វិស័យពាណិជ្ជកម្ម

ចិន ព្រមានអឺរ៉ុប ឱ្យជ្រើសរើសយុទ្ធសាស្ត្រឱ្យបានត្រឹមត្រូវក្នុងការដោះដូរពាណិជ្ជកម្ម


កិច្ចប្រជុំកំពូលលើកទី២៥ រវាងសហភាពអឺរ៉ុប និងចិន បានបើកនៅថ្ងៃទី២៤ ខែកក្កដា នៅវិមានប្រជាជនក្នុងទីក្រុងប៉េកាំង ប៉ុន្តែលទ្ធផលហាក់មិនសូវមានភាពល្អប្រសើរនោះទេ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វុន ឌឺ យេឡេន (Ursula von der Leyen) បានអះអាងថា ទំនាក់ទំនងរវាងអឺរ៉ុប និងចិន បានឈានដល់របត់ ដែលមានការប្រែប្រួលខ្លាំង ខណៈលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រាប់ឲ្យអឺរ៉ុប ជ្រើសរើសយុទ្ធសាស្រ្តឲ្យបានត្រឹមត្រូវ នៅក្នុងជំនួបពិភាក្សាដើម្បីដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្ម រ៉ែកម្រ និងបញ្ហានៅអ៊ុយក្រែន។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វុន ឌឺ យេឡេន អំពាវនាវឱ្យមានតុល្យភាពឡើងវិញសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអឺរ៉ុប និងចិន ក្នុងកិច្ចប្រជុំកំពូលដ៏តានតឹងមួយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃទី២៤ ខែកក្កដា ក្រោយលោកស្រីសង្កេតឃើញថា ទំនាក់ទំនងរវាងអឺរ៉ុប និងបានឈានដល់ចំណុចមួយដែលមានការប្រែប្រួលខ្លាំង។

សម្រាប់ប្រធានគណៈកម្មការអឺរ៉ុប ការធ្វើឱ្យមានតុល្យភាពឡើងវិញនៃទំនាក់ទំនងទ្វេភាគីវាជារឿងចាំបាច់ និងមានសារសំខាន់សម្រាប់ចិន និងអឺរ៉ុប ក្នុងការទទួលស្គាល់ពីកង្វល់រៀងៗខ្លួន ហើយធ្វើដំណើរឆ្ពោះទៅមុខជាមួយនឹងដំណោះស្រាយពិតប្រាកដ។

ដោយឡែកទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា នៅក្នុងជំនួបនោះ លោក ស៊ី ជីនពីង បានជំរុញឱ្យសហភាពអឺរ៉ុប ជ្រើសរើសយុទ្ធសាស្ត្រឲ្យបានត្រឹមត្រូវ នៅពេលសហភាពអឺរ៉ុប រិះគន់ចិន ក្នុងអំឡុងកិច្ចប្រជុំខាងលើ។ លោក ស៊ី បានសង្កត់ធ្ងន់ថា ស្របពេលស្ថានភាពអន្តរជាតិកាន់តែធ្ងន់ធ្ងរ និងស្មុគស្មាញ ដូច្នេះចិន និងសហភាពអឺរ៉ុប ត្រូវតែពង្រឹងទំនាក់ទំនង បង្កើនទំនុកចិត្តគ្នាទៅវិញទៅមក និងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ជាពិសេសចិន និងអឺរ៉ុប គួរតែជ្រើសរើសយុទ្ធសាស្រ្តឱ្យបានត្រឹមត្រូវ ដែលបំពេញតាមការរំពឹងទុករបស់ប្រជាជន​៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សិង្ហបុរី ថៃ ម៉ាឡេស៊ី និងកម្ពុជា ប្រឈមសម្ពាធកាន់តែខ្លាំង ដែលជំរុញឱ្យពន្លឿនការចរចាជាមួយអាម៉េរិក ឱ្យបានមុនថ្ងៃឱសានវាទមកដល់

សេដ្ឋកិច្ចអាស៊ានសំខាន់ៗដូចជាសិង្ហបុរី ថៃ ម៉ាឡេស៊ី និងកម្ពុជា កំពុងរងសម្ពាធកាន់តែខ្លាំងឡើងដែលជំរុញឱ្យពន្លឿនការចរចាជាមួយប្រធានាធិបតី ដូ…

អាល្លឺម៉ង់នឹងបង្កើតសត្វកន្លាតចារកម្ម និងមនុស្សយន្តប្រើបច្ចេកវិទ្យា AI សម្រាប់ការធ្វើសង្គ្រាម

ប្រទេសអាល្លឺម៉ង់ បានរៀបចំផែនការអនាគតនៃសង្គ្រាមជាមួយនឹងការបង្កើតសត្វកន្លាតចារកម្ម និងមនុស្សយន្តបំពាក់ដោយកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ខណៈប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ