គមងងឹតចិនថា បានប្រើកាតទិញទំនិញរបស់អាម៉េរិក ផ្ទេរលុយជាង១ពាន់លានដុល្លារទៅចិន

សហរដ្ឋអាម៉េរិក បានចោទប្រកាន់ក្រុមសង្គមងងឹងរបស់ចិនថា បានប្រើប្រាស់កាតទិញទំនិញ ឬគូប៉ុងរបស់អាម៉េរិក ផ្ទេរប្រាក់ទៅកាន់ប្រទេសចិន។ ការស្រាវជ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ