វិស័យពាណិជ្ជកម្ម

ចិនស្នើឱ្យប្រទេសទាំងអស់ឈរលើភាពត្រឹមត្រូវ និងប្រកាន់ភ្ជាប់ច្បាប់ពាណិជ្ជកម្មអន្តរជាតិ


ស្របពេលសង្គ្រាមពន្ធគយរវាងមហាយក្សចិន និងសហរដ្ឋអាម៉េរិក កើនកម្តៅកាន់តែខ្លាំង ក្រសួងពាណិជ្ជកម្មចិន ស្នើឱ្យប្រទេសទាំងអស់មុនធ្វើអ្វីមួយត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ ជាពិសេសត្រូវឈរលើភាពត្រឹមត្រូវ និងប្រកាន់ភ្ជាប់នូវច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ ទន្ទឹមនឹងនេះ ចិន ក៏បានព្រមានចាត់វិធានការចំពោះប្រទេសណា ដែលធ្វើតាមការអំពាវនាវរបស់អាម៉េរិក ហើយធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិន ផងដែរ។
ចិនស្នើឱ្យប្រទេសទាំងអស់ឈរលើភាពasdas132asda
ដោយ

ការព្រមាននេះធ្វើឡើងចំពេលមហាអំណាចទាំងពីរកំពុងប្រជែងគ្នាដណ្ដើមដៃគូពាណិជ្ជកម្ម បន្ទាប់ពីបានដាក់ពន្ធលើគ្នាទៅវិញទៅមកមិនធ្លាប់មានពីមុនមក។

ក្រសួងពាណិជ្ជកម្មចិន បានអះអាងថា សហរដ្ឋអាម៉េរិក​ កំពុងដាក់ពន្ធដោយគ្មានរើសមុខលើដៃគូពាណិជ្ជកម្មទាំងអស់របស់ខ្លួន និងបង្ខិតបង្ខំប្រទេសដទៃឱ្យដាក់ពាក្យសុំចរចាលើបញ្ហាពន្ធទៅវិញទៅមកជាមួយខ្លួន។ យ៉ាងណាមិញក្រសួងពាណិជ្ជកម្មចិន ស្នើឱ្យប្រទេសទាំងអស់ ដែលត្រៀមចរចាជាមួយសហរដ្ឋអាម៉េរិក ត្រូវឈរលើភាពត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ ក្រសួងពាណិជ្ជកម្មចិន បានព្រមានថា ចិននឹងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះភាគីណា ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិន ហើយចិននឹងចាត់វិធានការតបតវិញយ៉ាងម៉ឺងម៉ាត់។

ការព្រមានរបស់ក្រសួងពាណិជ្ជកម្មចិននេះ ធ្វើឡើងចំពេលពិភពលោកកំពុងឃ្លាំមើលមន្ត្រីជប៉ុនចូលរួមចរចាពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងពេលផ្អាកការអនុវត្តចំនួន៩០ថ្ងៃលើការយកពន្ធសម្រាប់ប្រទេសនានា លើកលែងតែប្រទេសចិន។ ប្រេសិតពាណិជ្ជកម្មរបស់ប្រទេសជប៉ុន បានជួបជាមួយលោក ដូណាល់ ត្រាំ កាលពីប្តាហ៍មុន ហើយរដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុនលោក កាតស៊ូណូប៊ូ កាតូ (Katsunobu Kato) នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កត់ បេសេន (Scott Bessent) នៅសប្តាហ៍នេះ ដើម្បីពិភាក្សាលើបញ្ហារូបិយប័ណ្ណ ក្រោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានមកបំពេញទស្សនកិច្ចនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៣ រួមមាន កម្ពុជា វៀតណាម និងម៉ាឡេស៊ី ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់។

ចិន និងអាម៉េរិក បានដំឡើងពន្ធដាក់គ្នាទៅវិញទៅមកគួរឱ្យព្រួយបារម្ភ ក្នុងនោះសហរដ្ឋអាម៉េរិក បានដាក់ពន្ធរហូតដល់២៤៥% លើការនាំចូលរបស់ចិន ទៅកាន់សហរដ្ឋអាម៉េរិក រួមទាំងការយកពន្ធដែលបានដាក់កាលពីពេលកន្លងទៅ ខណៈចិន បានដាក់ពន្ធ១២៥% លើការនាំចូលទំនិញរបស់សហរដ្ឋអាម៉េរិក។

ក្រោមសម្ពាធពន្ធរបស់សហរដ្ឋអាម៉េរិក ក្រុមអ្នកសេដ្ឋកិច្ចភាគច្រើនជឿថា រដ្ឋាភិបាលចិននឹងពិបាកសម្រេចបាននូវគោលដៅកំណើនផលិតផលក្នុងស្រុកសរុបរបស់ខ្លួនក្នុងរង្វង់៥% នៅឆ្នាំនេះ ប្រសិនបើសង្គ្រាមពន្ធគយនៅតែបន្តអូសបន្លាយពេល៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានស្ថានភាពដូចម្តេច ក្រោយសង្គ្រាមពន្ធរវាងអាម៉េរិក និងចិនឡើងកម្តៅដូចបាយពុះ?

ទោះបីការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជា នៅមួយរយៈចុងក្រោយនេះ បានរងការគំរាមកំហែងជាបន្តបន្ទាប់រាប់ចាប់តាំងពីបញ្ហាសង្គ្រាម និងភាពតាន…

វៀតណាម គ្រោងដាក់ចេញទិដ្ឋាការពិសេសចំនួនពីរ ដើម្បីទាក់ទាញអ្នកវិនិយោគ និងអ្នកមានទ្រព្យធន

រដ្ឋាភិបាលវៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា កំពុងពិចារណាដាក់ចេញទិដ្ឋាការពិសេសចំនួនពីរ រួមមាន ទិដ្ឋាការមាស និងទិដ្ឋាការចូលនិវត្តន៍ ដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ