វិស័យថាមពល

ចិន ប្រែក្លាយសមុទ្រមរណៈទៅជាមជ្ឈមណ្ឌលផលិតថាមពលកកើតឡើងវិញដ៏អស្ចារ្យនៅលើពិភពលោក


មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក និងមានប្រជាជនច្រើនជាងគេលំដាប់ទីពីរបន្ទាប់ពីឥណ្ឌា បានប្រែក្លាយសមុទ្រខ្សាច់ ថារីម បាស៊ីន (Tarim Basin) ឬ សមុទ្រមរណៈ នៅក្នុងប្រទេសចិន ទៅជាមជ្ឈមណ្ឌលថាមពលដ៏ធំមួយនៅលើពិភពលោកជាមួយបណ្តាញបញ្ជូនថាមពលកកើតឡើងវិញដ៏គួរឱ្យស្ញប់ស្ញែង ដែលមានមានសមត្ថភាពផលិតអគ្គិសនីបានរហូតដល់ទៅ៣លានគីឡូវ៉ាត់។ នេះបើយោងតាមសការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
វិស័យថាមពល
ដោយ

ក្រុមវិស្វករនិង កម្មករសាងសង់របស់ ចិន បានបញ្ចប់ការសាងសង់ដំណាក់កាលចុងក្រោយនៃគម្រោងបណ្ដាញបញ្ជូនអគ្គិសនីដ៏ធំអស្ចារ្យព័ទ្ធជុំវិញសមុទ្រខ្សាច់ដ៏ធំបំផុត ថារីម បាស៊ីន (Tarim Basin) ឬសមុទ្រមរណៈ នៅក្នុងប្រទេសចិន។ សមុទ្រខ្សាច់នេះ បានជាប់ឈ្មោះក្នុងចំណោមកន្លែងដ៏គ្រោះថ្នាក់បំផុតមួយនៅទូទាំងពិភពលោក ដោយសារតែភូមិសាស្ត្រ និងអាកាសធាតុមិនអំណោយផលទាល់តែសោះសម្រាប់ការរស់នៅ និងបង្កបង្កើនផល។

ក្រោយពីបានខិតខំប្រឹងប្រែងសាងសង់អស់រយៈពេល១៥ឆ្នាំ ទីបំផុតគម្រោងបណ្ដាញបញ្ជូនអគ្គិសនីខ្នាតយក្សនេះ បានប្រែក្លាយសមុទ្រខ្សាច់ ឬ សមុទ្រមរណៈ ដែលលាតសន្ធឹងលើផ្ទៃដីរហូតដល់ទៅ ៨៨ម៉ឺន៨ពាន់គីឡូម៉ែត្រការ៉េ ស្ថិតក្នុងតំបន់ភ្នំស្វយ័តស៊ីនជាំង ទៅជាមជ្ឈ មណ្ឌល បញ្ជូនថាមពលកកើតឡើងវិញដ៏អស្ចារ្យជាមួយនឹងមានសមត្ថភាពផលិតអគ្គិសនីបានរហូតដល់ទៅ ៣លានគីឡូវ៉ាត់។

ដំណាក់កាលចុងក្រោយនៃគម្រោងបញ្ជូន និងផ្លាស់ប្តូរថាមពលដែលមានប្រវែងរហូតដល់ទៅ៤,១៩៧គីឡូម៉ែត្រនេះ ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរហើយកាលពីថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៥។

សូមបញ្ជាក់ថា បណ្តាញបញ្ជូនថាមពលកកើតឡើងវិញនេះរួមមានបង្គោលភ្លើងរហូតដល់ទៅ១ម៉ឺនបង្គោល និងអនុស្ថានីយចំនួន៩ ហើយថាមពលកកើតឡើងវិញរបស់គម្រោងនេះត្រូវបានទាញចេញពីថាមពលសូឡា និងថាមពលខ្យល់ជាដើម ហើយបញ្ជូនអគ្គិសនីទៅកាន់តំបន់ផ្សេងៗទៀតនៅក្នុងប្រទេសចិន៕


ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីធំៗមួយចំនួន កំពុងត្រៀមបោះមូលដ្ឋានផលិតកម្មនៅក្នុងសួនកសិឧស្សាហកម្មស្វាយចន្ទីខេត្តកំពង់ធំ

រាជរដ្ឋាភិបាល បានដាក់មហិច្ចតាប្រែក្លាយកម្ពុជា ជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត។ ទន្ទឹមនេ…

អ្នកដាំទុរេនអះអាងថា តម្លៃទុរេនឆ្នាំនេះ មិនសូវផ្តល់ប្រាក់ចំណេញដល់ពួកគេប៉ុន្មាននោះទេ

គិតមកទល់ពេលនេះ ការប្រមូលផលទុរេននៅតាមចម្ការនានា ទូទាំងប្រទេស សម្រេចបានប្រមាណ៨៥%ហើយ។ ក្រុមអ្នកដាំទុរេន បានអះអាងថា តម្លៃទុរេនដែលអាចលក់ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ